ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នណា…សូមកុំហ៊ានលង់ស្នេហ៍​តាម​ហ្វេសបុកឱ្យសោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​កាន់​រូបថត​មួយ​សន្លឹក​ដែល​អះអាង​ថា ​ជា​ប្រុស​ស្នេហ៍មក​ប្តឹង​សមត្ថកិច្ច​មូល​ដ្ឋាន​ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ក្រោយ​ពី​ស្គាល់គ្នា​តាម​រយៈ​ហ្វេ​សបុ​៊​ក​ប្រហែលជាង​២​ខែ ស្រាប់តែ​បុរស​នេះ​បោក​យក​ទូរស័ព្ទ​ដៃ និង​ម៉ូតូ​មួយ​គ្រឿង​រួច​គេចខ្លួន​ទៅ​បាត់ ។ ករណីនេះ កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៥…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​កាន់​រូបថត​មួយ​សន្លឹក​ដែល​អះអាង​ថា ​ជា​ប្រុស​ស្នេហ៍មក​ប្តឹង​សមត្ថកិច្ច​មូល​ដ្ឋាន​ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ក្រោយ​ពី​ស្គាល់គ្នា​តាម​រយៈ​ហ្វេ​សបុ​៊​ក​ប្រហែលជាង​២​ខែ ស្រាប់តែ​បុរស​នេះ​បោក​យក​ទូរស័ព្ទ​ដៃ និង​ម៉ូតូ​មួយ​គ្រឿង​រួច​គេចខ្លួន​ទៅ​បាត់ ។ ករណីនេះ កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ កន្លង​ទៅ នៅ​មុខ​ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា តាម​មហាវិ​ថី​សហព័ន្ធ​រុ​ស្សុ​ី ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ អាន ស្រី​លី​ន អាយុ​១៩​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ប្រុស​ស្នេហ៍​ដែលឆបោក​យក​ម៉ូតូ ហើយ​គេចខ្លួន​បាត់​នោះ​ត្រូវ​បាន​ប្រាប់​ថា​ ឈ្មោះ ណា​ក់ ភារៈ អាយុ​៣២​ឆ្នាំ ជា​មន្ត្រី​នគរបាល​ តែ​មិន​ស្គាល់​អាសយដ្ឋាន​ទេ ។ ប្រភព​ពី​ស្ត្រី​ជាដើម​បណ្តឹង​ឲ្យ​ដឹង​ទៀត​ថា នាងបាន​ស្គាល់គ្នា​ជាមួយ​បុរស​ខាងលើ​ តាម​រយៈ​ហ្វេ​សបុ​៊​ក ប្រហែល​ជាង​២​ខែ ។

ក្នុងអំឡុងពេល​ស្គាល់គ្នា​នេះ បុរស​ខាងលើ​បាន​ប្រាប់​ថា​ គេ​ជា​នគរបាល​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ធ្លាប់​​ណាត់ជួប​គ្នា​ដើរ​លេង​បាន​ចំនួន​២​ដង ប៉ុន្តែ​មិន​ដែល​ស្គាល់​ផ្ទះ​បុរស​នេះ​ឡើយ ។ លុះ​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ មុន​កើតហេតុ​ បុរស​រូប​នេះ​បាន​ប្រាប់​ថា​ ចង់ទៅ​លេង​ស្រុក​នាង ដើម្បី​ស្គាល់​សាច់ញាតិ ក៏​ណាត់គ្នា​ជួប​នៅ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​បាន​ជិះ​ម៉ូតូ​នាង​ម៉ាក់​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨​ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១NT-២៩៤៣ ឌុ​ប​គ្នា​ទៅ​លេង​ស្រុក​កំណើត​នាង​នៅ​ខេត្តកំពង់ចាម ។

ស្ត្រី​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ដេក​នៅ​ស្រុក​កំណើត​នាង​មួយ​យប់ លុះ​ព្រឹក​ថ្ងៃ​ទី​១៥​ខែកុម្ភៈ ត្រឡប់​មក​ភ្នំពេញ​វិញ ។ ខណៈ​មក​ដល់​មុខ​ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា បុរស​ខាងលើ​បាន​ប្រាប់​នាង​ឲ្យ​ចាំ​នៅ​មុខ​ផ្សារ​មួយ​ភ្លែត រូបគេ​ជិះ​ម៉ូតូ​ទៅ​យក​កូនសោ​ចូល​ផ្ទះ​ដែល​ផ្ញើ​នឹង​មិត្តភក្តិ​នៅអធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​យក​ទូរស័ព្ទ​ដៃ​នាង​ម៉ាក​ហូ​វៃ​មួយ​គ្រឿង​ទៅ​ជាមួយ​ផង ងាយស្រួល​ទូរស័ព្ទ​រក​មិត្តភក្តិ​ក្រែង​ទៅ​រក​មិន​ជួប ហើយ​ក៏​ទៅ​បាត់​រហូត​តែ​ម្តង ។

ដោយ​ចាំ​បាត់​ៗ ហើយ​ទូរស័ព្ទ​ទៅ​មិន​ចូល​និងសូ​ម្បី​អា​ខោ​ន​ហ្វេ​សបុ​៊​ក​ក៏​ប្លុក​ចោល​ទៀត ទើប
នាង​ និង​បងប្អូន​សម្រេចចិត្ត​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​១ ដើម្បី​ដាក់​ពាក្យបណ្តឹង​ដោយ​កាន់​រូបថត​បុរស​ខាងលើ​មក​ជាមួយ​ផង ។ សមត្ថកិច្ច​និយាយ​ថា ទោះបីជា​ស្ត្រី​ម្ចាស់​បណ្តឹង​ថា​ ជន​នោះ​ជា​នគរបាល​ក្តី ក៏​មិន​ទាន់​អាចនិយាយ​ឲ្យ​ច្បាស់លាស់​នៅឡើយ​ទេ​ថា​ ជា​នគរបាល ព្រោះ​ជនខិលខូច​អាច​ប្រើ​ល្បិច​បោក​ក៏​ថា​បាន ៕​

អត្ថបទសរសេរ ដោយ