ខេត្តបន្ទាយមានជ័យ ៖ សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៣សម្រាប់ខេត្តបន្ទាយមានជ័យនាវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី៥ កញ្ញា ២០១៣ នេះ នៅភោជនីយដ្ឋានសន្តិភាព ស្ថិតក្នុងក្រុងសិរីសោភ័ណ ដោយមានការអញ្ជើញចូលរួមពីលោកស្រីប៉ុក ម៉ាឌី អភិបាលរងខេត្ត, លោកហី គឹមសេង ប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងមន្ត្រីរៀបចំគណៈកម្មការរៀបចំបោះឆ្នោតឃុំ-សង្កាត់ចំនួន២០០នាក់ផងដែរ ។
គួរបញ្ជាក់ផងដែរថា នៅក្នុងខេត្តបន្ទាយមានជ័យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន៤៧.១៨២០នាក់, ចំនួនអ្នកទៅបោះឆ្នោតមាន២៥.៥៥១៦នាក់ និងមធ្យមភាគប្រៀបធៀបទៅនឹងអ្នកបោះឆ្នោតក្នុងបញ្ជីឈ្មោះមានចំនួន៥៤,៣៦% ដែលមាន៩ស្រុក-ក្រុង និង៧គណបក្ស ។


ចែករំលែកព័តមាននេះ