ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​អនុវត្ត​សាលដីកា​តុលាការ​កំពូល​ឈាន​ប្រើ​ហិ.ង្សា​…​ក៏​ព្រមាន​ដក​តំណែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ប្រចាំឆមាស ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ប្រើ​ពេល​ជាង​៦​ម៉ោង ​ដើម្បីជជែក​ពិភាក្សា និង​ដោះស្រាយ​បញ្ហា​នានា ។…

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ប្រចាំឆមាស ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ប្រើ​ពេល​ជាង​៦​ម៉ោង ​ដើម្បីជជែក​ពិភាក្សា និង​ដោះស្រាយ​បញ្ហា​នានា ។ បញ្ហា​ដីធ្លី​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​ការ​រំលោភ​ដីធ្លី​នៅ​ភ្នំ​ដោះ​ក្រមុំ​ខេត្តមណ្ឌលគិរី បាន​ក្លាយជា​ប្រធានបទ​ក្តៅ គ្របដណ្តប់​លើ​កិច្ចប្រជុំ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ។ ក្នុង​នោះ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​បញ្ជា​ឱ្យ​សិក្សា​ពី​ការ​ដក​តំណែង​មេ​យោធា​ខេត្ត និង​អភិបាលរង​ខេត្ត ដែល​ជា​អ្នកដឹកនាំ​ការ​អនុវត្ត​សាលដីកា​តុលាការ​កំពូល​ដោយ​ប្រើ​ហិង្សា ។

លោក​ឈឹ​ម ផល​វរុណ ប្រធាន​លេខាធិការដ្ឋាន​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌​មាននៅ​ក្រោយ​កិច្ចប្រជុំ​ថា កិច្ចប្រជុំ​ប្រចាំឆមាស​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កុម្ភៈ ដែល​ប្រើ​ពេល​រហូត​ដល់​ជាង​៦​ម៉ោង​នោះ ដើម្បី​ស្តាប់​សេចក្តីរាយការណ៍​ដោយ​ផ្ទាល់​ពី​សមាជិក​ទាំង​១៦​គណបក្ស ដែល​បាន​ចុះ​ពិនិត្យ និង ស្រាវជ្រាវ​ករណី​ទំនាស់​ដីធ្លី និង​បញ្ហា​មួយ​ចំនួន​ទៀត​នៅ​តាម​មូលដ្ឋាន ។ បញ្ហា​ទំនាស់​ដីធ្លី នៅ​ខេត្ត​ព្រះ​សីហ​នុ​កាលពី​ថ្ងៃ​ទី​២៤ ខែមករា កន្លង​ទៅ​ក្លាយជា​ប្រធានបទ​ក្តៅ​សម្រាប់​លើកយក​មក​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ ដោយ​មាន​ភ្ជាប់​វី​ដេ​អូ​conference​ជាមួយ​អភិបាលខេត្ត​ទៀត​ផង ។

លោក​ឈឹ​ម ផល​វរុណ បញ្ជាក់​ថា ការ​ចុះ​អនុវត្ត​សាលដីកា​តុលាការ​កំពូល​រហូត​មាន​អំពើ​ហិង្សា និង​មាន​អ្នក​រង​របួស​បាន​ធ្វើ​ឲ្យ​សម្តេច​តេ​ជោ​ខឹងសម្បា​ជា​ខ្លាំង ។ ខឹងសម្បា​ក៏​ព្រោះតែ​ក្នុង ប្រតិបត្តិការ​នោះ​មេ​បញ្ជាការ​សឹក​រង​ខេត្ត​ព្រះ​សីហ​នុ​បាន​ប្រើប្រាស់​កម្លាំងយោធា​ទៅ​អនុវត្ត​សាលដីកា​ដោយ​ខុស​ពី​នីតិវិធី​ច្បាប ់​។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​បញ្ជា​ឲ្យ​ស៊ើបអង្កេត​ឲ្យ​បាន​ម៉ត់ចត់​បំផុត​ចំពោះ​ករណី​ហិង្សា​នៃ​ការ​អនុវត្ត​សាលដីកា​នេះ និង​បាន​បញ្ជា​ឲ្យ​រឹបអូស​ដី​សម្បទាន​នោះ​មក​ឲ្យ​គ្រប់គ្រង​វិញ មុន​នឹង​យក​ដី​សម្បទាន​នោះ​ទៅ​ធ្វើ​ជា​ដី​សម្បទាន​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ ។ សម្តេច​ក៏​បាន​ស្នើ​ឱ្យ​សិក្សា​ពី​ការ​ដក​តំណែង​មេ​បញ្ជាការ​យោធា និង​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ ។

ក្រៅពី​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះ​សីហ​នុ បញ្ហា​នៃ​ការ​រំលោភ​ដីធ្លី​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ ខេត្តមណ្ឌលគិរី ក៏​ត្រូវ​បាន​កិច្ចប្រជុំ​លើក​មក​ពិភាក្សា និង​ដោះស្រាយ ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​អភិបាល​ខេត្ត​​មណ្ឌល​គិរី និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ទប់ស្កាត់​ជា​បន្ទាន់​មិន​អនុញាត​ឲ្យ​ទៅ​ទន្ទ្រាន​ដី​នៅ​ភ្នំ ោះ​ក្រមុំ​នោះ​ឡើយ ដោយ​ត្រូវ​រឹបអូស​យក​មក​វិញ​ទុកជា​សម្បត្តិ​រដ្ឋ​។ នៅ​ខេត្ត​ព្រះ​សីហ​នុស​ម្ដេច​តេ​ជោ​បាន​សម្តែង​នូវ​ការ​មិន​ពេញចិត្ត​ចំពោះ​បាតុភាព​ដែល​កើត​មាន​កាលពី​ថ្ងៃ​ទី​២៤ ខែមករា​កន្លង​ទៅ​ចំពោះ​ការ​អនុវត្ត​សាល​ដីកា​តុលាការ ។

បញ្ហា​នេះ​សម្ដេច​តេ​ជោ​បាន​បញ្ជា​ទៅ​ក្រសួង​ដែនដី​នគរូបនីយកម្ម​និង​ក្រសួងកសិកម្ម​ត្រូវ​ពិនិត្យ​ឡើង​វិញ​អំពី​បញ្ហា​នោះ ហើយ​សម្រេច​រឹបអូស​ដី​ដែល​ជា​ដី​សម្បទាន​ដែល​កើត​មាន​មិន​ប្រក្រតី ក្នុង​នោះ​មាន​មន្ត្រី​មាន​អំណាច​ខ្លះ​លើកដៃ​ទៅ​ក្នុង​កិច្ចការ​នោះ​។​សម្ដេច​មិន​ផ្ដល់​នូវ​ដី​សម្បទាន​សេដ្ឋកិច្ច​ទេ ទឹកដី​ជា​របស់​រដ្ឋ និង​រៀបចំ​នូវ​គោលការណ៍​ម៉ត់ចត់​នូវ​ដី​សម្បទាន​សេដ្ឋកិច្ច​ជូន​ប្រជាពលរដ្ឋ ។ សម្ដេច​តេ​ជោ​បាន​កំណត់​នូវ​ភាព​ម៉ឺងម៉ាត់​មិន​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​លូកដៃ​ចូល​ឬ​ក៏​កេង​យក​ផលប្រយោជន៍​នៅ​ក្នុង​ការ​បែងចែក​ដី​សម្បទាន​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​ទេ គឺ​ផ្ដល់​តែ​ប្រជាពលរដ្ឋ​ទេ ហើយ​អាជ្ញាធរ​មិន​ត្រូវ​ទៅ​បន្លំ​កេង​យកចំណេញ​នោះ​ទេ ៕​

អត្ថបទសរសេរ ដោយ