ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​គ្រប់គ្រង​ការ​ឈឺក្បាល​ប្រកាំង

5 ឆ្នាំ មុន

ការ​ឈឺក្បាល​ប្រកាំង គឺជា​បញ្ហា​មួយ​ដ៏​រសើប​មួយ ប៉ុន្តែ​អ្នក​អាច​សិក្សា​ពី​មធ្យោបាយ​មួយ​ចំនួន ដើម្បី​ជួយ​គ្រប់គ្រង​បញ្ហា​នេះ ។ រាប់​ចាប់ពី​ថ្នាំ​ទៅ​ដល់​ការ​ព្យាបាល​ដទៃ​ទៀត និង​ទៅ​កាន់​មធ្យោបាយ ថ្មី​ៗ​ដើម្បី​បន្ថយ​ស្ត្រេ​ស និង​បន្ធូរ​អារម្មណ៍​នោះ សូម​សាកល្បង​វិធីសាស្ត្រ​ដូច​ខាងក្រោម​នេះ…

ការ​ឈឺក្បាល​ប្រកាំង គឺជា​បញ្ហា​មួយ​ដ៏​រសើប​មួយ ប៉ុន្តែ​អ្នក​អាច​សិក្សា​ពី​មធ្យោបាយ​មួយ​ចំនួន ដើម្បី​ជួយ​គ្រប់គ្រង​បញ្ហា​នេះ ។ រាប់​ចាប់ពី​ថ្នាំ​ទៅ​ដល់​ការ​ព្យាបាល​ដទៃ​ទៀត និង​ទៅ​កាន់​មធ្យោបាយ ថ្មី​ៗ​ដើម្បី​បន្ថយ​ស្ត្រេ​ស និង​បន្ធូរ​អារម្មណ៍​នោះ សូម​សាកល្បង​វិធីសាស្ត្រ​ដូច​ខាងក្រោម​នេះ ៖

ធ្វើ​តាម​គម្រោង​នៃ​ការ​ព្យាបាល​របស់​អ្នក ៖ កុំ​ប្រើ​ថ្នាំ​ដែល​គ្រូពេទ្យ​មិន​បាន​ឲ្យ

១– បន្ថយ​ស្ត្រេ​ស ៖ ចូ​ណាយ​ពេល​ដើម្បី​បន្ធូរ​អារម្មណ៍ ដោយ​សិក្សា​ពី​ជំនាញ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ធូរស្រាល ដូច​ជា​ការ​ដកដង្ហើម ជ្រៅ​ៗ និង​បន្ធូរ​សាច់ដុំ​ជាដើម ។

២– បន្ធូរ​ស្ត្រេ​សរាង​កាយ ៖ ការ​សម្រាក និង​គេង​បាន​ត្រឹមត្រូវ​នឹង​ជួយ​អ្នក​ឲ្យ​បន្ធូរ​អារម្មណ៍​នៅ​ថ្ងៃ​ថ្មី ហើយ​ប្រសិនបើ​អ្នក​អង្គុយ​រយៈពេល​យូរ សូម​ក្រោកឈរ ទាញ​សន្ធឹង​សាច់ដុំ បន្ធូរ​ស្មា ក និង​ថ្គាម​របស់​អ្នក ។

៣– លំ​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ ៖ ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​៣០​នាទី​ឲ្យ​បាន​ច្រើន​ថ្ងៃ​ក្នុង មួ​យស​ប្តា​ហ៍​ៗ ។

៤– ធ្វើ​វា​ជា​ទម្លាប់ ៖ ញ៉ាំ​អាហារ​ឲ្យ​ត្រូវ​ម៉ោង​គ្នុ​ង​អំឡុង​ពេល​ថ្ងៃ ចូល​គេង និង​ភ្ញាក់​ពី​គេង​ឲ្យ​ត្រូវ​ម៉ោង​គ្នា ។

៥– ឈប់​ជក់បារី ៖ វា​អាច​នាំ​ឲ្យ​អ្នក​ឈឺក្បាល​ប្រកាំង​ខ្លាំង (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ