ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រឹម​សម្តីចុះឡើងៗ ទាញ​ដាវ​សាំ​ម៉ូ​រ៉ៃ​កា.ប់​ស្ទើរ​ដាច់​ក

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ទំនាស់​ពាក្យ​សំដី​គ្នា​​ក្នុង​ពេល​ផឹកស៊ី​ជាមួយ​គ្នា បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ​ម្នាក់​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ស្ទើ​តែ​ដាច់​បំពង់ក​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​យប់​ថ្ងៃ​ទី​១៨ កុម្ភៈ នៅ​ចំណុច​ភូមិ​ចំបក់​ជ្រំ ឃុំ​ច្រេស ស្រុក​មេ​សាង ខេត្តព្រៃវែង​។…

ខេត្តព្រៃវែង ៖ ទំនាស់​ពាក្យ​សំដី​គ្នា​​ក្នុង​ពេល​ផឹកស៊ី​ជាមួយ​គ្នា បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ​ម្នាក់​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ស្ទើ​តែ​ដាច់​បំពង់ក​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​យប់​ថ្ងៃ​ទី​១៨ កុម្ភៈ នៅ​ចំណុច​ភូមិ​ចំបក់​ជ្រំ ឃុំ​ច្រេស ស្រុក​មេ​សាង ខេត្តព្រៃវែង​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឯក វង់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ចំណែក​ជនសង្ស័យ​ន​ឈ្មោះ សូ ពេ​ជ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ។ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​។

លោក​ឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​បញ្ជាក់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​និង​ជនសង្ស័យ​រួម​ជាមួយ​អ្នក​ជិតខាង​៣​នាក់​ផ្សេង​ទៀត​បាន​អង្គុយ​ផឹកស៊ី​ជុំ​គ្នា លុះ​ផឹក​អស់​រយៈពេល​២​ទៅ​៣​ម៉ោង​ក្រោយមក អ្នក​ជិតខាង​ចំនួន​៣​នាក់​បាន​ស្រវឹង ហើយ​ក៏​ត្រឡប់​ទៅ​ផ្ទះ​អស់ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​នៅ​សល់​តែ​ជន​រង​គ្រោះ និង​ជនសង្ស័យ​នៅ​ផឹក​បន្ត ប៉ុន្តែ​ពេល​ផឹក​យូ​រ​ៗ​ទៅ ជនសង្ស័យ​បាន​និយាយ​ពាក្យ​សំដី​ប៉ះពាល់​ដល់​ជន​រង​គ្រោះ ហើយ​ជន​រង​គ្រោះ​ខឹង​ក៏​ជេរ​ជនសង្ស័យ ទើប​ធ្វើ​អោយ​ជនសង្ស័យ​ខឹង ស្ទុះ​ទៅ​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ជន​រង​គ្រោះ​ចំនួន​២​ដាវ​តែ​ម្តង ដោយ​១​ដាវ​ត្រូវ​ចំ​ស្មា​ស្តាំ និង​១​ដាវ​ទៀត​ត្រូវ​ចំ​បំពង់ក ដាច់​រយះ​ប្រវែង​១​ចំអាម បណ្តាល​អោយ​ជន​រង​គ្រោះ​ដួល​ប្រកាច់​ទៅ​លើ​ដី​រង​របួសធ្ងន់ ចំណែក​ជនសង្ស័យ​ឃើញ​បែប​នេះ ក៏​បាន​ព្យាយាម​រត់គេច​ខ្លួន​ដែរ ប៉ុន្តែ​រត់​មិន​រួច ដោយសារ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ​។

បច្ចុប្បន្ន ជន​រង​គ្រោះ​កំពុង​សំរាក​ព្យាបាល​របួស​ក្នុង​មន្ទីរពេទ្យ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេ​សាង ហើយ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ