ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក​ខូចចិត្ត​រឿង​ប្រពន្ធ​លែងលះ​ស្រាប់តែ​…​ម្នាក់​ៗ​នឹក​ស្មាន​មិន​ដល់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ទំនងជា​ខូចចិត្ត​រឿង​ប្រពន្ធ​លែងលះបណ្តាល​អោយ​បុរស​ម្នាក់​ខូចចិត្ត​គិត​ខ្លី​ក្លាយជា​មនុស្ស​ញៀន​ស្រា ហើយ​ចុង​ក្រោយ​ក៏​បញ្ចប់ជីវិត​ខ្លួនឯង ដោយ​ការ​ធ្វើ​អត្តឃាត នៅ​លើ​ផ្ទះ​ឪពុក​ម្តាយ​ខ្លួន​តែ​ម្តង​។ ករណី​អត្តឃាត​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩…

ខេត្តកំពង់ស្ពឺ ៖ ទំនងជា​ខូចចិត្ត​រឿង​ប្រពន្ធ​លែងលះបណ្តាល​អោយ​បុរស​ម្នាក់​ខូចចិត្ត​គិត​ខ្លី​ក្លាយជា​មនុស្ស​ញៀន​ស្រា ហើយ​ចុង​ក្រោយ​ក៏​បញ្ចប់ជីវិត​ខ្លួនឯង ដោយ​ការ​ធ្វើ​អត្តឃាត នៅ​លើ​ផ្ទះ​ឪពុក​ម្តាយ​ខ្លួន​តែ​ម្តង​។

ករណី​អត្តឃាត​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​រំលោង សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។ ជន​រង​គ្រោះ​ឈ្មោះ ម៉េ​ត សុភា​ក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

សមត្ថកិច្ច​ស្រង់​សំដី​សាច់ញាតិ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ចាប់ផ្តើម​ចេះ​ដើរ​ផឹកស៊ី​រហូត​ក្លាយជា​មនុស្ស​ញៀន​ស្រា អស់​រយៈពេល​ច្រើន​ខែ​មក​ហើយ បន្ទាប់​ពី​ប្រពន្ធ​បាន​លែងលះ​គ្នា ។ ក្រោយ​ពេល​លែងលះ​ប្រពន្ធ​ក៏​ទៅ​រស់នៅ​ជាមួយ​ម្តាយ​គេ​បាត់​ទៅ ចំណែក​ជន​រង​គ្រោះ​បាន​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ខ្លួន នៅ​ចំណុច​ខាងលើ ។

មុន​ពេល​កើតហេតុ​គេ​សង្កេត​ឃើញ​ថា ជន​រង​គ្រោះ​នៅ​ពេល​ស្រវឹង​ចេះ​តែ​រវើរវាយ​ហៅ​ប្រពន្ធ​អោយមក​រួមរស់​ជាមួយ​គ្នា​វិញ​មិន​ដែល​ខាន​នោះ​ទេ ។

សមត្ថកិច្ច​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ផឹកស្រា​រហូត​ស្រវឹង ហើយ​ដើរមក​ផ្ទះ​ឪពុក​ម្តាយ​ខ្លួន តែ​គ្មាន​អ្នក​ណា​នឹក​ស្មានថា គេ​មាន​បំណង​បញ្ចប់ជីវិត​ខ្លួនឯង ដោយ​ការ​ធ្វើ​អត្តឃាត​នោះ​ទេ រហូត​ដល់​សាច់ញាតិ​ចូល​ទៅ​ក្នុងផ្ទះ​ទើប​ភ្ញាក់ផ្អើល ដោយសារ​ឃើញ​ជន​រង​គ្រោះ​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ ក្រោយ​កើតហេតុ​ក្រុម​គ្រួ​សារបាន​រាយការណ៍​ទៅ​សមត្ថកិច្ច​អោយ​ចុះ​មក​ពិនិត្យ ។

បន្ទាប់​ពី​ពិនិត្យ​សាកសព​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​អោយ​កត់សម្គាល់​នោះ​ទេ គឺជា​ករណី​ចង​.​ក​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​ដោយ​ជន​រង​គ្រោះ​បាន​យក​ក្រមា ពណ៌​ក្រហម ចង​.​ក​សម្លាប់​ខ្លួន​នៅ​នឹង​ផ្ទោង​ផ្ទះបាយ កម្ពស់​២,៥០​ម៉ែត្រ ដែល​ជា​ផ្ទះ​ឪពុក​ម្តាយបង្កើត​របស់​ខ្លួន ស្ថិត​នៅ​កន្លែង​កើតហេតុ​ជា​កន្លែង​បញ្ចប់ជីវិត​ខ្លួន ។

បើ​តាម​កា​អះអាង​របស់​ឪពុក​ម្ដាយ​ជន​រង​គ្រោះ​ពិតជា​ចង​.​ក​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​ប្រាកដ​មែន ដែល​មូលហេតុ​ដោយសារ​ជន​រង​គ្រោះ​ក្រោយ​ពី​មាន​វិបត្តិ​លែងលះ​ប្រពន្ធ ហើយ​ផឹកស្រា​ជា​ប្រចាំ ទើប​គិត​ខ្លី​បែប​នេះ ។ ក្រោយ​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ​រួចរាល់ សមត្ថកិច្ច​បាន​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ