ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​ប្តី​ប្រពន្ធ Justin Bieber និង Hailey Baldwin សោះកក្រោះ​គ្មាន​ជាតិ​ព្រោះ​ដំណម​រួមរ័ក

5 ឆ្នាំ មុន

តារាចម្រៀងជនជាតិ​កា​ណា​ដា ​ចា​ស្ទី​ន ប៊ី​ប័​រ (Justin Bieber) និង​នាង ​ហេ​ល្លី ប​ល​វី​ន (Hailey Baldwin)…

តារាចម្រៀងជនជាតិ​កា​ណា​ដា ​ចា​ស្ទី​ន ប៊ី​ប័​រ (Justin Bieber) និង​នាង ​ហេ​ល្លី ប​ល​វី​ន (Hailey Baldwin) ប្រពន្ធ​ជាតា​រា​ម៉ូ​ដ​គ្រោង​លែងលះ ក្រោយ​ពី​រស់នៅ​រួម​គ្នា​ជា​ប្ដី​ប្រពន្ធ​បាន​ត្រឹមតែ​១៣៩​ថ្ងៃ ធាតុ​ពិតជា​ការ​តម​ការ​រួមរ័ក ឬ​កាន់សីល៍​របស់​ប៊ី​ប័​រលើ​ជំនឿ​ផ្នែក​សាសនា​តាម​ការ​គូសបញ្ជាក់​របស់​ទស្សនាវដ្ដី​«OK» របស់​អា​មេ​រិ​ក ។

កន្លង​មក​ពួក​គេ​ទាំង​២​នាក់​មាន​ភាពល្អូកល្អឺន​គ្នា​ឈាន​ដល់​ការ​រៀប​អាពាហ៍ពិពាហ៍​យ៉ាង​ស្ងប់ស្ងាត់​ៗ ប៉ុន្តែ​ក្ដី​ស្រឡាញ់​នេះ​ហាក់ដូចជា​មិនសូវ​ផ្អែមល្ហែម និង​ត្រៀម​លែងលះ​គ្នា មូលហេតុ​ដោយសារ​លោក​ចា​ស្ទី​ន​នៅ​មាន​ទំនាក់ទំនង​ជាមួយ​នាង​ សេ​ឡេ​ណា ហ្គោ​មេស (Selena Gomez) គូស្នេហ៍​ចាស់ ប៉ុន្តែ​រាល់​ការ​គូសបញ្ជាក់​ខាងលើ​ជា​រឿង​មិន​ពិត​មូលហេតុ​ដោយសារ​គេ​តម​ការ​រួមរ័ក​ក្នុង​ជំនឿ​សាសនា ។

នៅ​ក្នុង​របាយការណ៍​បាន​បញ្ជាក់​ថា នាង​ហេ​ល្លី បានដឹង​ថា ​ជីវិត​គូ​របស់​ខ្លួន​ហាក់ដូចជា​ព្រងើយកន្តើយ​ក្រោយ​ពី​ប្រញាប់​រៀប​ការ​ពេក ធាតុ​ពិត​ដោយសារ​គេ​កាន់សីល៍​មិន​រួមរ័ក តាម​ជំនឿ​លើ​សាសនា​គឺជា​ហេតុផល ។

ប្រភព​បាន​បញ្ជាក់​បន្ត​ទៀត​ថា «​ចា​ស្ទី​ន​ បាន​ប្រាប់​ថា ​គេ​នៅ​ស្រឡាញ់​ដោយ​ចិត្ត​ស្មោះ និង​ទទួលស្គាល់​ថា​បច្ចុប្បន្ន​អ្វី​ៗ​គ្រប់យ៉ាង​បាន​សុី​សង្វា​ក់​ជាមួយ​នាង​ ហេ​ល្លី ហើយ​ការ​រៀប​ការ​គឺជា​ភ័ព្វសំណាង​របស់​ខ្លួន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ