ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងហើយឮហើយ…នៅតែមានអ្នកបាត់​ជីវិត​​ក្នុង​ករណីនេះ​ដដែល​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អ្នក​ហូប​ត្រី​ក្រពត​បាន​ពុល​ស្លាប់​ម្នាក់​ទៀត​ហើយ បន្ទាប់​ពី​រើស​យក​មក​ប្រឡាក់​អំបិល​អាំង​ហូប​ជាមួយ​បាយ​បី​ថ្ងៃ​ជាប់​គ្នា បណ្តាល​ឱ្យ​ពុល​ស្ត្រី​ជា​ម្តាយ​ស្លាប់ វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៧ កុម្ភៈ ឯ​កូន​២​នាក់​និង​ក្មួយ​១​នាក់ ត្រូវ​បាន​សង្គ្រោះ ។…

ខេត្តបន្ទាយមានជ័យ ៖ អ្នក​ហូប​ត្រី​ក្រពត​បាន​ពុល​ស្លាប់​ម្នាក់​ទៀត​ហើយ បន្ទាប់​ពី​រើស​យក​មក​ប្រឡាក់​អំបិល​អាំង​ហូប​ជាមួយ​បាយ​បី​ថ្ងៃ​ជាប់​គ្នា បណ្តាល​ឱ្យ​ពុល​ស្ត្រី​ជា​ម្តាយ​ស្លាប់ វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៧ កុម្ភៈ ឯ​កូន​២​នាក់​និង​ក្មួយ​១​នាក់ ត្រូវ​បាន​សង្គ្រោះ ។ ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​ភូមិ​ស្រះ​គោក ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ។

លោក​អនុសេនីយ៍ឯក ឡត ម៉ា​ឌី មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​ព្រះនេត្រព្រះ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ដែល​ពុល
​ត្រី​ក្រពត​ស្លាប់​ឈ្មោះ តូច ឡុ​ច ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ដែល​មានកូន​២​នាក់​ក្នុង​បន្ទុក និង​ចិញ្ចឹម​ក្មួយ​ម្នាក់​ទៀត ។ លោក​បាន​បញ្ជាក់​ថា មុន​ពេល​ដែល​ស្ត្រី​រង​គ្រោះ​ពុល​ត្រី​ក្រពត​ស្លាប់ គឺ​ប្តី​របស់​គាត់​ទៅ​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ឱ្យ​គេ​នៅ​ខេត្តឧត្តរមានជ័យ​ ហើយ​ប្រពន្ធ​បាន​រស់នៅ​ជាមួយ​កូន​២​នាក់ និង​ក្មួយ​ម្នាក់​ក្នុង​បន្ទុកគ្រួសារ​មាន​៤​នាក់ ។

ហើយ​កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ស្ត្រី​រង​គ្រោះ​បាន​ទៅ​រើស​ត្រី​ក្រពត ដែល​ត្រូវ​អ្នក​បង់សំណាញ់​ជំ​រុះ​ចោល​នៅ​ចំណុច​បឹង​រហាល ចំងាយ​ពី​ភូមិ​ប្រមាណ​២០០​ម៉ែត្រ ។ លោក​អនុសេនីយ៍ឯក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​រើស​ត្រី​ក្រពត​បាន​ហើយ​ក៏​យក​ទៅ​ប្រឡាក់​អំបិល​អាំង​ហូប ជាមួយ​បាយ​អស់​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា ក៏​ស្រាប់តែ​នៅ​អំឡុង​ម៉ោង​១០​ព្រឹក ថ្ងៃ​១៧ ខែកុម្ភៈ ស្រាប់តែ​ស្ត្រី​រូប​នេះ​ មាន​អាកា​រៈ​ពុល ហើយ​ត្រូវ​បាន​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះភ្លាម​ៗ ។

ដោយ​ឃើញ​ស្ថានភាព​អ្នកជំងឺ​​ធ្ងន់ធ្ងរ​ ក៏​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី តែ​យឺត​ពេល​ទៅ​ហើយ ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​នៅ​ម៉ោង​២​រសៀល ហើយ​ត្រូវ​បាន​ដឹក​សព​មក​លំនៅ​ឋាន​វិញ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។ លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ស្ត្រី​រង​គ្រោះជា​ម្តាយ​ដែល​ស្លាប់​ហើយ គ្រូពេទ្យ​រក​ឃើញ​ថា​ ពុល​ត្រី​ក្រពត ក្រុម​គ្រូពេទ្យ​បាន​យក​កូន និង​ក្មួយ​៣​នាក់ ១.​ឈ្មោះ មឿ​ន លី​ន​ដា ភេទ​ស្រី អាយុ​១០​ឆ្នាំ ២.​ឈ្មោះ មឿ​ន លី​សា ភេទ​ស្រី អាយុ​៩​ឆ្នាំ ៣.​ឈ្មោះ អែម រង្សី ភេទ​ប្រុស អាយុ​១០​ឆ្នាំ ត្រូវជា​ក្មួយ យក​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៈ​នេត្រ​ព្រះ ហើយ​គ្រូពេទ្យ​ជំនាញ​ប្រាប់​ថា ក្មេង​៣​នាក់​គ្មាន​ជាតិពុល​ក្នុង​ខ្លួន​ទេ ។

លោក ឃូរ ពៅ អភិបាលស្រុក​ព្រះនេត្រព្រះ ក៏​ធ្លាប់​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ព្រះនេត្រព្រះ មិន​ឱ្យ​បរិភោគ​ត្រី​ក្រពត​ទេ ព្រោះ​បណ្តាល​ឱ្យ​ពុល​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត តែ​ការ​ណែនាំ​ហាក់​នៅ​មាន​កំរិត ទើប​នៅ​តែ​មាន​អ្នក​រង​គ្រោះ​ពុល​ស្លាប់​ដោយ​ត្រី​ប្រភេទ​នេះ​ដដែល ជាក់ស្តែង​ស្ត្រី​រង​គ្រោះ​ឈ្មោះ តូច ឡុ​ច ត្រូវ​បាន​ពុល​ស្លាប់​ចោល​ក្រុម​គ្រួសារ​គួរ​ឱ្យ​សោកស្ដាយ ដោយសារ​តែ​ត្រី​ក្រពតនេះ ៕

​​

អត្ថបទសរសេរ ដោយ