ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ផ្តល់​ជាង​៤០​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​រដ្ឋាភិបាល​លើ​គម្រោង​លើ​គម្រោង​ចំនួន​ពីរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ផ្តល់​ឥនទាន​ប្រមាណ​ជាង​៤០​លាន​ដុល្លារ​អា​មេ​រិ​ក លើ​គម្រោង​ចំនួន​ពីរ​ ​នៅ​ថ្ងៃ​ទី១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​និង​០០​ព្រឹក នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ផ្តល់​ឥនទាន​ប្រមាណ​ជាង​៤០​លាន​ដុល្លារ​អា​មេ​រិ​ក លើ​គម្រោង​ចំនួន​ពីរ​ ​នៅ​ថ្ងៃ​ទី១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​និង​០០​ព្រឹក នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម​ហូ​រី​ណូ​អ៊ូ​ជិ ហ៊ី​ដេ​ហ៊ី​សា (HORINOUCHI Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នឹង​អញ្ជើញ​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តី​ពី​ការ​បន្ត​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ជប៉ុន​។

សម្រាប់​អនុវត្ត​គម្រោង​ពីរ​ដូច​ខាងក្រោម​១-​ឥណទាន​សម្បទាន​ដែល​មាន​ទឹកប្រាក់​សរុប ៣.៥៩៩ លាន​យ៉េន (​ប្រមាណ​៣១,៥៦​លាន​ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​អនុវត្ត​«​គម្រោង​កែ​លម្អ និង​ស្តារ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ភាគ​ខាងលិច​បឹង​ទន្លេសាប​ជំហាន​ទី​២» ។ ២- ហិរញ្ញប្បទាន​ឥត​សំណង​ដែល​មាន​ទឹកប្រាក់​សរុប​១.៣៤០​លាន​យ៉េន (​ប្រមាណ​១១,៨​លាន​ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​អនុវត្ត «​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្លាស់​ប្តូរ​ទិន្នន័យ​អគ្គិសនី​នៅ​កំពង់​ផែ ដើម្បី​ការ​ធ្វើ​ទំនើប​កម្ម​កំពង់​ផែ​» ។

កញ្ចប់​ឥណទាន​សម្បទាន និង​ហិរញ្ញប្បទាន​ឥត​សំណង​នេះ​ត្រូវ​បាន​ផ្តល់​ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​រាជរដ្ឋាភិបាល​ជប៉ុន ដើម្បី​លើកកម្ពស់​បន្ថែម​ទៀត​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

កែសម្រួលដោយ