ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! មនុស្ស​ស្លា.ប់​២៣៤​នាក់ នេះ​គ្រាន់តែ​ឆ្នាំ​២០១៨​បទល្មើស​ឧក្រិដ្ឋ និង​មជ្ឈិម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ស្លាប់​២៣៤​នាក់ និង​របួស​៨៤៤​នាក់ ក្នុង​បទល្មើស​ឧក្រិដ្ឋ និង​មជ្ឈិម​ប្រចាំឆ្នាំ​២០១៨ កន្លង​មកនេះ បើ​យោង​តាម​របាយការណ៍​ក្រសួងមហាផ្ទៃ​ដែល​កោះសន្តិភាព​ទទួល​បាន​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ស្លាប់​២៣៤​នាក់ និង​របួស​៨៤៤​នាក់ ក្នុង​បទល្មើស​ឧក្រិដ្ឋ និង​មជ្ឈិម​ប្រចាំឆ្នាំ​២០១៨ កន្លង​មកនេះ បើ​យោង​តាម​របាយការណ៍​ក្រសួងមហាផ្ទៃ​ដែល​កោះសន្តិភាព​ទទួល​បាន​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ។

របាយការណ៍​ស្តី​ពី​បទល្មើស​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៨ បទល្មើស​ជា​រួម​កើតឡើង​២.៩៦៩​លើក​កើន​១៥២​លើក ស្មើ​៥% រួម​មាន​បទល្មើស​ឧក្រិដ្ឋ​៦២១​លើក កើន​៧​លើក ស្មើ​១% (​ប៉ុន្តែ​ក្នុង​នោះ​បទល្មើស​ដូច​ជា លួច​មាន​ស្ថាន​ទម្ងន់​ឃាតកម្ម​បោក និង​បង្ក​គ្រាប់បែក​មានការ​ថយ​ចុះ​) និង​បទល្មើស​មជ្ឈិម​២.៣៤៨​លើក កើន​១៤៥​លើក ស្មើ​៧% បណ្តាល​ឲ្យ​មនុស្ស​២៣៤​នាក់ របួស​៨៤៤​នាក់ រង​គ្រោះ​៦១៩​នាក់ បាត់បង់​រថយន្ត​៤៩​គ្រឿង ម៉ូតូ​៣៥៣​គ្រឿង និង​សម្ភារៈ​មាសប្រាក់​មួយ​ចំនួន​ទៀត ។

ក្នុង​បទល្មើស​ខាងលើ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាន​២.៥៩៨​ករណី ស្មើ​៨៧,៥% ឃាត់ខ្លួន​បាន ៣.៧៤២​នាក់ (​ឧក្រិដ្ឋ​៥២៨​ករណី ស្មើ​៨៥% ឃាត់ខ្លួន​៧៨៤​នាក់ មជ្ឈិម​២.០៧០​ករណី ស្មើ​៨៨% ឃាត់ខ្លួន​២.៩៥៨​នាក់​) ក្នុង​នោះ​បង្ក្រាប​ជាក់ស្តែង​២.០៦៩​ករណី ស្មើ​៧០% ឃាត់ខ្លួន​២.៩៣៤​នាក់ និង​បង្ក្រាប​ដោយ​ស៊ើបអង្កេត ក្នុង​រយៈពេល​៥២៩ ករណី​ស្មើ​១៨% ឃាត់ខ្លួន​៨០៨​នាក់ ។

រឹបអូស​វត្ថុ​តាង​រួម​មាន អាវុធ​វែង​៩​ដើម ខ្លី​៣៤​ដើម គ្រាប់បែក​៤​គ្រាប់ ម៉ូតូ​៣៦៥​គ្រឿង រថយន្ត​៤៩​គ្រឿង និង​សម្ភារៈ​មាសប្រាក់​មួយ​ចំនួន ។ ជនល្មើស និង​វត្ថុ​តាង​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។ ដោយឡែក​ការ​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៣ ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ បង្ក្រាប​បាន​៨.០០២​ករណី ឃាត់ខ្លួន​១៦.២១៦​នាក់​ស្រី​១៣៣៣​នាក់ រឹបអូស​វត្ថុ​តាង​បាន​គ្រឿងញៀន​សរុប​៥៣៦,៣៦​គីឡូក្រាម ព្រមទាំង​មធ្យោបាយ និង​ឧបករណ៍​វេច​ខ្ចប់​មួយ​ចំនួន​ទៀត​ក្នុង​នោះ​នគរបាល​ជាតិ​បង្ក្រាប​បាន​៦.៧៩២​ករណី ឃាត់ខ្លួន​១៣.៣៩៧​នាក់ ស្រី​១.០១១​នាក់ ។

បង្ក្រាប​ករណី​ធំ​ៗ​ចាប់ពី​១​គីឡូក្រាម​ឡើង​បាន​៤៧​ករណី ស្មើ​៤៧​ក្រុម ឃាត់ខ្លួន​៨៣​នាក់ ស្រី​២៤​នាក់ ក្នុង​នោះ​មេ​ក្លោ​ង​១៩​នាក់ ។ របាយការណ៍​បាន​បញ្ជាក់​ថា ហេតុការណ៍​ពាក់ព័ន្ធ​ជនបរទេស​កើតឡើង​ចំនួន​១.០១៦ ករណី​មាន​១១៣​សញ្ជាតិ រួម​មាន​ជនបរទេស​រង​គ្រោះ​ដោយ​ឧបទ្ទវហេតុ​ផ្សេង​ៗ​ចំនួន​៣៣៥​ករណី (​ស្លាប់​២៤៧​នាក់​របួស​១១៥​នាក់​) រង​គ្រោះ​ដោយ​បទល្មើស​ចំនួន ១៩១​ករណី (​ស្លាប់​៥​នាក់​របួស​២២​នាក់​) និង​ជនបរទេស​បង្ក​បទល្មើស​ផ្សេង​ៗ​ចំនួន​៣១១​ករណី​ស្មើ​៥៤៣​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ