តាមប្រភពព័ត៌មាន Goal បានឱ្យដឹងថា គ្រូបង្វឹករបស់ក្លិបអ្នកមានបុណ្យ Barcelona លោក Ernesto Valverde បានអះអាងថា ជើងខ្លាំង Lionel Messi គឺគ្មានបញ្ហាអ្វីឡើយសម្រាប់ការប្រកួត ក្រោយងើបពីព្យាបាលរបួស ។
បើទោះបីជាក្លិបអ្នកមានបុណ្យមិនបានស៊ុតគ្រាប់ចូលសំណាញ់បន្តិចសោះ ក្នុងការប្រកួតជាមួយនឹង Athletic Bilbao ដែលបានលទ្ធផលស្មើគ្នា 0-0 ក៏គ្រូបង្វឹកលោក Valverde បានលើកឡើងថា Messi មិនមានបញ្ហាអ្វីដែលសល់ពីការរងរបួសពីលើកមុន ។

លោក Valverde បានប្រាប់ទៅអ្នកសារព័ត៌មានថា៖ «Messi គឺមិនមានរឿងអ្វីទេ ហើយគេអាចលេងបាន១០០%ជាធម្មតា»។
គួរបញ្ជាក់ផងដែរថា Messi បានចូលទាត់លើកដំបូងក្រោយពីជារបួសភ្លាម នៅក្នុងការប្រកួតជាមួយនឹង Real Madrid កាលពីថ្ងៃពុធក្នុងលទ្ធផល 1-1។ លើកនេះជាមួយនឹង Athletic Bilbao ក៏នៅតែស្មើដែរ។ ពោលគឺមិនទាន់យកឈ្នះនរណាទេ ក្រោយចេញពីពេទ្យ ៕
ចែករំលែកព័តមាននេះ