ត្រឹម​មួយ​ថ្ងៃ ស្លាប់​៦​នាក់ របួសធ្ងន់​ស្រាល​២០​នាក់


រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ កើតឡើង​១៣​លើក​(​យប់​៨​លើក​) ស្លាប់​ប្រុស​៦​នាក់ របួសធ្ងន់​៨​នាក់​(​ស្រី​១​នាក់​)​របួសស្រាល​១២​នាក់​(​ស្រី​៤​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៨​លើក​ស្លាប់​៤​នាក់​, មិន​គោរព​សិទ្ធិ​៤​លើក​ស្លាប់​២​នាក់​, កត្តា​យាន​១​លើក ។ សរុប​ស្លាប់​៦​នាក់ ម៉ូតូ​ស្លាប់​៤​នាក់​(​មិន​ពាក់មួក​៤​នាក់​) រថយន្ត​ធុន​ស្រាល​១​នាក់​, គោ​យន្ត​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៣​លើក​, ម៉ូតូ​និង​រថយន្ត​តូច​២​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​ផ្សេង​ៗ២​លើក​ស្លាប់​១​នាក់​,​រថយន្ត​តូច​បុក​របាំង​ថ្ម​១​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច និង​ថ្មើរជើង​១​លើក​, រថយន្ត​តូច​និង​ផ្សេង​ៗ២​លើក​ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​២៤​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៣​គ្រឿង​, រថយន្ត​តូច​៦​គ្រឿង​, រថយន្ត​ធំ​១​គ្រឿង​, ផ្សេង​ៗ៤​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៦​លើក​, រថយន្ត​តូច​៦​លើក​,​យាន​ផ្សេង​ៗ១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​១០​លើក​,​ផ្លូវ​ខេត្ត​៣​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៧​លើក ស្លាប់​៤​នាក់​របួស​១១​នាក់​, ខេត្តកំពង់ចាម​១​លើក​ស្លាប់​១​នាក់​របួស​៣​នាក់ និង​ខេត្តតាកែវ​១​លើក ស្លាប់​១​នាក់​របួស​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៤៣៥៤​គ្រឿង​(​ម៉ូតូ​៥៩%) មធ្យោបាយ​ល្មើស​៨០៤​គ្រឿង (៣៤%) អប់រំ​២៧៥​គ្រឿង​(​ម៉ូតូ​៧២%) មធ្យោបាយ​ពិន័យ​៥២៩​គ្រឿង​
(​ម៉ូតូ​៨៨%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​៣៧​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២២៧២​គ្រឿង អប់រំ​១៤៦​គ្រឿង ពិន័យ​ចំនួន​សរុប​៤៤១​គ្រឿង (​មួក​៣៥៥​គ្រឿង កញ្ចក់​៧៥​គ្រឿង ស្រវឹង​២​គ្រឿង ផ្សេង​ៗ២៤​គ្រឿង​៕

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ