ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ធ្វើ​បែប​ណា​ក្រោយ​ពេល​រលាក

5 ឆ្នាំ មុន

ការ​រលាក​អាច​ជា​បញ្ហា​តិច​តូច ឬ​អាច​ជា​បញ្ហា​ដែល​អាច​គំរាមកំហែង​ដល់​ជីវិត​ដែល​តម្រូវ​ឲ្យ​មានការ​ថែទាំ​វេជ្ជសាស្ត្រ​ជា​បន្ទាន់ ។ ការ​រលាក​ធ្ងន់​បំផុត​មួយ​ចំនួន គឺ​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ចរន្តអគ្គិសនី ឬ​ដោយសារ​សារធាតុ​គីមី ។ ទឹក​ក្តៅ​គឺជា​មូលហេតុ​ទូទៅ​បំផុត​នៃ​ការ​រលាក​នៅ​លើ​កុមារ ។ ការ​រលាក​ដោយសារ​ពន្លឺ​ថ្ងៃ…

ការ​រលាក​អាច​ជា​បញ្ហា​តិច​តូច ឬ​អាច​ជា​បញ្ហា​ដែល​អាច​គំរាមកំហែង​ដល់​ជីវិត​ដែល​តម្រូវ​ឲ្យ​មានការ​ថែទាំ​វេជ្ជសាស្ត្រ​ជា​បន្ទាន់ ។ ការ​រលាក​ធ្ងន់​បំផុត​មួយ​ចំនួន គឺ​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ចរន្តអគ្គិសនី ឬ​ដោយសារ​សារធាតុ​គីមី ។

ទឹក​ក្តៅ​គឺជា​មូលហេតុ​ទូទៅ​បំផុត​នៃ​ការ​រលាក​នៅ​លើ​កុមារ ។ ការ​រលាក​ដោយសារ​ពន្លឺ​ថ្ងៃ ឬ​ការ​រលាក​តិច​តូច​ជា​ធម្មតា​អាច​ព្យាបាល​នៅផ្ទះ​បាន ប៉ុន្តែ​ការ​រលាក​ស៊ី​ជ្រៅ ឬ​ធំ​ពេក​តែងតែ​ត្រូវការ​ការ​ព្យាបាល​ជា​បន្ទាន់ ។

អ្នក​ដែល​មានការ​រលាក​ធ្ងន់​ជា​ញឹកញាប់​តម្រូវ​ឲ្យ​មានការ​ព្យាបាល​នៅ​ក្នុង​ផ្នែក​ឯកទេស​ពិសេស​មួយ​ដែល​ទទួល​ព្យាបាល​តែ​ករណី​រលាក​ប៉ុណ្ណោះ ។

ការ​ព្យាបាល​ដោយ​ការ​ប៉ះ​ស្បែក អាច​នឹង​ចាំបាច់​ក្នុង​ករណី​ដែល​មាន​របួស​មាន​ទំហំ​ធំ​ពេក​។ ដើម្បី​ព្យាបាល​ការ​រលាក​កម្រិត​ទី​មួយ និង​ការ​រលាក​កម្រិត​ទី​ពីរ​ដែល​មាន​ទំហំ​តូច អ្នក​គួរ​ធ្វើ​តាម​ជំហាន​ទាំងនេះ​៖

1-ធ្វើ​ឲ្យ​ត្រជាក់​៖ បើក​បង្ហូរទឹក​ត្រជាក់​នៅ​លើ​កន្លែង​ដែល​រលាក ឬ​ដាក់​ត្រាំ​នៅ​ក្នុង​ទឹក​ដែល​មាន​សីតុណ្ហ ភាព​ធម្មតា​ពី​១៥ ទៅ ៣០​នាទី ។ ចូរ​កុំ​ប្រើ​ទឹកកក ។ ដាក់​ទឹកកក​ដោយ​ផ្ទាល់​នៅ​លើ​កន្លែង​រលាក​អាច​បណ្តាល​ឲ្យ​មានការ​ខូចខាត​បន្ថែម​ទៀត​ទៅ​លើ​មុខរបួស ។

2-លាង​សម្អាត​មុខរបួស​៖ ប្រើ​សាប៊ូ និង​ទឹក​ដើម្បី​លាង​របួស ។ យក​កម្ទេចកម្ទី ទន់​ៗ​ចេញពី​មុខរបួស ។ ប្រសិនបើ​មាន​ពងទឹក ចូល​កុំ​បំបែក​វា​ឡើយ ។

3-លាប​ផលិតផល​ផ្តល់​ជាតិ​សំណើម​៖ សូម​ព្យាយាម​ប្រើ​ក្រែ​ម​ដែល​មាន​ថ្នាំស្ពឹក ឬ​ជែ​ល ការពារ​មិន​ឲ្យ​ស្ងួត ។

4-គ្រប​កន្លែង​រលាក​៖ រុំ​បង់​រុំ រលុង​ៗ​ដើម្បី​ចៀសវាង​ការ​សង្កត់​ខ្លាំង​ពេក​ទៅ​លើ​របួស ។

5-ថ្នាំ​បំបាត់​ការ​ឈឺចាប់​៖ ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដូច​ជា Ibuprofen, naproxen និង Acetaminophen (Tylenol)​ដើ​ម្បើ​បំបាត់​ការ​ឈឺចាប់ (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ