រាជធានីភ្នំពេញ៖កន្លងមកអ្នកនាងមាស សុខសោភា មិនសូវបង្ហាញមុខស្វាមីទេក្រោយពេលនាងរៀបការកាលពីជាង៥ឆ្នាំមុនតាមបែបគ្រឹស្តសាសនា ។ ទោះជាយ៉ាងណាក្តីមួយរយៈចុងក្រោយនេះមាស សុខសោភោ ឧស្សាហ៍បណ្តើរស្វាមីទៅណាមកណាជាមួយគ្នា សូម្បីតែការសុំថតរូបពីបណ្តាសារព័ត៌មាន ក៏នាងមិនកំណាញ់ដែរ ។
នៅឆ្នាំ២០១៩នេះ តារាចម្រៀងមាស សុខសោភា កាន់តែបង្ហាញភាពផ្អែមល្ហែមជាមួយបុរសជាស្វាមីអាណិកជននៅកាដាណា លោកអុិត រ៉ាដា ។ ជាក់ស្តែងសោភា បានដឹកដៃលោករ៉ាដា ឈរឱ្យអ្នកកាសែតថតតាមចិត្តនៅក្នុងកម្មវិធីមង្គលការរបស់សុខ ស្រីល័ក្ខណ៍ កាលពីពេល ថ្មីៗកន្លងមក ។ សកម្មភាពបែបនេះ គឺខុសគ្នាស្រឡះកាលពីប៉ុន្មានឆ្នាំមុន សោភា និងស្វាមី តែងតែគេចចេញពីអ្នកកាសែត និងបណ្តើរគ្នាបែបលាក់បាំងមិនចង់ឲ្យគេឃើញ ។
គេកំពុងតាមដានថាតើនៅសេសសល់ពេលវេលាប៉ុន្មានខែទៀតទើបមាស សុខសោភា ចែកសំបុត្រការដើម្បីឲ្យដូចសុគន្ឋ កញ្ញាដែលល្បីថារៀបការនៅខែឧសភាខាងមុខនេះ ។
មាស សុខសោភា បានភ្ជាប់ស្នេហ៍ជាមួយលោកអិុត រ៉ាដា កាលពីឆ្នាំ២០០៧ ហើយបានប្រកាសរៀបការតាមប្រពៃណីខ្មែរក្នុងឆ្នាំ២០០៩ នេះក្រោយពេលដែលរូបភាពផ្អែមល្ហែមរបស់ពួកគេបានបែកធ្លាយកាលពីឆ្នាំ២០០៨ ។ រយៈពេល១០ឆ្នាំហើយ ដែលសោភា បានពន្យារពេលរៀបការ និងលែងហ៊ានកំណត់ពេលវេលាជាក់លាក់សាជាថ្មីទៀតការ ។ ពីមុនមិនហ៊ានកំណត់ពេលចូលរោងការនេះត្រូវមជ្ឈដ្ឋានមហាជនយល់ថា មកពីនាងខ្លាចរៀបការជាចំហធ្វើឲ្យអាជីពចម្រៀងរបស់នាងលែងសូវមានការគាំទ្រ ។
មហាជនជាច្រើនមើលឃើញថា មាស សុខសោភា កំពុងល្បីល្បាញខ្លាំងនៅផលិតកម្មថោន ហើយកាលពីពេល ថ្មីៗកន្លងមក តារាចម្រៀងរូបនេះ បានសារភាពថា នាងកំពុងពិចារណាចូលផលិតកម្មធំហង្សមាស ។
អាជីពសិល្បៈនាឆ្នាំថ្មីនេះ ពិសេសជិតចូលដល់បុណ្យចូលឆ្នាំខ្មែរមាស សុខសោភា ចេញបទចម្រៀងបែបប្រពៃណីខ្មែរច្រើនបទ ។ នាងទើបតែថតខារ៉ាអូខេអឹមវីវ៉ុលចូលឆ្នាំខ្មែរកាលពីដើមខែកុម្ភៈដោយរំពឹងថាមានការគាំទ្រច្រើន ៕
ចែករំលែកព័តមាននេះ