ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ស្ទឹង​សែន​ក្លាយជា​ទីក្រុង​នៃ​សត្វ​គោ ដូច​យក​អាច​ម៌​គោ​ប៉ាត​មុខ​ក្រុង​ទៅ​ហើយ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ពលរដ្ឋ​នាំ​គ្នា​និយាយ​រិះគន់​ថា ក្រុង​ស្ទឹង​សែន​មាន​សោភ័ណ​ភាព និង​សួនច្បារ​គួរ​ឲ្យ​ចង់​គយគន់​ដែរ ក៏​ប៉ុន្តែ​ហេតុ​អ្វី​បានជា​អាជ្ញាធរ​ក្រុង​ស្ទឹង​សែន​មិន​យកចិត្ត​ទុក​បណ្តែតបណ្តោយ និង​មិន​មាន​វិធានការ​ចំពោះ​ម្ចាស់​គោ​ដែល​បាន​លែងគោ​ឲ្យ​ដើរ​ប្រ​សេក​ប្រសាច​ជុះ​អាច​ម៌​ពេញ​តែ​ក្នុង​ក្រុង​យ៉ាង​ដូច្នេះ​ទៅ​វិញ​! ដែល​ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​ដល់​បរិស្ថាន ព្រមទាំង​មុខមាត់​របស់​ខេត្តកំពង់ធំ​។ ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ…

ខេត្តកំពង់ធំ ៖ ពលរដ្ឋ​នាំ​គ្នា​និយាយ​រិះគន់​ថា ក្រុង​ស្ទឹង​សែន​មាន​សោភ័ណ​ភាព និង​សួនច្បារ​គួរ​ឲ្យ​ចង់​គយគន់​ដែរ ក៏​ប៉ុន្តែ​ហេតុ​អ្វី​បានជា​អាជ្ញាធរ​ក្រុង​ស្ទឹង​សែន​មិន​យកចិត្ត​ទុក​បណ្តែតបណ្តោយ និង​មិន​មាន​វិធានការ​ចំពោះ​ម្ចាស់​គោ​ដែល​បាន​លែងគោ​ឲ្យ​ដើរ​ប្រ​សេក​ប្រសាច​ជុះ​អាច​ម៌​ពេញ​តែ​ក្នុង​ក្រុង​យ៉ាង​ដូច្នេះ​ទៅ​វិញ​! ដែល​ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​ដល់​បរិស្ថាន ព្រមទាំង​មុខមាត់​របស់​ខេត្តកំពង់ធំ​។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ លោក ម៉ាក់ ប៊ុ​ន​ហុង អភិបាលក្រុង​ស្ទឹង​សែន បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​ថា កន្លង​មក អាជ្ញាធរ​ក្រុង​បាន​ដាក់​បទបញ្ជា​ផ្សព្វផ្សាយ​មិន​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​លែង​សត្វ​គោក្របី​ឲ្យ​ដើរ​នៅ​ក្នុង​ក្រុង​នោះ​ទេ ក៏​ប៉​ន្តែ​នៅ​តែ​មាន​ពលរដ្ឋ​មួយ​ចំនួន​តូច​នៅ​បន្ត​លែងគោ​ដដែល ។ លោក​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាំ​គ្នា​ចាប់​សត្វ​គោ​ទាំងនោះ​ដែរ ដើម្បី​ឲ្យ​ម្ចាស់​ចូលខ្លួន​មក​ធ្វើ​កិច្ចសន្យា​នៅ​ចំពោះ​មុខ​អាជ្ញាធរ​ឲ្យ​បញ្ឈប់​ការ​លែងគោ​ឲ្យ​ដើរ​ក្នុង​ក្រុង​ទៀត តែ​សមត្ថកិច្ច​នាំ​គ្នា​ស្ទាក់​ចាប់​គោ​ទាំងនោះ​មិន​បាន ដោយសារ​តែ​គោ​ខ្លះ​មិន​មាន​ដោត​ក​ន្លោះ ហើយ​មិន​ឲ្យ​ចូល​ជិត​វា​។

ករណី​នេះ​លោក​កំពុង​ដាក់​ឲ្យ​សមត្ថ​កិ​ចិ្ច​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​គោ​ទាំង​អស់នោះ អញ្ជើញ​គាត់​មក​ធ្វើ​កិច្ចសន្យា បើ​នៅ​តែ​មិន​រៀងចាល​លើ​ក្រោយ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​។

ចំណែក​ពលរដ្ឋ​ក៏​សំណូមពរ​ដល់​អាជ្ញាធរ​ក្រុង​ស្ទឹង​សែន និង​អាជ្ញាធរ​ខេត្ត គួរតែ​មាន​វិធានការ​ឲ្យ​បាន​តឹង​រឹង​បំផុត​ចំពោះ​បញ្ហា​នេះ ដើម្បី​សោភ័ណ​ភាព និង​មុខមាត់​របស់​ខេត្តកំពង់ធំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ