ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័យ​ព្រលឹង​ចុង​សក់​គ្រប់​គ្នា​ក្នុង​កា​រ៉ា​ស់​សាំង​នេះ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​ដឹក​សាំ​មួយ​គ្រឿង​បាន​ឆាបឆេះ​យ៉ាង​ខ្លាំង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។ ករណី​ឆាបឆេះ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្នុង​ស្ថានីយ៍​ភូមិ​ក្រាំង​ពល​ទេព សង្កាត់​រការ​ធំ…

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​ដឹក​សាំ​មួយ​គ្រឿង​បាន​ឆាបឆេះ​យ៉ាង​ខ្លាំង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។ ករណី​ឆាបឆេះ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្នុង​ស្ថានីយ៍​ភូមិ​ក្រាំង​ពល​ទេព សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា បន្ទាប់​ពី​កម្មករ​លើក​ប្រេងសាំង​ដាក់​លើ​រថយន្ត​រួច​មក​អ្នកបើកបរ​បាន​ឡើង​បញ្ឆេះ​ដើម្បី​ដឹក​ទៅ​អោយ​ម៉ូយ ស្រាប់តែ​ឆាបឆេះ​តែ​ម្តង ។ ការ​ឆាបឆេះ​នេះ​បណ្តាល​អោយ​ខូចខាត​រថយន្ត​១​គ្រឿង ប្រេងសាំង​៣០​ប៊ីដុង តែ​មិន​បណ្តាល​អោយ​រងគ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ហេតុ​ការ​នេះ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​ឡាន​កូរ៉េ​១​តោន​ដែល​ដឹក​សាំង​ទើប​ឆាបឆេះ ហើយ​កិច្ច​ប្រ​តិ​បត្ត​ការ​ខាងលើ​នេះ​សមត្ថកិច្ច​ប្រើប្រាស់​ទឹក​អស់​១០​ឡាន​ទើប​គ្រប់គ្រង​ស្ថាន​ការ​រលត់​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ