ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ជប៉ុន​ប្រមាណ 50​នឹង​មក​សិក្សា​បរិ​យា កាស​វិនិយោគ​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​បន្ទាប់​ពី​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​ជប៉ុន​បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ចាប់​យក​ប្រទេស​កម្ពុជា​ធ្វើ​ជា​គោលដៅ​វិនិយោគ​ទី​១​សម្រាប់​គម្រោង​ដ៏​មហិមា​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​កាលពី​ពេល​កន្លង​ទៅ​ថ្មី​នេះ នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាង​មុខ ប្រតិភូ​ដែល​ជា​តំណាង​របស់​ប្រទេស​ជប៉ុន នឹង​ដឹកនាំ​ក្រុមហ៊ុន​ប្រមាណ​៥០ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ មក​សិក្សា​ស្វែង​យល់​ពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖​បន្ទាប់​ពី​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​ជប៉ុន​បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ចាប់​យក​ប្រទេស​កម្ពុជា​ធ្វើ​ជា​គោលដៅ​វិនិយោគ​ទី​១​សម្រាប់​គម្រោង​ដ៏​មហិមា​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​កាលពី​ពេល​កន្លង​ទៅ​ថ្មី​នេះ នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាង​មុខ ប្រតិភូ​ដែល​ជា​តំណាង​របស់​ប្រទេស​ជប៉ុន នឹង​ដឹកនាំ​ក្រុមហ៊ុន​ប្រមាណ​៥០ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ មក​សិក្សា​ស្វែង​យល់​ពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា ។

យោង​តាម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាង​មុខ​នេះ ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​អចលនទ្រព្យ និង​សំណង់ ជាង​៥០​ក្រុមហ៊ុន​របស់​ប្រទេស​ជប៉ុន​នឹង​មក​បង្ហាញ​វត្ត​មាននៅ​ក្នុង​កម្មវិធី​ជំនួប​ពិភាក្សា និង​ស្វែង​យល់​លម្អិត​ពី​ឱកាស​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា ដែល​ក្នុង​នោះ​ក៏​មានការ​ចូលរួម​ពី​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ព្រម​គ្នា​ជាមួយនឹង​សមាគម​អ្នក​អភិវឌ្ឍ​លំនៅ​ឋាន​កម្ពុជា​ផង​ដែរ ។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​បង្ហើប​ឱ្យ​ដឹង​ថា ប្រទេស​ជប៉ុន​បាន​បង្ហាញ​ពី​មហិច្ឆតា និង​ឆន្ទៈ​របស់​ខ្លួន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ជាមួយនឹង​គម្រោង​នានា​ជា​ច្រើន ជា​ពិសេស គម្រោង​លើ​ការ​អភិវឌ្ឍ​ក្នុង​តំបន់ ដែល​សង្កត់ធ្ងន់​ទៅ​លើ​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​អភិវឌ្ឍ​ទីក្រុង​ដ៏​ទំនើប​ប្រកបដោយ​ប្រណីតភាព ឬ​ទីក្រុង​ឆ្លាត (Smart City) ។ លោក​បាន​បន្ត​ទៀត​ថា ៖« វា​ជា​សញ្ញា​ដ៏​ល្អ​ប្រសើរ​មួយ​សម្រាប់​ប្រទេស​កម្ពុជា ភាព​រីក​ចម្រើន​លើ​វិស័យ​អចលនទ្រព្យ គឺជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។ ដូច្នេះ នៅ​ពេល​មាន​ក្រុមហ៊ុន​អន្តរជាតិ​ធំ​ៗ​កាន់តែ​ច្រើន​ចូល​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា វា​គឺជា​រឿង​ដ៏​ល្អ​បំផុត​របស់​យើង »​។

ជាមួយ​គ្នា​នេះ លោក ហ៊ុយ វ​ណ្ណា អគ្គលេខាធិកា​សមាគម​អ្នក​អភិវឌ្ឍ​លំនៅ​ឋាន​កម្ពុជា ក៏​បាន​បញ្ជាក់​ប្រាប់​ពី​ភាពល្អ​ប្រសើរ​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា​ផង​ដែរ​ថា អាស្រ័យ​ដោយ​ចរន្ត​នៃ​ឧស្សាហកម្ម​សំណង់​នៅ​កម្ពុជា មាន​ភាពល្អ​ប្រសើរ និង​ឆាប់រហ័ស​ជាង​បណ្តា​ប្រទេស​ជិតខាង​មួយ​ចំនួន ទើប​ធ្វើ​ឱ្យ​ក្រុមហ៊ុន​វិនិ យោគ​វិស័យ​សំណង់​អន្តរជាតិ​ធំ​ៗ ដែល​ក្នុង​នោះ​រាប់​ទាំង​ក្រុមហ៊ុន​មក​ពី​ប្រទេស​ជប៉ុន​ទាំង​ជាង​៥០ ដែល​នឹង​មក​ធ្វើការ​សិក្សា​ស្វែង​យល់​ពី​ឱកាស​នៃ​ការ​វិនិយោគ​ផង​ដែរ ដែល​បាន​ងាក​មក​ចាប់អារម្មណ៍ និង​ចង់​បណ្តាក់ទុន​នៅ​កម្ពុជា​ផង​ដែរ ដែល​ទាំង​អស់នេះ វា​គឺជា​សញ្ញា​វិជ្ជមាន​មួយ​ដ៏​ល្អ​បំផុត​សម្រាប់
កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ