ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

IMF៖​ព្យុះ​ភ្លៀង​សេដ្ឋកិច្ច​ជុំវិញ​ពិភព​លោក​​អាច​នឹង​កើត​មាន

5 ឆ្នាំ មុន

ទីក្រុង​ឌូ​បៃ ៖ លោកស្រី Christine Lagarde ប្រធាន​គ្រប់គ្រង​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ (IMF) បាន​ព្រមាន​ដល់​រដ្ឋាភិបាល​ឲ្យ​ត្រៀមខ្លួន​សម្រាប់​ព្យុះ​ភ្លៀង​សេដ្ឋកិច្ច​ដែល​អាច​នឹង​កើត​មាន​ឡើង​នា​ពេល​ខាង​មុខ​នេះ ។ យោង​តាម​សារព័ត៌មាន​បាងកក…

ទីក្រុង​ឌូ​បៃ ៖ លោកស្រី Christine Lagarde ប្រធាន​គ្រប់គ្រង​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ (IMF) បាន​ព្រមាន​ដល់​រដ្ឋាភិបាល​ឲ្យ​ត្រៀមខ្លួន​សម្រាប់​ព្យុះ​ភ្លៀង​សេដ្ឋកិច្ច​ដែល​អាច​នឹង​កើត​មាន​ឡើង​នា​ពេល​ខាង​មុខ​នេះ ។

យោង​តាម​សារព័ត៌មាន​បាងកក ប៉ុស្ដិ៍ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ ម្សិលមិញ បាន​ស្រង់​សម្ដី​លោក​ស្រី​ដែល​បាន​និយាយ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​ឌូ​បៃ​ថា ៖« ពួក​យើង​ឃើញ​សេដ្ឋកិច្ច​ដែល​កំពុង​តែ​លូត​លាស់​កាន់តែ​យឺត​ជាង​ការ​ដែល​យើង​បាន​គិត​ទុក »​។

កាលពី​ខែ​មុន IMF បាន​បន្ទាប​ព្យាករណ៍​លើ​ការ​លូតលាស់​សេដ្ឋកិច្ច​ពិ​ភ​លោក​សម្រាប់​ឆ្នាំ​នេះ​ពី​៣,៧%​មក​ស្មើ ៣,៥%​វិញ ។ លោកស្រី​បាន​លើក​ឡើង​ពី​ហានិភ័យ​ធំ​ៗ​ចំនួន​បួន​ដែល​ជា​កត្តា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​ខ្លាំង​ជាងគេ ។

ក្នុង​នោះ​រួម​មាន​ភាព​តានតឹង​ពាណិជ្ជកម្ម​និង​ការ​ដំឡើង​ពន្ធ ការ​រឹត​បន្តឹង​ផ្នែក​ហិរញ្ញវត្ថុ ភាព​មិន​ប្រាកដ​ប្រជា​ទាក់ទិន​នឹង​លទ្ធផល​នៃ​ការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប និង​ផល​ប៉ះពាល់​ដែល​វា​បង្ក​ឡើង រួម​ជាមួយនឹង​ការ​អន់​ថយ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ផង​ដែរ ។

លោកស្រី Lagarde បាន​បន្ត​ទៀត​ថា​ភាព​តានតឹង​ពាណិជ្ជកម្ម ជា​ពិសេស​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​កំពុង​តែ​បង្ក​ផល​ប៉ះពាល់​ជុំវិញ​ពិភពលោក​ទៅ​ហើយ ។ លោកស្រី​បាន​បន្ថែម​ថា ៖« ពួក​យើង​មិនដឹង​ច្បាស់​ទេ​ថា​តើ​វា​នឹង​ចេញ​រូបរាង​យ៉ាងដូចម្តេច តែ​អ្វី​ដែល​ពួក​យើង​ដឹង​គឺ​វា​បាន​ចាប់ផ្តើម​បង្ក​ផល​ប៉ះពាល់​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម ជំនឿ​ចិត្ត និង​ទីផ្សារ​ហើយ »​។

អ្នកស្រី​បាន​ព្រមាន​ដល់​រដ្ឋាភិបាល​ផង​ដែរ​ឲ្យ​ជៀសវាង​គោលនយោបាយ​ការពារ​និយម​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ