ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​…​ខ្យល់​កន្ត្រាក់​ខែប្រាំង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្ត​បាត់​ដំបង ៖ យោង​តាម​ប្រភព​ព័ត៌មាន​បឋម​​បាន​ឲ្យ​ដឹង​ថា ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​ទៅ​លើ​ឃ្លាំង​​ស្ដុក​កសិផល​ និង​លំនៅ​ឋាន​របស់​ប្រជា​ព​រដ្ឋ​មួយ​ចំនួន ​បណ្ដាល​ឲ្យ​ខូចខាត​យ៉ាងដំណំ នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ​ថ្ងៃ​ទី​១៧ ខែ​​កុ​ម្ភៈ ឆ្នាំ​២០១៩​នេះ…

ខេត្ត​បាត់​ដំបង ៖ យោង​តាម​ប្រភព​ព័ត៌មាន​បឋម​​បាន​ឲ្យ​ដឹង​ថា ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​ទៅ​លើ​ឃ្លាំង​​ស្ដុក​កសិផល​ និង​លំនៅ​ឋាន​របស់​ប្រជា​ព​រដ្ឋ​មួយ​ចំនួន ​បណ្ដាល​ឲ្យ​ខូចខាត​យ៉ាងដំណំ នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ​ថ្ងៃ​ទី​១៧ ខែ​​កុ​ម្ភៈ ឆ្នាំ​២០១៩​នេះ ស្ថិត​នៅ​ចំណុច​ភូមិ​តា​គ្រី ឃុំ​តា​ក្រី ស្រុក​កំរៀង​។

គេ​នៅ​មិន​ទាន់​មាន​របាយ​ការ​ណ៍​​ជាក់លាក់​ពី​អាជ្ញាធ​រ ឬ​សមត្ថកិច្ច​មូលដ្ឋាន​អំពី​ផល​ប៉ះពាល់​ដោយសារ​ខ្យល់​កន្ត្រាក់​ខុសរដូវ​​កាល​នេះ​នៅឡើយ​ទេ​ ។ ប៉ុន្តែ​​បើ​សេចក្ដី​រាយ​ការ​ណ៍​​ជាបឋម​បាន​ឲ្យ​ដឹង​ថា ខ្យល់​កន្ត្រាក់​នេះ ​មាន​កម្លាំង​ខ្លាំង​បាន​បំផ្លាញ​ឃ្លាំង​ស្ដុក​​កសិផល​ (​សាយ​ឡូ​) របស់​ប្រជាពលរដ្ឋ​​រលំ​ខ្ទេចខ្ទី​​អស់​តែ​ម្ដង រួម​ទាំង​លំនៅ​ឋាន​មួយ​ចំនួន​ផង​ដែរ។

ប៉ុន្តែ​ប្រភព​ព័ត៌​មាន​ខាងលើ​​មិន​បាន​និយាយ​ពី​ការ​គ្រោះថ្នាក់​ដល់​មនុស្ស​នៅឡើយ​ទេ​។ បើ​តាម​សមត្ថកិច្ច​ស្រុក​កំ​រៀង​បាន​ផ្ដល់​ដំណឹង​ដែរ​ថា ពេល​នេះ​សមត្ថកិច្ច​ និង​អាជ្ញាធរ​កំពុង​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ហើយ ដើម្បី​ពិនិត្យ និង​ធ្វើការ​ស្រាវជ្រាវ​អំពី​ការ​ខូចខាត​។ ទោះ​យ៉ាងណា​នេះ​ គ្រាន់តែ​ជា​ព័ត៌មាន​បឋម​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ