ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អើយ​!​ផ្ទះ​នៅ​ជាប់​នឹង​រដ្ឋបាល​សាលាខេត្ត​ត្បូងឃ្មុំ​៣​ឆ្នាំ​ហើយ​នូវ​មិន​ទាន់​មាន​ភ្លើង​ប្រើប្រាស់

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​គួរ​ឲ្យ​អាណិត​ណាស់​រដូវប្រាំង​អាកាសធាតុ​ក្តៅហែង​បែរជា​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ជាប់​រដ្ឋបាល​សាលាខេត្ត​រយៈពេល​៣​ឆ្នាំ​ហើយ​នូវ តែ​មិន​ទាន់​មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​នូវឡើយ ។ ពួក​គាត់​បាន​រអ៊ូរទាំ​ថា យប់​ៗ​ដេក​មិន​ពេញភ្នែក​នោះ​ទេ…

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​គួរ​ឲ្យ​អាណិត​ណាស់​រដូវប្រាំង​អាកាសធាតុ​ក្តៅហែង​បែរជា​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ជាប់​រដ្ឋបាល​សាលាខេត្ត​រយៈពេល​៣​ឆ្នាំ​ហើយ​នូវ
តែ​មិន​ទាន់​មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​នូវឡើយ ។ ពួក​គាត់​បាន​រអ៊ូរទាំ​ថា យប់​ៗ​ដេក​មិន​ពេញភ្នែក​នោះ​ទេ ក្តៅស្អុះ​ស្អាប់ ហើយ​កូន​តូច​ៗ កាន់តែ​ពិបាក​ដេក​ថែម​ទៀត ។

លោក​ទៀន លី វ័យ​៦២​ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹង​ថា ដំបូង​គាត់ និង​សមាជិក​ក្រុម​គ្រួសារ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​លុះ​ពេល​ឮ​គេ​បង្កើត​ខេត្ត​ត្បូងឃ្មុំ​ថ្មី​ក៏​បាន​ចាកចេញ​មក​ទិញ​ដី​គេ​មួយ​ប្លង់​សាងសង់​ផ្ទះថ្ម​១​ខ្នង​នៅ​ជិត​រដ្ឋបាល​សាលាខេត្ត​ចាប់តាំងពី​ពេល​ដែល​គាត់​បាន​មក​រស់នៅ​ភូមិ​ឃុំ​ខាងលើ ដើម្បី​ប្រកប​របរ​លក់ដូរ​ដោះស្រាយ​ជីវភាព​គ្រួសារ​ដោយ​រយៈពេល​២​ឆ្នាំ​ហើយ មិន​មាន​ភ្លើងអគ្គិសនី​ប្រើ​ទេ ។ លោក​ទៀន លី ប្រាប់​បន្ត​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​ថា ខ្សែកាប​ចរន្តអគ្គិសនី​រត់​ពីលើ​មុខ​ផ្ទះ​មែន តែ​គេមិន​បាន​ត​ឲ្យ​ប្រើប្រាស់​នោះ​ទេ ដោយ​ចេះ​តែ​អូស​បន្លាយ​រហូត​មក​ដល់​សព្វថ្ងៃ ។ ជាមួយ​នោះ​ក្រុមហ៊ុន​មួយ​បាន​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​របស់​គាត់​ផ្តិត​មេដៃ ដើម្បី​ធ្វើ​លិខិត​ត​ភ្លើង​មក​ប្រើ ។

ដោយ​រាល់ថ្ងៃ​គាត់​មាន​ម៉ាស៊ីនភ្លើង​០១​គ្រឿង ដោយ​បាន​បញ្ឆេះ​រាល់ថ្ងៃ​លុះដល់​ពេល​យប់​បន្តិច និង​បិទ​ហើយ​ការ​ប្រើប្រាស់​ម៉ាស៊ីនភ្លើង​ខ្លាំង​ពេក ឥឡូវ​កាន់តែ​យា​ប់លែង​ចង់​ដំណើរការ​គាត់​គ្រោង និង​ទិញ​បន្ទះ​សូ​ឡា​ប្រើប្រាស់​ពន្លឺព្រះអាទិត្យ​១​ផ្ទាំង ដើម្បី​ចាប់​ដាក់​កង្ហារ​ឲ្យ​ចៅស្រី​តូច​ម្នាក់​ងាយស្រួល​ដេក​យប់​ព្រលប់ ហើយ​ម៉ាស៊ីនភ្លើង​តូច​របស់​គាត់​១​គ្រឿង​នៅ​ក្រោយ​ផ្ទះ កាន់តែ​យា​ប់​មែនទែន​បញ្ឆេះ​មិន​ចង់​ឆេះ​ទេ ។

អ្នកស្រី ណៃ លី​ន​ណា អាយុ​៣២​ឆ្នាំ នៅ​ភូមិ​និគម​លើ​ប្រាប់​ថា គាត់​បាន​មក​បើកហាង​លក់​បាយ​នៅ
ជិត​រដ្ឋបាល​សាលាខេត្ត​នេះ​ចំនួន​៣​ឆ្នាំ​មក​ហើយ ពេល​ណា​មាន​ភ្ញៀវ​ចូល​មក​ហូប​បាយ​គាត់​ត្រូវ​បញ្ឆេះ​ម៉ាស៊ីន​១​គ្រឿង ដើម្បី​ឲ្យ​កង្ហារ​វិល​កុំ​ឲ្យ​ក្តៅស្អុះ តែ​នូវ​ពេល​យប់​វិញ​ម៉ាស៊ីន​នោះ​មិន​បញ្ឆេះ​ឡើយ ។
ហើយ​កូន​តូច​របស់​គាត់​ត្រូវ​យក​ទៅ​ដេក​នៅផ្ទះ​ឆ្ងាយ​ពី​កន្លែង​លក់ដូរ​គាត់​ត្រូវ​បាន​គេ​ឲ្យ​ផ្តិត​មេដៃ​មិន
ដល់​១០​នាក់​ផង ដើម្បី​ត​បណ្តាញ​អគ្គិសនី​មក​ប្រើ តែ​ដោយសារ​មនុស្ស​តិច​ពេក​គេ​មិន​ទាន់​ត​ឲ្យ​ប្រើ ។

ពួក​គាត់​ស្នើ​សុំ​ទទូច​ដល់​លោក​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​ដែល​ទើបនឹង​ចូល​កាន់
តំណែង​ថ្មី សូម​មេត្តា​ជួយ​អន្តរាគមន៍​ឲ្យ​មាន​ភ្លើង​ប្រើប្រាស់​ដូច​កន្លែង​ផ្សេង​ផង ។ ហើយ​ខែ​នេះ​ក្តៅ​ពេល​យប់​ៗ​ដេក​មិន​បាន​ពេញភ្នែក​នោះ​ទេ ដោយសារ​តែ​មិន​មាន​ភ្លើង​ប្រើ​ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ប្រសិនណាបើ​នៅ​កន្លែង​គាត់​មាន​ភ្លើង​ប្រើ​នោះ និង​មាន​ប្រជាពលរដ្ឋ​មក​សាង​សង់ផ្ទះ​ជា​បណ្តើរ​ៗ ។ ព្រឹក​ថ្ងៃ​ទី​២២ កុម្ភៈ ២០១៩ តំណាង​ក្រុមហ៊ុន​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ដែល​ប្រជាពលរដ្ឋ​មិន​ទាន់​មាន​ភ្លើង​ប្រើប្រាស់​ខាងលើ​នោះ​រង់ចាំ​ដល់​ថ្ងៃ​ច័ន្ទ នៅ​ស​ប្តា​ហ៍​ក្រោយ​ត្រូវ​នឹង​ថ្ងៃ​ទី​២៥ កុម្ភៈ ។

លោក​ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​វិញ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា គាត់​ឆ្ងល់​ថា នៅ​តំបន់​ខាងលើ​មាន​កន្លែង​ខ្លះ​ម្តុំ​នោះ​មាន​ភ្លើងអគ្គិសនី​ប្រើ និង​កន្លែង​ផ្សេង​ទៀត​មិន​មាន​ប្រើ​ហើយ​រូប​លោក និង​ទាក់ ទង​ជាមួយនឹង​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ជួយ​ព​ន្លឿ​ន​កិច្ចការ​នេះ​ឲ្យ​ឆាប់​បាន​រួចរាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ