ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jennifer Aniston វិះ​ជួប​គ្រោះអាក្រក់​ធ្លាក់​យន្តហោះ

5 ឆ្នាំ មុន

Jennifer Aniston និង​មិត្ត​ជំនិត​បាន​ប្រឈម​មុខ​នឹង​គ្រោះអាសន្ន​មួយ​ដែល​យន្តហោះ​មិត្ត​របស់​នាង​ធ្វើ​ដំណើរ​ទៅ​មុិ​ក​សុិ​កបាន​របូត​កង់​នៅ​លើ​លំហ​អាកាស ក្រោយ​ពី​ចាក​ចេញពី​អាកាសយានដ្ឋាន​ឡូ​ស អេ​ន​ចឺ​ឡេ​ស និង​បាន​សម្រេចចិត្ត​បក​ក្រោយ ចុះ​ចត​បន្ទាន់ ។ «Sky News»…

Jennifer Aniston និង​មិត្ត​ជំនិត​បាន​ប្រឈម​មុខ​នឹង​គ្រោះអាសន្ន​មួយ​ដែល​យន្តហោះ​មិត្ត​របស់​នាង​ធ្វើ​ដំណើរ​ទៅ​មុិ​ក​សុិ​កបាន​របូត​កង់​នៅ​លើ​លំហ​អាកាស ក្រោយ​ពី​ចាក​ចេញពី​អាកាសយានដ្ឋាន​ឡូ​ស អេ​ន​ចឺ​ឡេ​ស និង​បាន​សម្រេចចិត្ត​បក​ក្រោយ ចុះ​ចត​បន្ទាន់ ។

«Sky News» ថ្មី​ៗ​កន្លង​មក​បាន​ផ្សាយ​ពី​ហេតុការណ៍​ដ៏​រន្ធត់​នោះ​ថា យន្តហោះ​ធុន​តូច​មួយ​គ្រឿង​ដែល​នាង ​ជេ​នី​ហ្វើ អា​នី​ស្ដុ​ន តារា​សម្តែង​ដ៏​ស្រស់​ស្អាត​ជនជាតិ​អា​មេ​រិ​ក​ជិះ ត្រូវ​ប្ដូរ​ទីតាំង​ចុះ​ចត​បន្ទាន់​នៅ​ឯអាកាស​យានដ្ឋាន​អន្តរជាតិ «Ontario» រដ្ឋ​កាលី​ហ្វ័​៊​រ​នី​ញ៉ា សហរដ្ឋអាមេរិក​ព្រោះ​បាន​ជ្រុះ​កង់​ម្ខាង ក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ​ទៅ​ក្រុង​កាបូ សាន​លូ​កាស់ (Cabo San Lucas) ប្រទេស​មុិ​ក​សុិ​ក​កាលពី​ស​ប្ដា​ហ៍​មុន​ ។

ការ​ចុះ​ចត​បន្ទាន់​នេះ​អាកាសយានិក​ត្រូវ​ហោះ​រយៈពេល​៣​ម៉ោង​ឲ្យ​អស់​សាំង និង​ព្យាយាម​ចុះ​ចត​ក្នុង​អាកាសយានដ្ឋាន​ខណៈ​ពេល​នៅ​លើ​ដងផ្លូវ​មាន​ទឹកភ្លៀង និង​មាន​សុវត្ថិ​ភាពល្អ​។ វា​ជា​សំណាង​មួយ​ក្នុង​មួយ​មុឺ​ន​គ្រោះថ្នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ