ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមយុទ្ធ​២៨​ថ្ងៃនេះ​ពិតជា​អស្ចារ្យ​មែន បា.ញ់​គ្រាប់​ពិត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​លោកនាយ​ឧត្តមសេនីយ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​បញ្ជាក់​ថា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​លោកនាយ​ឧត្តមសេនីយ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​បញ្ជាក់​ថា លំ​ហាត់​ហ្វឹកហ្វឺន​នាគ​មាស​ឆ្នាំ​២០១៩​នេះ​រវាង​កង​យោធពលខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន​នឹង​បើក​« រយៈពេល​២៨​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៩»​នៅ​ទីលាន​បាញ់​គ្រាប់​ពិត​សាលា​ហ្វឹកហ្វឺន​តេ​ជោ​សែន​ជុំ​គិរី ស្ថិត​នៅ​ភូមិ​ត្រពាំង​វែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គិរី ខេត្តកំពត ។

នេះ គឺជា​លំ​ហាត់​នាគ​មាស​លើក​ទី​៣​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ​ដែល​បាន​ធ្វើ​ឡើង ចាប់តាំងពី​ឆ្នាំ​២០១៦​មក ។ លោកនាយ​ឧត្តមសេនីយ​បាន​បន្ត​ថា លំ​ហាត់​ហ្វឹកហ្វឺន​នាគ​មាស ឆ្នាំ​២០១៩ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កង​យោធពលខេមរភូមិន្ទ​ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ធ្វើ​លំ​ហាត់​រួម​គ្នា​លើ​កិច្ចការ​មនុស្សធម៌ ការ​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ ការ​ប្រឆាំង​ភេរវកម្ម ការ​រក្សា​សន្តិភាព ក្នុង​ក្រប​ខណ្ឌ​របស់​អង្គការសហប្រជាជាតិ​ក្នុង​មួយ​ឆ្នាំ​ម្តង​ៗ និង​គ្រប់​ប្រភេទ​ទ័ព​ស្រប​តាម​កិច្ច​សហប្រតិបត្តិការ​របស់​ក្រសួងការពារជាតិ នៃ​ប្រទេស​ទាំង​ពីរ ។

ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា លំ​ហាត់​នេះ​ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​គោល​ជំហរ​របស់​រាជរដ្ឋាភិបាល ជា​ពិសេស​កង​យោធពលខេមរភូមិន្ទ ក្នុង​ការ​អនុវត្តន៍​នយោបាយ​ការពារ​ជាតិ​រវាង ខ​.​ភ​.​ម និង​កងទ័ព​រំដោះប្រជាជន​ចិន​លើ​គ្រប់​វិស័យ និង​គ្រប់​ជ្រុងជ្រោយ ។ ពិធី​បើក​លំ​ហាត់ «​នាគ​មាស​ឆ្នាំ​២០១៩» នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៩ ។ ពិធី​ស្ថិត​ក្រោម​អធិបតីភាព លោកនាយ​ឧត្តមសេនីយ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ ចំណែក​ពិធី​បិទ​នឹង​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ។

លោកនាយ​ឧត្តមសេនីយ ឈុំ សុជាត បញ្ជាក់​បន្ថែម​ថា លំ​ហាត់​ហ្វឹកហ្វឺន​នេះ មាន​ភាគី​កងទ័ព​រំដោះប្រជាជន​ចិន​ចូលរួម​ចំនួន​២៥២​នាក់ និង​ភាគី​កម្ពុជា​ចូលរួម​ចំនួន​២៥៤២​នាក់ ក្នុង​នោះ​មាន កម្លាំង​ធ្វើ​លំ​ហាត់​ចំនួន​៣៨២​នាក់ កម្លាំង​បម្រើ​ការ​ក្នុង​លំ​ហាត់​ចំនួន​៤៤៨​នាក់ កម្លាំង​ចូលរួម​ក្នុង​ពិធី​បើក​បិទ​ចំនួន​១,៦៨៥​នាក់ ។ ក្នុង​លំ​ហាត់​នាគ​មាស​នេះ​មានការ​ហ្វឹកហាត់​ក្នុង​ទីបញ្ជាការ និង​ទីលាន ដោយ​ផ្តោត​សំខាន់​លើ​វិញ្ញាសារ​មួយ​ចំនួន​ដូច​ជា ការ​ប្រឆាំង​ភេរវកម្ម ការ​រំដោះ​ចំណាប់ខ្មាំង ការ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះ​ធម្មជាតិ ការ​បំពេញភារកិច្ច​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ និង​វិស្វកម្ម​ជាដើម ។

អាវុធយុទ្ធភណ្ឌ​សំខាន់​ៗ​ដែល​ប្រើប្រាស់​នៅ​ក្នុង​លំ​ហាត់​នាគ​មាស​ឆ្នាំ​នេះ​រួម​មាន​ដូច​ជា រថពាសដែក រថក្រោះ កាំភ្លើង​ធំ កាំភ្លើងត្បាល់ ឧទ្ធម្ភាគចក្រ អាវុធ​គាំទ្រ​ពីលើ​អាកាស​ជាដើម​៕

កែសម្រួលដោយ