ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានលិខិតបញ្ជាក់​ត្រឹមត្រូវទាំងអស់​…ករណី​ជ្រូកនាំ​ពីវៀតណាម​

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ យោងតាម​របាយការណ៍​​លើក្នុង​ករណី​ជ្រូក​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ ដែលមាន​ក្រុមហ៊ុន​ចំនួន៣​ គឺ១-​ក្រុមហ៊ុន ចាន់ធូ​មាន​ជ័យ ២-​ក្រុមហ៊ុនជាប់​រស្មី និង​ក្រុមហ៊ុន LBN គឺ​​មាន​លិខិតអនុញ្ញាត​ឱ្យ​នាំ​ចូល​ពី​​ប្រទេស​វៀតណាម…

ខេត្តតាកែវ ៖ យោងតាម​របាយការណ៍​​លើក្នុង​ករណី​ជ្រូក​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ ដែលមាន​ក្រុមហ៊ុន​ចំនួន៣​ គឺ១-​ក្រុមហ៊ុន ចាន់ធូ​មាន​ជ័យ ២-​ក្រុមហ៊ុនជាប់​រស្មី និង​ក្រុមហ៊ុន LBN គឺ​​មាន​លិខិតអនុញ្ញាត​ឱ្យ​នាំ​ចូល​ពី​​ប្រទេស​វៀតណាម លិខិត​ដឹក​ជញ្ជូន និងមាន​លិខិតបញ្ជាក់​អនាម័យ​សត្វ​ត្រឹមត្រូវផងដែរ ។ គួររំលឹកថា ៖ មុន​នាំ​ជ្រូក​ចូល​មក​មានការ​ពិនិត្យ និង​ចេញ​លិខិតបញ្ជាក់​ត្រឹមត្រូវ

តាម​របាយការណ៍បញ្ជាក់ទៀតថា ចំពោះ​រូបភាព​រថយន្ត​ដែល​សារព័ត៌មាន​ថត​បាន ​សុទ្ធ​សឹង​មាន​លិខិត​អនុញ្ញាត​ពី​​ក្រសួង លិខិត​ដឹក​ជ​ញ្ចូ​ន​ពី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ពី​អនាម័យ​សត្វ​ និង​ផលិតផល​មាន​ដើម​កំណើត​ពី​សត្វ​ចេញ ​ដោយ​នាយកដ្ឋាន​បសុពេទ្យ​សត្វ និង​អភិវឌ្ឍន៍​ប្រទេស​វៀតណាម និង​មានការ​ពិនិត្យ​ដោយ​មន្ត្រី​ជំនាញ​ផលិតកម្ម​សត្វ និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ ។

គួរបញ្ជាក់ថា កាលពី​​ថ្ងៃ​ទី២២ ​កុម្ភៈ ​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ ​និង​បាន​កាត់​ស្តុកលើ​​ក្រុមហ៊ុន​ចាន់ធូ​មាន​ជ័យ ចំនួន​៥រថយន្ត (មានជ្រូក២៥០ក្បាល), ​ក្រុមហ៊ុន​ជាប់​រស្មី ចំនួន២រថយន្ត (មាន១៥០​ក្បាល), ​ក្រុមហ៊ុន LBN មួយរថយន្ត (មាន​៥០​ក្បាល) ដែលសរុបចំនួន៨គ្រឿង ស្មើនឹង៤៥០ក្បាល ។ ​មន្ត្រី​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​ ពុំ​មានការ​ឃុបឃិត​ជាមួយ​ឈ្មួញ​អនុញ្ញាត​ឲ្យ​នាំ​ចូល​ជ្រូក​ឈឺ ​ចូល​ដោយ​ពុំ​មាន​លិខិត​អនុញ្ញាត​ឡើយ ។ ហើយយើង​នឹងបន្តត្រូ​ត​ពិនិត្យ​ជា​រៀងរាល់ថ្ងៃ គឺ​មិន​អនុញ្ញាត​ឱ្យ​ជ្រូក​ខុសច្បាប់​នាំ​ចូល​មក​ដាច់ខាត ​។

សារាចរ​ណែនាំ​របស់​ក្រសួង​អោយ​យកចិត្តទុកដាក់​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​ចលនា​សត្វ មិនមែន​បិទ ការ​នាំ​សត្វ​ចូល​ដោយស្របច្បាប់​នោះ​ទ្បើ​យ​ ។​ លិខិត​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន ​ត្រូវ​បាន​បញ្ចប់​សុពលភាព​ដោយ​អគ្គនាយក​ដ្ធា​ន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ ​ឆ្នាំ​២០១៩​ ។ ​ដូច្នេះ​ ចាប់​ពេល​នេះ​តទៅ​ ពុំ​មានការ​នាំ​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម​ទៀត​ទេ រហូត​ដល់​មាន​គោលការណ៍​ថ្មី​។

អត្ថបទសរសេរ ដោយ