ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​វាចា​នឹង​ថ្លែង !

5 ឆ្នាំ មុន
  • ភ្នំពេញ

លោក​ប្រធាន​មន្ទីរ​ម្នាក់​នោះ​…​ឡើង​តំណែង​បាន​ប្រហែល​មួយ​ឆ្នាំ​ប៉ុណ្ណោះ​នៅ​ខេត្តកោះកុង ។ គាត់​មាន​រថយន្ត​ផ្ទាល់ខ្លួន​មួយ​គ្រឿង​ជិះ​ធ្វើការ​…​ជិះ​យូរ​ឆ្នាំ​ហើយ ដែល​ឡាន​តូច​ម៉ាក​នេះ​មាន​២​គ្រឿង​នៅ​ខេត្តកោះ កុង ។ និយាយ​ដោយ​មិន​បំផ្លើស​ទេ​…​វា​មាន​តម្លៃ​ដែល​ខ្លះ​ថា​យ៉ាងច្រើន​៦​ពាន់​ដុល្លារ ។ ណ្ហើយ​និយាយ​បន្ថែម​ជួយ​អួត​បន្តិច​ទៅ​ចុះ​…​យ៉ាង​ថ្លៃ​បំផុត​ក្រោម​មួយ​ម៉ឺន​ដុល្លារ ។…

លោក​ប្រធាន​មន្ទីរ​ម្នាក់​នោះ​…​ឡើង​តំណែង​បាន​ប្រហែល​មួយ​ឆ្នាំ​ប៉ុណ្ណោះ​នៅ​ខេត្តកោះកុង ។ គាត់​មាន​រថយន្ត​ផ្ទាល់ខ្លួន​មួយ​គ្រឿង​ជិះ​ធ្វើការ​…​ជិះ​យូរ​ឆ្នាំ​ហើយ ដែល​ឡាន​តូច​ម៉ាក​នេះ​មាន​២​គ្រឿង​នៅ​ខេត្តកោះ កុង ។ និយាយ​ដោយ​មិន​បំផ្លើស​ទេ​…​វា​មាន​តម្លៃ​ដែល​ខ្លះ​ថា​យ៉ាងច្រើន​៦​ពាន់​ដុល្លារ ។ ណ្ហើយ​និយាយ​បន្ថែម​ជួយ​អួត​បន្តិច​ទៅ​ចុះ​…​យ៉ាង​ថ្លៃ​បំផុត​ក្រោម​មួយ​ម៉ឺន​ដុល្លារ ។

បាន​អង្គុយ​កៅអី​ប្រធាន​មន្ទីរ​…​មើលទៅ​បែប​ខ្ពស់សន្លឹម​ជាងគេ​ផង​…​អំណាច​ធំ​ជាងគេ​ទៀត ព្រោះ​ធ្វើ​មេ​…​ក៏​បែកគំនិត​យក​ឡាន​របស់​ខ្លួន​លក់​ឱ្យ​មន្ទីរ​របស់​ខ្លួនឯង​…​ដាក់​ជា​សម្បត្តិ​រដ្ឋ​ឱ្យ​ក្លាយជា​កេរ​របស់​រដ្ឋ​…​រួច​ជិះ​ខ្លួនឯង​វិញ​ដដែល​…​ពូកែ​មែន​កូន​គេ ។

ពុទ្ធោ​អើយ​…​អា​រឿង​ដែល​អ្នក​កោះកុង​ស្រែក​រកតែ​ពុទ្ធោ​នោះ​គឺ​…​អា​ថ្លៃ​៦​ពាន់​ដុល្លារ​យ៉ាងច្រើន​បំផុត​នោះ​…​លោក​ប្រធាន​ចេះ​តម្លើង​បាន​ជាង​១០០​លាន​រៀល​…​ស្មើនឹង​២​ម៉ឺន​ដុល្លារ​…ឬ​ជាង​២​ម៉ឺន​ដុល្លារ​កន្លះ​ទៅ​ហើយ​…​អាត្មា​គ្រប់​គ្នា​…​ហួសចិត្ត​ពេក​…​គ្មាន​វាចា​នឹង​ថ្លែង​ឡើយ​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ