ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​បង្ក្រាប​ដល់​បន្ទប់​ជួល ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​និង​កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ក្នុង​នោះ​ម្នាក់​ដែល​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន ដោយ​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​២៩​កញ្ចប់ និង​ជនសង្ស័យ​ម្នាក់​ទៀត​ជា​អ្នក​ប្រើប្រាស់ ដោយ​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់​តូច​នៅ​ជាប់​ខ្លួន​ផង​។ ប្រតិបត្តិការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៩ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​និង​កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ក្នុង​នោះ​ម្នាក់​ដែល​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន ដោយ​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​២៩​កញ្ចប់ និង​ជនសង្ស័យ​ម្នាក់​ទៀត​ជា​អ្នក​ប្រើប្រាស់ ដោយ​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់​តូច​នៅ​ជាប់​ខ្លួន​ផង​។

ប្រតិបត្តិការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ អៀង នុ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង​ជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​ទី​៣ (​ជា​អ្នក​ជួញដូរ​) និង​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ​ផែង ភី​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ (​ជា​អ្នក​ប្រើប្រាស់​)​។

ប្រភព​ពី​នគរបាល​បាន​និ​យា​យា​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​និង​ការ​ចង្អុលបង្ហាញ​ពី​លោក​វរសេនីយ៍ឯក យឹ​ម សា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌ​ត្រូវ​តែ​បង្ការ និង​បង្ក្រាប​រាល់​បទល្មើស ជា​ពិសេស​បញ្ហា​គ្រឿងញៀន ទើប​កំលាំង​បាន​ដាក់​ការ​តាមដាន និង​ស្រាវជ្រាវ​ចុះ​បង្ក្រាប​ជាក់ស្តែង ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​អ្នក​ជួញដូរ​ថ្នាំ​ញៀន​ឈ្មោះ អៀង នុ​ត និង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​២៩​កញ្ចប់​តូច ។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​សួរនាំ​និង​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដើម្បី​រង់ចាំ​បញ្ជូន​ខ្លួន​ឡើង​តុលាការ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ