ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ព្រះពុទ្ធ​សាសនា​បាន​ចូលរួម​យ៉ាង​សំខាន់​ពង្រឹង​សណ្តាប់ធ្នាប់​សង្គម និង​ការ​អភិវឌ្ឍ​គ្រប់​វិស័យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ព្រះពុទ្ធ​សាសនា​បាន​ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​សណ្តាប់ធ្នាប់ សន្តិសុខ​សង្គម និង​ការ​អភិវឌ្ឍ​គ្រប់​វិស័យ ។ សម្តេច​តេ​ជោ​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ព្រះពុទ្ធ​សាសនា​បាន​ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​សណ្តាប់ធ្នាប់ សន្តិសុខ​សង្គម និង​ការ​អភិវឌ្ឍ​គ្រប់​វិស័យ ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ ឆ្នាំ​២០១៩ ត្រូវ​ថ្ងៃ​មាឃបូជា ។ សម្តេច​សរសេរ​យ៉ាង​ដូច្នេះ​ថា អនុមោទនា​ថ្ងៃ​បុណ្យ​«​មាឃបូជា​» ថ្ងៃ​ទី​១៩ កុម្ភៈ នេះ គឺជា​ថ្ងៃ​មាឃបូជា​ដែល​ជា​ពិធីបុណ្យ​មួយ​ដ៏​មាន​សារៈសំខាន់​បំផុត នៅ​ក្នុង​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ ។ សម្តេច​បាន​បន្ត​ថា ពិធីបុណ្យ​មាឃបូជា គឺ​ប្រារព្ធ​ធ្វើ​ឡើង ដើម្បី​រំលឹក​ដល់​ថៃ្ង​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត​«​ព្រះពុទ្ធ​សាសនា​» ឡើង​នៅ​ឆ្នាំ​៥៨៨ មុន​គ្រិស្តសករាជ​នា​ថៃ្ង​ទី​១៥​កើត ខែមាឃ ក្រោយ​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះ​អង្គ​ដែល​មាន​ចំនួន​៩​ខែ​គត់ ។

សម្តេច​បាន​បញ្ជាក់​ថា​«​ព្រះពុទ្ធ​សាសនា​មិន​ត្រឹមតែ​បាន​ធ្វើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​រួមរស់​ជាមួយ​គ្នា​ដោយ​សុខសាន្ត​ខាង​ផ្លូវ​ស្មារតី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​រួមចំណែក​យ៉ាង​សំខាន់ នៅ​ក្នុង​ការ​ពង្រឹង​សណ្ដាប់ធ្នាប់ សុខ​សន្តិភាព ស្ថិរភាព​សង្គម ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ថែរក្សា​ការពារ​អត្តសញ្ញាណ​ជាតិ​ទៀត​ផង​» ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា នៅ​ក្នុង​ថ្ងៃ​ដ​វិសេសវិសាល​នេះ​ខ្ញុំព្រះករុណា​សូម​ប្រគេន​ពរ​ព្រះ​តេជគុណ​គ្រប់​ព្រះ​អង្គ និង​ជូនពរ​បងប្អូន​ជនរួមជាតិ និង​ក្មួយ​ៗ​ជួប​តែ​សេចក្តីសុខ និង​សេចក្តីចម្រើន​គ្រប់​ៗ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ