ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​១៥.២៥៤​នាក់ ត្រូវ​បាន​បណ្តេញ​ចេញពី​ក​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ចាប់ពី​ឆ្នាំ​២០១៤ មក​ទល់​ពេល​នេះ​ក្រសួងមហាផ្ទៃ​បាន​បណ្តេញ​ជនបរទេស​ល្មើសច្បាប់​ចំនួន​១៥.២៥៤​នាក់ មាន​៩១​សញ្ជាតិ ដោយឡែក​ជនបរទេស​មាន​ពាក់ព័ន្ធ​បទល្មើស​ផ្សេង​ៗ​ដែល​ក្នុង​រយៈពេល​មួយ​ឆ្នាំ​នេះ​បាន​រក​ឃើញ និង​ឃាត់ខ្លួន​ជនបរទេស​ល្មើសច្បាប់​ចំនួន​១.៣៤៨​នាក់ មាន​៥២​សញ្ជាតិ និង​រៀបចំ​នីតិវិធី​បណ្តេញ​ចេញពី​កម្ពុជា​។ នេះ​បើ​យោង​តាម​របាយការណ៍​ចែក​ជូន​នាយ​នគរបាល…

រាជធានី​ភ្នំពេញ ៖ គិត​ចាប់ពី​ឆ្នាំ​២០១៤ មក​ទល់​ពេល​នេះ​ក្រសួងមហាផ្ទៃ​បាន​បណ្តេញ​ជនបរទេស​ល្មើសច្បាប់​ចំនួន​១៥.២៥៤​នាក់ មាន​៩១​សញ្ជាតិ ដោយឡែក​ជនបរទេស​មាន​ពាក់ព័ន្ធ​បទល្មើស​ផ្សេង​ៗ​ដែល​ក្នុង​រយៈពេល​មួយ​ឆ្នាំ​នេះ​បាន​រក​ឃើញ និង​ឃាត់ខ្លួន​ជនបរទេស​ល្មើសច្បាប់​ចំនួន​១.៣៤៨​នាក់ មាន​៥២​សញ្ជាតិ និង​រៀបចំ​នីតិវិធី​បណ្តេញ​ចេញពី​កម្ពុជា​។

នេះ​បើ​យោង​តាម​របាយការណ៍​ចែក​ជូន​នាយ​នគរបាល នៅ​ក្នុង​ពិធី​បើក​សន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០១៨ លើក​ទិស​ដៅ​ការងារ ឆ្នាំ​២០១៩ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ នៅ​ក្រសួងមហាផ្ទៃ ។ របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ផ្អែក​តាម​ទិន្នន័យ​នៃ​ការ​ធ្វើ​ជំរឿន​ស្ថិតិ ជនបរទេស​អន្តោ​ប្រវេ​សន្ត​មាន​ចំនួន​៤៩.៦៣០​គ្រួសារ មនុស្ស​១៨២.៦៧៣​នាក់ ស្រី​៨២.៤៨៨​នាក់​ក្នុង​នោះ​អ្នក​កាន់​ឯកសារ​កម្ពុជា​មិន​ប្រក្រតី​មាន​២៣.០១១​គ្រួសារ មនុស្ស​៨១.៨៦៤​នាក់ ស្រី​៣៩.៩២៤​នាក់ ។

នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ដោយ​អនុលោម​តាម​គោលការណ៍​ដឹកនាំ​របស់​រាជរដ្ឋាភិបាល និង​ស្មារតី​អនុក្រឹត្យ​លេ​១២៩ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ ក្រសួងមហាផ្ទៃ​បាន​យកចិត្តទុកដាក់​ជម្រុញ​វិធានការ​ពីរ​ស្របគ្នា គឺ​ធ្វើការ​ដកហូត​ឯកសារ​ដែល​មាន​ភាព​មិន​ប្រក្រតី​ផង និង​ផ្សព្វផ្សាយ​ជម្រុញ​ឲ្យ​ជនបរទេស​ទាំងនោះ​មក​បំពេញ​ពាក្យ​ស្នើ​សុំ​ប្រកាស​ទទួលស្គាល់​ជា​ជនបរទេស​អន្តោ​ប្រវេ​សន្ត និង​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ផង ។

ជាក់ស្តែង ការងារ​ដកហូត​ឯកសារ ចាត់វិធានការ​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុង​កាន់កាប់​ប្រើប្រាស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចំនួន​៣៥.០១១​ឯកសារ​ស្មើ​៨៨,៧៩% នៃ​ផែនការ ។ ការងារ​ទទួល​ពាក្យសុំ​ប្រកាស​ទទួលស្គាល់​ជា​ជនបរទេស​អន្តោ​ប្រវេ​សន្ត និង​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍ គិត​ត្រឹម​ខែតុលា ឆ្នាំ​២០១៨ ទទួល​ពាក្យ​ប្រកាស​ទទួលស្គាល់​ជា ជនបរទេស​អន្តោ​ប្រវេ​សន្ត (​ចាប់​១៨​ឆ្នាំ​ឡើង​) បាន​ចំនួន​៧៥.០៨៩​នាក់ ស្មើ​៥៩,៦៩% និង​ពាក្យសុំ​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​បាន​ចំនួន​៥៧.៤៤៤​នាក់ ស្មើ​៤៥,៦២%​ក្នុង​នោះ​បាន​ចេញ​ប្រកាស​ចំនួន​២៩.១៨១ ប្រកាស​មនុស្ស​៤៦.៣៨១​នាក់ ស្មើ​១៤.៤៤៩​គ្រួសារ​និង​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ចំនួន​១៨.៥៣០​សន្លឹក ។

បច្ចុប្បន្ន​ជនបរទេស​ដែល​មាន​ឋានៈ​ជា​ជនភៀសខ្លួន​ចំនួន​៦១​នាក់ ស្រី​១៣​នាក់ មាន​៨​សញ្ជាតិ អ្នក​សុំ​សិទ្ធិ​ជ្រកកោន​នៅ​សល់​ចំនួន​៨​នាក់ ស្រី​២​នាក់ មាន​៦​សញ្ជាតិ និង​ជនជាតិភាគតិច​វៀតណាម​ម៉ុង​តា​ញ៉ា ដែល​មិន​ទទួល​បាន​ឋានៈ​ជា​ជនភៀសខ្លួន កំពុង​រស់នៅ​កម្ពុជា​ចំនួន​៣២​នាក់ ស្រី​២១​នាក់ ។ នៅ​ក្នុង​ឆ្នាំ​២០១៨ ក្រសួងមហាផ្ទៃ​បាន​អនុវត្ត​នីតិវិធី​លើ​ករណី​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន នៅ​កម្ពុជា​ចំនួន​១៤​នាក់ ស្រី​៥​នាក់ មាន​៥​សញ្ជាតិ គិត​ចាប់ពី​ឆ្នាំ​២០០៨​មក​ទល់​ពេល​នេះ ក្រសួងមហាផ្ទៃ​បាន​អនុវត្ត​នីតិវិធី​លើ​ករណី​ស្នើ​សុំ​សិទ្ធ​ជ្រកកោន នៅ​កម្ពុជា​មាន​ដូច​ជា បិទ​ករណី​ចំនួន​១៩៣​នាក់ ស្រី​៦៤​នាក់ មាន​១៨​សញ្ជាតិ កំពុង​ដំណើរការ​នីតិវិធី​ចំនួន​១៦​នាក់ ស្រី​៥​នាក់ មាន​៧​សញ្ជាតិ និង​ផ្តល់​ឋានៈ​ជា​ជនភៀសខ្លួន ចំនួន​៤៤​នាក់ ស្រី​១៣​នាក់ មាន​៦​សញ្ជាតិ ។

របាយការណ៍​ដដែល​ក៏​បាន​បញ្ជាក់​ថា គិត​ចាប់ពី​១៩៩៩ មក​ដល់​បច្ចុប្បន្ន​ជនបរទេស​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ដោយ​សញ្ជាតូបនីយកម្ម​មាន​ចំនួន​១,៩៣៥​នាក់ ក្នុង​នោះ​វិនិយោគទុន​១,៧០៧​នាក់ មាន​៣៩​សញ្ជាតិ ស្នាក់​នៅ​ចាប់ពី​០៧​ឆ្នាំ​ឡើង​២២៤​នាក់ មាន​២២​សញ្ជាតិ និង​ស្នាដៃ​ពិសេស​០៤​នាក់ មាន​០៤​សញ្ជាតិ ។

ក្នុង​ឆ្នាំ​២០១៨ ក្រសួង​បាន​ពិនិត្យ​សម្រេច​លើ​សំណើសុំ​ចូលសញ្ជាតិ​ខ្មែរ និង​លះបង់​សញ្ជាតិ​ខ្មែរ​សរុប​ចំនួន​២៨​នាក់ ស្រី​០៦​នាក់ រួម​មាន​សុំ​ចូលសញ្ជាតិ តាម​លក្ខខណ្ឌ​វិនិយោគទុន​២០​នាក់ ស្រី​០៣​នាក់ សុំ​ចូលសញ្ជាតិ​តាម​លក្ខខណ្ឌ​ស្នាក់​នៅ​កម្ពុជា​ចាប់ពី​០៧​ឆ្នាំ​ឡើង​០២​នាក់ និង​សុំ​លះបង់​សញ្ជាតិ​ខ្មែរ​០៦​នាក់ ស្រី​០៣​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ