ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​ៗ​ទាំងអស់​គ្នា​! នៅ​ថ្ងៃ​បុណ្យ​ទន្លេ​ខាង​មុខ​នេះ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​ត្រួតពិនិត្យ​ការងារ​ដាក់​ភ្លើង​នៅ​តាម​ក្លោ​ង​ទ្វារ​ជា​និមិត្តសញ្ញា​រូប​ឆ្នាំង​កាត់​ទទឹង​ថ្នល់ជាតិ​នៅ​ចំណុច​សួនច្បារ ទួល​ក្រឡាញ់ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ លោក​ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូល​រូ​ម​ទាំងអស់​គ្នា​ទាំង​សំអាត​លំនៅ​ដ្ឋា​ន…

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​ត្រួតពិនិត្យ​ការងារ​ដាក់​ភ្លើង​នៅ​តាម​ក្លោ​ង​ទ្វារ​ជា​និមិត្តសញ្ញា​រូប​ឆ្នាំង​កាត់​ទទឹង​ថ្នល់ជាតិ​នៅ​ចំណុច​សួនច្បារ ទួល​ក្រឡាញ់ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ លោក​ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូល​រូ​ម​ទាំងអស់​គ្នា​ទាំង​សំអាត​លំនៅ​ដ្ឋា​ន និង​ការ​ដាក់​ភ្លើង​លំអរ​ជាដើម ។ ទាំងនេះ គឺ​ដើម្បី​ត្រៀម​រៀបចំ​បុណ្យ​ទន្លេ​នៅ​ពាក់​កណ្តាលខែ​មិ​នា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​អោយ​ទទួល​បាន​ជោគជ័យ ។

លោក​អភិបាលរង​ខេត្ត​បាន​បន្ត​ថា ដើម្បី​ត្រៀម​រៀបចំ​បុណ្យ​ទន្លេ​ដែល​មាន​រយៈពេល​៣​ថ្ងៃ​ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​១៧ ខែ​មិ​នា​ខាង​មុខ​នេះ​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​គណៈកម្មការ ចំនួន​១៧ គណៈកម្មការ ដើម្បី​ទទួល​ផែនការ​ការងារ​រៀង​ៗ​ខ្លួន ។ ដោយឡែក​ខាង​ភ្លើង​លំអរ ខាង​មន្ទីរ​រ៉ែ និង​ថាមពល​ជា​អ្នក​ទទួលខុសត្រូវ​ដោយ​ក្នុង​នោះ​ភ្លើង​លំអ​រដាក់​តាម​ក្លោ​ង​ទ្វារ និមិត្តសញ្ញា​ឆ្នាំង​កាត់​ទទឹង​ផ្លូវជាតិ​លេខ​៥ និង​តាម​ផ្លូវ​ចុះ​ទៅ​ផ្សារ​ក្រោម​មាន​ចំនួន​២១​ក្លោ​ង​ទ្វារ គឺ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន មេ​ឌា អាក់​សិន ជា​អ្នក​រៀបចំ ។

ក្រៅពី​ក្លោ​ង​ទ្វារ​ជា​និមិត្តសញ្ញា​ឆ្នាំង​យើង​នៅ​មាន​ក្លោ​ង​ទ្វារ​ជា​គ្រោង​ប៉ាណូ​សម្រាប់​ដាក់​តាំង​រូប​ស្តី​ពី​សមិទ្ធផល​រីក​ចម្រើន​របស់​ខេត្ត​មាន​ចំនួន​៦៥​កន្លែង និង​ក្លោ​ង​ទ្វារ​ជា​របៀប​មាន​ដំបូល​ប្រក់​ពីលើ​ចំនួន​១៧​កន្លែង​ទៀត​ផង​ដែរ ដែល​ក្លោ​ង​ទ្វារ​ទាំងអស់ គឺ​សុទ្ធតែ​ដាក់​កាត់​ទទឹង​ថ្នល់​ក្នុង​ខេត្ត និង​ថ្នល់ជាតិ​។

ជាមួយ​គ្នា​នេះ​ឯកឧត្តម​បាន​សំណូមពរ​ដល់​បងប្អូន​អាជីវករ​តាម​ដល់​ផ្លូវ​ដែល​មានការ​ប៉ះពាល់​ពី​ការ​រៀបចំ​បុណ្យ​ទន្លេ​នេះ​សូម​មេត្តា​យោគយល់​អា​ធ្យា​ស្រ័យ និង​ម្យ៉ាងវិញទៀត​សូម​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំង សូម​ចូលរួម​សំអាត​តាម​មុខ​ផ្ទះ និង​ចូលរួម​ដាក់​ភ្លើង​នៅ​តាម​មុខ​ផ្ទះ​រៀង​ៗ​ខ្លួន​ផង​ដែរ ។

ដោយឡែក​តាម​មន្ទីរ​អង្គភាព​ដែល​នៅ​តាម​ដងផ្លូវ គឺ​បាន​ចាត់ចែង​អស់ហើយ​ប៉ុន្តែ​យោង​តាម ប្រសាសន៍​របស់​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​ថា ការ​ដាក់​តាំង​ភ្លើង​នៅ​តាម​មន្ទីរ​អង្គភាព​នីមួយ​ៗ​ត្រូវ​ដាក់​អោយ​មានការ​ប្រឡងប្រណាំង​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ​តំណាង​ក្រុមហ៊ុនមេ​ឌា​អាក់​សិន​បានអោយ​ដឹង​ថា ក្រុមហ៊ុន​របស់​លោក​ធ្លាប់​ទទួល​ជោគជ័យ​លើ​ការ​រៀបចំ​ភ្លើង​នេះ​ចំនួន​២​ដង ហើយ​លើក​ទី​១​នៅ​អង្គ​រស​ង្ក្រា​ន​ខេត្តសៀមរាប និង​លើក​ទី​២ នៅ​ពិធីបុណ្យ​ទន្លេ​ខេត្តកណ្តាល​។

សូម​បញ្ជាក់​ថា ដើម្បី​រៀបចំ​បុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ឆ្នាំង​ដែល​មាន​ប្រមុខ​រាជរដ្ឋាភិបាល​ចូលរួម​បើក​កម្មវិធី​អោយ​ទទួល​បាន​ជោគជ័យ​អាជ្ញា​ខេត្ត​ក៏​ដូច​ជា គណៈកម្មការ​បុណ្យ​ទន្លេ​ទាំង​១៧ បាន​ប្រឹងប្រែង​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​ក្នុង​នោះ​មានការ​រៀបចំ​ភ្លើង​រៀបចំ​សំអាត​តាម​ដងផ្លូវ ជួសជុល​ផ្លូវ​កែប្រែ​ផ្លូវ​ក្នុង​ក្រុង​មួយ​ចំនួន​ពី​ផ្លូវ​ដីក្រហម​មក​ចាក់​កៅស៊ូ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ