ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​វៀតណាម​បង្ហាញ​ជំហរ​ទ្វេភាគី​ទោះបីជា​ស្ថានការណ៍​ពិភពលោក​កំពុង​ប្រែប្រួល​ក៏​ដោយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​-​វៀតណាម​បាន​បង្ហាញ​ជំហរ​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទ្វេរ​ភាគី​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ទោះបីជា​ស្ថានការណ៍​នៅ​ពិភពលោក​បាន​កំពុង​តែ​ប្រែប្រួល និង​ស្មុគ ស្មាញ​ក៏​ដោយ ។ ការ​ប្តេជ្ញា​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សារ​រវាង​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​កម្ពុជា​ជាមួយ​លោក ង្វៀ​ន…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​-​វៀតណាម​បាន​បង្ហាញ​ជំហរ​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទ្វេរ​ភាគី​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ទោះបីជា​ស្ថានការណ៍​នៅ​ពិភពលោក​បាន​កំពុង​តែ​ប្រែប្រួល និង​ស្មុគ ស្មាញ​ក៏​ដោយ ។ ការ​ប្តេជ្ញា​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សារ​រវាង​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​កម្ពុជា​ជាមួយ​លោក ង្វៀ​ន ភូ​ជុង (NGUYEN THU TRONG) អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុ​យ​នី​ស និង​ជា​ប្រធាន​រដ្ឋ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា ។

លោក​កែវ ពិសិដ្ឋ នាយក​ខុទ្ទកាល័យ​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​លើក​ឡើង​ថា​ក្នុង​ស្មារតី​ភាត​ភាព​មិត្តភាព សាមគ្គីភាព ជា​យូ​អង្វែង​ភាគី​នៅ​ប្តេជ្ញា​បន្ត​ធ្វើ​កិច្ច​សហ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​» ។ សម្តេច​ប្រធានរដ្ឋសភា​ក៏​បាន​សម្តែង​ការ​អបអរ​ចំពោះ​សមិទ្ធិ​ផល​របស់​រដ្ឋាភិបាល​វៀតណាម​ក្នុង​បុព្វហេតុ​កសាង​ប្រទេស​ជាតិ​ឲ្យ​ក្លាយជា​ប្រទេស​ឧស្សាហកម្ម​ជឿន​លឿង​ដែល​ស្រប​តាម​ទិស​ដៅ​ក្នុង​កិច្ចប្រជុំ​បក្ស​កុ​ម្មុ​យ​នី​ស​វៀតណាម ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ហេង សំ​រិ​ន បាន​ថ្លែង​កោតសរសើរ និង​អបអរសាទរ​ចំពោះ​ប្រទេស​វៀតណាម​ដែល​បាន​កំពុង​លិចធ្លោ​នៅ​លើ​ឆាក​អន្តរជាតិ ។

ជាង​នេះ​វៀតណាម​បាន​ក្លាយជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ឲ្យ​មេដឹកនាំ​ពិភពលោក​រវាង​លោក ដូ​ណា​ល់​ត្រាំ និង​លោក​គី​ម ជុង​អ៊ុ​ន ។ ជំនួប​រវាង​ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ និង​លោក គី​ម ជុង​អ៊ុ​ន​មេដឹកនាំ​កូរ៉េ​ខាងជើង​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​ចាប់ពី​ថ្ងៃ​ទី​២៧-២៨​កុម្ភៈ​នេះ ជា​លើក​ទី​២​ហើយ​បន្ទាប់​ពី​កិច្ចប្រជុំ​ជា​លើក​ដំបូង​រវាង​មេដឹកនាំ​ទាំង​២ កាលពី​ខែមិថុនា ឆ្នាំ​២០១៨ នៅ​សិង្ហ​បុរី​ដោយ​បាន​នាំ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​អា​មេ​រិ​ក​កូរ៉េ​ខាងជើង​ខ្លះ​ៗ​ផង​ដែរ ។

សម្តេច​បាន​បញ្ជាក់​ថា «​វៀតណាម​បច្ចុប្បន្ន​កាន់តែ​មាន​តួនាទី​សំខាន់​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ ជា​ពិសេស​កិត្យានុភាព​របស់​វៀតណាម​កំពុង​តែ​លេចធ្លោ​លើ​ឆាក​អន្តរជាតិ​តាម​រយៈ​មេដឹកនាំ​អា​មេ​រិ​ក និង​កូរ៉េ​ខាងជើង​កំណត់​យក​ប្រទេស​នេះ​ជា​តំបន់​បើក​កិច្ចប្រជុំ ។ កិច្ចប្រជុំ​នេះ ត្រូវ​បាន​សម្តេច ហេង សំ​រិ​ន អះអាង​ថា​ជា​កិច្ចប្រជុំ ដើម្បី​នាំ​មក​នូវ​សន្តិភាព ។ លោក កែវ ពិសិដ្ឋ បញ្ជាក់​ថា «​សម្តេច​ក៏​បាន​អបអរសាទរ​ផង​ដែរ​ចំពោះ​វៀតណាម​ដែល​បាន​ក្លាយទៅជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​រវាង​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ និង​សេនាប្រមុខ​គី​ម ជុង​អ៊ុ​ន ដែល​នេះ​ជា​កិច្ចប្រជុំ​មាន​សារៈសំខាន់ ដើម្បី​នាំ​មក​នូវ​សន្តិភាព ស្ថិរភាព នៅ​ក្នុង​តំបន់ និង​សកលលោក​» ។

ប្រធានរដ្ឋសភា​ខ្មែរ​បាន​ថ្លែង​ទៀត​ថា វៀតណាម​បាន​ជួប​កម្ពុជា​ឲ្យ​រួច​ផុត​ពី​របប​ខ្មែរក្រហម​ដែល​ធ្វើ​ឲ្យ​កម្ពុជា​មានការ​រីក​ចម្រើន​មក​ដល់​សព្វ​ថ្ងៃនេះ​ដែរ ។ សម្រាប់​ប្រធាន​រដ្ឋ​វៀតណាម​វិញ​បាន​លើក​ឡើង​ទៅ​វិញ​ថា វៀតណាម​រីក​ចម្រើន​មក​ដល់​សព្វថ្ងៃ​នៅ​លើ​ឆាក​អន្តរជាតិ​នេះ ដោយសារ​ប្រទេស​ជា​ច្រើន​ក្នុង​សកលលោក​រួម​ទាំង​កម្ពុជា​ផង​ដែរ​ដែល​បាន​ជួយ​គាំទ្រ ។

ចំពោះ​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម​លោក NGUYEN THU TRONG បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​នា​ពេល​ខាង​មុខរប​ស់លោក គី​ម ជុង​អ៊ុ​ន គឺជា​ព្រឹ​ត្ត​ការណ៍​លើក​ដំបូង​នៃ​មេដឹកនាំ​កូរ៉េ​ខាងជើង​ក្នុង​រយៈពេល​៥៥​ឆ្នាំ​ចុង​ក្រោយ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​វៀតណាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ