ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ដាក់បាត្រជាមួយ​សង្ឃក្លែងក្លាយ​នេះ​អត់​?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​បុរស​​២នាក់បាន​​​​ក្លែងខ្លួន​ធ្វើ​ជា​សង្ឃ បាន​ចេញ​ដើរ​បិណ្ឌ​បាត្រ​គ្រប់​ច្រកល្ហក​តាម​​ទី​ប្រជុំ​ជន​ និង​តាម​​ផ្ទះ​តាម​ភូមិ​នានា ហើយប្រជាពលរដ្ឋ​តែ​ង​នាំ​គ្នា​ដាក់​បាត្រ​ជា​លុយ ​និង​ក្រាប​សំពះ​ថ្វាយបង្គំ​ក្បាល​ដល់​ដី​គ្រប់​ៗ​គ្នា ខណៈ​​មិន​បាន​ចាប់អារម្មណ៍​ឬ​ដឹង​ថា​ ជន​ដែល​ពួក​គាត់​កំពុង​គោរព​​​នេះ​ ​ជា​សង្ឃ​ក្លែងក្លាយនោះ​​ឡើយ…

រាជធានី​ភ្នំពេញ ​៖ ​បុរស​​២នាក់បាន​​​​ក្លែងខ្លួន​ធ្វើ​ជា​សង្ឃ បាន​ចេញ​ដើរ​បិណ្ឌ​បាត្រ​គ្រប់​ច្រកល្ហក​តាម​​ទី​ប្រជុំ​ជន​ និង​តាម​​ផ្ទះ​តាម​ភូមិ​នានា ហើយប្រជាពលរដ្ឋ​តែ​ង​នាំ​គ្នា​ដាក់​បាត្រ​ជា​លុយ ​និង​ក្រាប​សំពះ​ថ្វាយបង្គំ​ក្បាល​ដល់​ដី​គ្រប់​ៗ​គ្នា ខណៈ​​មិន​បាន​ចាប់អារម្មណ៍​ឬ​ដឹង​ថា​ ជន​ដែល​ពួក​គាត់​កំពុង​គោរព​​​នេះ​ ​ជា​សង្ឃ​ក្លែងក្លាយនោះ​​ឡើយ ​។ ​​

ទាំង​២​នាក់​ក្រោយ​​​បិណ្ឌ​បាត្រ​បាន​លុយ​ហើយ​ នាំ​គ្នា​ទៅ​កន្លែង​ស្ងាត់​រួច​ដោះ​ស្បង់​ចីវរ​ចេញ ​និង​ស្លៀកពាក់​ខោអាវ​​ជា​គ្រហស្ថ​វិញ​​ ក៏​​ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ​ក៏​ចាប់ខ្លួន​ប្រគល់​ជូន​នគរបាល​តែ​ម្ដង ​កើតឡើងកាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ ​កុម្ភៈ នៅ​តាម​ផ្លូវ​វេង ស្រេង ត្រង់​ចំណុច​ជិត​រោងចក្រ​ស្រា​បៀរហ្ក្រោ​ន ស្ថិត​​​ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ ​ម្នាក់​ឈ្មោះ​សុខ សុធា អាយុ​១៨​ឆ្នាំ​ ស្នាក់​នៅ​ក្នុង​​​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជន​នេះ​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​សា​ម័​រ ឃុំ​ត្រពាំង​ស្រែ ស្រុក​មេ​សាង ខេត្តព្រៃវែង ហើយ​បាន​ក្លែងខ្លួន​បាន​រយៈពេល​៧​ថ្ងៃ​មក​ហើយ​ ។ ​ចំណែក​ម្នាក់​ទៀត​ឈ្មោះ​ប្រា​ង សំណាង អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ និង​មានស្រុក​កំណើត នៅ​ក្នុងភូមិ​ចារ ឃុំ​ព្រៃ​រំដេង ស្រុក​មេ​សាង ខេត្តព្រៃវែង ជន​នេះ​បាន​ក្លែងខ្លួន​ជា​សង្ឃ​ក្លែង​​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ​ ។​

ក្រោយ​​ចាប់ខ្លួន​ នគរបាល​ដកហូត​បាន​លុយ​ជាង​១០​ម៉ឺន​រៀល​ ដែល​ពួក​នេះ​បិណ្ឌ​បាត្រ​បានពី​ទីកន្លែង​នា
នា ​​រួម​ជាមួយ​ស្បង់​ចីវរបាត្រ និង​ឆាយ​គណៈមហានិកាយ២​ ​ដែល​ជនសង្ស័យ​លួច​របស់​ព្រះសង្ឃ​នៅ​ឯ​ស្រុក​​កំណើត​ រួច​យក​ទៅ​ស្គែ​ន​ដាក់​តាម​ខ្លួន ​ដើម្បី​ការពារ​ក្រែង​អាជ្ញាធរ​ឃាត់​ត្រួតពិនិត្យ​ ។

អ្នក​ភូមិ​ខាងលើ​បាន​និយាយ​ថា ពួក​គាត់​បានឃើញ​ជន​សង្ឃ​ទាំង​២​នាក់​នេះ​ដើរ​បិណ្ឌ​បាត្រ​ច្រើន​ថ្ងៃ​មក​ហើយ មិនតែប៉ុណ្ណោះ​ពួក​គាត​មិន​បានដឹង​ថា ​ពួក​នេះ​គឺជា​សង្ឃ​ក្លែងក្លាយ​នោះ​ឡើយ ។ ​​បន្ទាប់​ពី​ធ្វើការ​សាកសួរ​អ្នក​ទាំង​២​បាន​សារភាព​ថា ​ពួក​ខ្លួន​ពិតជា​បាន​ក្លែងខ្លួន​ជា​សង្ឃ​ពិតមែន​ ដើម្បី​រក​លុយ​ជា​ច្រើន​ថ្ងៃ​​​មក​ហើយ​ ។ ទោះបី​ជាបែប​នេះ​ក្ដី​ តាម​ចំណាត់ការ​របស់​ថ្នាក់លើ​ បាន​សម្រេច​មិន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ឡើយ គឺ​សម្រេច​ត្រឹម​ធ្វើការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​ប៉ុណ្ណោះ​ ក៏​ដោះ​លែងវិញ​។

អត្ថបទសរសេរ ដោយ