ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ការ​បង្ការ​សុខភាព​ក្នុងអំឡុងពេល​អាកាសធាតុ​ក្តៅ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​បង្ការ​សុខភាព​ដែល​អាច​កើត​មាននៅ​ក្នុងអំឡុងពេល​អាកាសធាតុ​ក្តៅ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បាន​បង្ហាញ​ពី​វិធី​បង្ក​ការ​សុខភាព ។ យោង​តាម​បណ្តាញ​សង្គម​របស់​នាយក​រដ្ឋ​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​បាន​សូម​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​ឲ្យ​ចូលរួម​អនុវត្តន៍​វិធានការ​បង្ការ ដើម្បី​សុខភាព​ល្អ​រួម​មាន​ទី​១- ពិសា​ទឹក​ឲ្យ​បាន​ច្រើន បង្កើន​ការ​ទទួលទាន​ជាតិ​ទឹក​ឆ្អិន​ឲ្យ​បាន​ច្រើន និង​ញឹកញាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដោយ​មិន​ត្រូវ​រង់ចាំ​រហូត​ដល់​ស្រេកទឹក​ទេ ។…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​បង្ការ​សុខភាព​ដែល​អាច​កើត​មាននៅ​ក្នុងអំឡុងពេល​អាកាសធាតុ​ក្តៅ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បាន​បង្ហាញ​ពី​វិធី​បង្ក​ការ​សុខភាព ។ យោង​តាម​បណ្តាញ​សង្គម​របស់​នាយក​រដ្ឋ​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​បាន​សូម​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​ឲ្យ​ចូលរួម​អនុវត្តន៍​វិធានការ​បង្ការ ដើម្បី​សុខភាព​ល្អ​រួម​មាន​ទី​១- ពិសា​ទឹក​ឲ្យ​បាន​ច្រើន បង្កើន​ការ​ទទួលទាន​ជាតិ​ទឹក​ឆ្អិន​ឲ្យ​បាន​ច្រើន និង​ញឹកញាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដោយ​មិន​ត្រូវ​រង់ចាំ​រហូត​ដល់​ស្រេកទឹក​ទេ ។ កុំ​ពិសា​វត្ថុ​រាវ​ដែល​មាន​ជាតិ​អាល់កុល ឬ​ជាតិ​ស្ករ​ច្រើន​ពេក ពីព្រោះ​សារធាតុ​ទាំងនេះ​បង្ក​ឲ្យ​អ្នក​កាន់តែ​បាត់បង់​ជាតិ​ទឹក​ច្រើន ។

ជៀសវាង​កុំ​ពិសា​ភេសជ្ជៈ​ត្រជាក់​ខ្លាំង​ពីព្រោះ​វា​អាច​បណ្តាល​ឲ្យ​រមូល​ក្រពះ ។ ទី​២-​ការ​បែកញើស​ច្រើន​ហូរ​ចេញ​អំបិល និង​សារធាតុ​រ៉ែ​ចេញពី​រាង​កាយ​របស់​អ្នក​ដែល​ត្រូវ​តែ​បង្គ្រប់​វិញ ។ ប្រសិនបើ​អ្នក​ហាត់ប្រាណ​ចូរ​ពិសា​ទឹក​ភេសជ្ជៈ ឬ​ទឹក​មាន​ជាតិ​រ៉ែ​ឲ្យ​បាន​ពីរ​ទៅ​បួន​កែវ​រៀង​រាល់​១​ម៉ោង​ម្តង​មិន​ត្រូវ​ពិសារ​ជាតិ​អាល់កុល​ឡើយ ។ ៣- ស្លៀកពាក់​សំលៀក​បំពាក់​ស្តើង​ៗ ឬ​មាន​ពណ៌​ស្រាល និង​ស្លៀកពាក់​រលុង និង​លាប​ឡេ​ការពារ​កម្តៅថ្ងៃ បើ​អាច​ធ្វើ​ទៅ​បាន ។ ការ​រលាក​ស្បែក​ដោយសារ​ពន្លឺព្រះអាទិត្យ​ប៉ះពាល់​ដល់​រាង​កាយ និង​ធ្វើ​ឲ្យ​រាង​កាយ​បាត់បង់​ជាតិ​ទឹក ។ វា​ក៏​បណ្តាល​ឲ្យ​ស្បែក​មានការ​ឈឺចាប់ និង​ខូច​ស្បែក​ផង​ដែរ ។

ប្រសិនបើ​អ្នក ចេញ​ក្រៅ​ចូរ​ការពារ​ខ្លួន​អ្នក​ពី​ព្រះអាទិត្យ​ដោយ​ពាក់មួក​ធំ​ទូលាយ និង​វ៉ែនតា​ការពារ ។ ស្លៀកពាក់​ឲ្យ​ទារក និង​កុមារ​ខោអាវ​ស្តើង ពណ៌​ស្រាល រលុង គ្រប​ក្បាល និង​បាំង​ថ្ងៃ​ឲ្យ​ម្លប់ ដោយ​មួក ឬ​ឆ័​ត្រ ។ ហាម​ទុក​ទារក​កុមារ​ចោល​នៅ​ក្នុង​ឡាន​ដែល​ចត ។ ទី​៤- ប្រសិនបើ​អ្នក​ត្រូវ​ចេញ​ទៅ​ខាងក្រៅ​ផ្ទះ​យក​ល្អ​គួរ​ទៅ​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច​បើ​អាច​ធ្វើ​ទៅ​បាន ។

សូម​ព្យាយាម​សម្រាក​ឲ្យ​បាន​ញឹកញាប់​នៅ​កន្លែង​ម្លប់​ដូច្នេះ​រាង​កាយ​របស់​លោក​អ្នក​នឹង​មានឱកាស​មាន​កម្លាំង​ឡើង​វិញ ។ ទី​៥-​ប្រសិនបើ​លោក​អ្នក​ទើប​ហាត់ប្រាណ​ដំបូង ឬ​ហាត់ប្រាណ​នៅ​ក្នុង​បរិយាកាស​ក្តៅ អ្នក​ត្រូវ​ចាប់ផ្តើម​សកម្មភាព​ហាត់ប្រាណ​ដោយ​យឺត​ៗ បន្ទាប់​មក​បង្កើន​ល្បឿន​បន្តិច​ម្តង​ៗ ដើម្បី​ជៀសវាង​ការ​ប្រឹងប្រែង​ធ្វើ​ទាំង​ក្តៅ​ដែល​បណ្តាល​ឲ្យ​បេះដូង​របស់​លោក​អ្នក​លោត​ញាប់ និង​ដង្ហក់​ហត់​ត្រូវ​បញ្ឈប់​សកម្មភាព​ទាំងនោះ​ភ្លាម បើ​មាន​កើតឡើង​រួច​ចូល​ទៅ​ក្នុង​តំបន់​ត្រជាក់ ឬ​យ៉ាង​ហោច​ណាស់​ចូល​ទៅ​ក្នុង​ម្លប់ ហើយ​សម្រាក​ពីព្រោះ​វា​បណ្តាល​ឲ្យ​លោក​អ្នក​ខ្សោយ ឬ​ដួល​សន្លប់​បាន ។ ទី​៦-​ជៀសវាង​អាហារ​ក្តៅ​ៗ និង​ជៀសវាង​ពិសា​អាហារ​ច្រើន​ពេក​ពីព្រោះ​វា​បង្កើន​កម្តៅ​ដល់​រាង​កាយ​របស់​លោក​អ្នក ។ ទី​៧- កាត់​បន្ថយ​ការ​ប៉ះ​នឹង​កម្តៅ​ព្រះអាទិត្យ​ផ្ទះ ជា​ពិសេស​ក្នុង​កំឡុង​ពេល​ថ្ងៃ និង​នៅ​កន្លែង​ដែល​ប្រឈម និង​កំ​ដៅ​ខ្លាំង​ដូច​ជា នៅ​មាត់ទន្លេ ឬ​សមុទ្រ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ