ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាច់​ដោយ​គ្រុនក្តៅ​បង្ក​គ្រោះថ្នាក់​ដល់​កុមារ​ឬ​អត់?

5 ឆ្នាំ មុន

ការ​ប្រកាច់​ដោយសារ​តែ​ក្តៅខ្លួន​ខ្លាំង គឺជា​ការ​ប្រកាច់​ដែល​ច្រើន​ជួប​លើ​កុមារ​វ័យក្មេង ដែល​អាច​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​កើនឡើង​នៃ​សី​តុ​ណ្ហា​ភាព​រាង​កាយ ដែល​ជា​ញឹកញាប់​មក​ពី​ការ​ឆ្លង​មេរោគ​។ ប្រកាច់​ដោយសារ​ក្តៅខ្លួន​ខ្លាំង គឺជា​ការ​ឆ្លើយ​តប​តែ​មួយ​គត់​របស់​ខួរក្បាល​កុមារ​ទៅ​នឹង​គ្រុនក្តៅ ។ ជា​សំណាងល្អ​ប្រកាច់​បែប​នេះ គឺ​មិន​មាន​គ្រោះថ្នាក់​ដូចដែល​ពួក​យើង​គិត​ឡើយ ។…

ការ​ប្រកាច់​ដោយសារ​តែ​ក្តៅខ្លួន​ខ្លាំង គឺជា​ការ​ប្រកាច់​ដែល​ច្រើន​ជួប​លើ​កុមារ​វ័យក្មេង ដែល​អាច​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​កើនឡើង​នៃ​សី​តុ​ណ្ហា​ភាព​រាង​កាយ ដែល​ជា​ញឹកញាប់​មក​ពី​ការ​ឆ្លង​មេរោគ​។ ប្រកាច់​ដោយសារ​ក្តៅខ្លួន​ខ្លាំង គឺជា​ការ​ឆ្លើយ​តប​តែ​មួយ​គត់​របស់​ខួរក្បាល​កុមារ​ទៅ​នឹង​គ្រុនក្តៅ ។ ជា​សំណាងល្អ​ប្រកាច់​បែប​នេះ គឺ​មិន​មាន​គ្រោះថ្នាក់​ដូចដែល​ពួក​យើង​គិត​ឡើយ ។ ជា​ធម្មតា​វា​គ្មាន​ការ​បង្ក​គ្រោះថ្នាក់ ហើយ​ប្រាកដ​ណាស់​មិន​បាន​បង្ហាញ​ថា​វា​អាច​នាំ​ឲ្យ​មាន​បញ្ហា​រយៈពេល​វែង ឬ​មាន​បញ្ហា​ជា​បន្ត​ឡើយ ។

បើ​ទោះបីជា​ប្រកាច់​មក​ពី​គ្រុនក្តៅ​អាច​បណ្តាល​ឲ្យ​មាន​ភាព​ភ័យ​ខ្លាច និង​ជា​ការ​ព្រួយបារម្ភ​សម្រាប់​ឪពុក​ម្តាយ តែ​ការ​ប្រកាច់​បែប​នេះ​ភាគច្រើន​គ្មាន​ផល​ប៉ះពាល់​យូរអង្វែង​ឡើយ ។ វា​មិន​បណ្តាល​ឲ្យ​មានការ​ខូច​ខួរក្បាល ជំងឺ​វិកលចរិត ឬ​ការ​រៀន​មិន​ចេះ​នោះ​ទេ ហើយ​វា​ក៏​មិន​មាន​ន័យ​ថា​កូន​របស់​អ្នកមាន​ជំងឺ​ធ្ងន់​បន្ថែម​ទៀត​នោះ​ផង​ដែរ ។

ប្រកាច់​មក​ពី​គ្រុនក្តៅ គឺ​មិនមែន​ជា​ការ​បង្ហាញ​នៃ​ជំងឺឆ្កួតជ្រូក​ឡើយ ការ​មាន​ទំនោរ​ទៅ​រក​ការ​ប្រកាច់​ម្តង​ហើយ​ម្តង​ទៀយ​គឺ​បណ្តាល​មក​ពី​សញ្ញា​មិន​ប្រក្រតី​នៅ​ក្នុង​ខួរក្បាល ។ អត្រា​ដែល​កូន​របស់​អ្នក​អាច​នឹង​វិ​វ​ឌ្ឍ​ជា​ជំងឺឆ្កួតជ្រូក​បន្ទាប់​ពី​ការ​ប្រកាច់ គឺ​មាន​ភាគរយ​តិច​តូច​ណាស់​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ