ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជាប់​ត្រឹម TOP 10 នៃ​ការ​ប្រកួត Miss Global International 2018 នៅ​ហ្វី​លី​ពី​ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​សម្រស់​លំដាប់​អន្តរជាតិ​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៨ (Miss Global International 2018) បាន​បិទ​បញ្ចប់​ហើយ​កាលពី​រាត្រី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​សម្រស់​លំដាប់​អន្តរជាតិ​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៨ (Miss Global International 2018) បាន​បិទ​បញ្ចប់​ហើយ​កាលពី​រាត្រី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ ខណៈ​ពេល​ដែល​បវ​កញ្ញា​តំណាង​ឲ្យ​កម្ពុជា​បាន​ជាប់​ត្រឹម TOP 10 ។

តំណាង​ឲ្យ​បវ​កញ្ញា​កម្ពុជា កញ្ញា ហង្ស សូ​រិ​យ៉ា​ន់ បាន​បង្ហាញ​មោទនភាព​ជាតិ​ទៅ​កាន់​ពិភពលោក បើ​ទោះបីជា​កញ្ញា​មិន​បាន​គ្រោង​មកុដ​ក៏​ដោយ ប៉ុន្តែ​តំណែង Top 10 ក៏​ជា​ចំណាត់ថ្នាក់​មួយ​ល្អ ខណៈ​ពេល​មាន​បវ​កញ្ញា​តំណាង​ប្រទេស​ប្រមាណ​៥០​ទូ​ទាំង​ពិភពលោក បាន​ចូលរួម​ប្រកួត​។

កញ្ញា ហង្ស សុរិយាន់ ពិតជា​មាន​ភាព​ស្រស់​ស្អាត និង​ជឿជាក់​យ៉ាង​ខ្លាំង​នៅ​លើ​ឆាក​អន្តរជាតិ ដោយ​មិន​ចាញ់​បវរកញ្ញា​មក​ពី​ប្រទេស​ផ្សេង​ៗ​នោះ​ឡើយ​។ កញ្ញា​ពិតជា​បាន​រៀបចំ​ខ្លួន​យ៉ាង​ល្អ​ក្នុង​ការ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា ហើយ​កញ្ញា​ពិតជា​បាន​បង្ហាញ​ឱ្យ​ពិភពលោក​ឃើញ​ថា ស្ត្រី​ខ្មែរ​មាន​ភាព​ស្រស់​ស្អាត ឈ្លាស​វៃ និង​ប៉ិន​ប្រសប់​ផង​ដែរ​។ នេះ​គឺជា​មោទកភាព​មួយ​ដែល​កញ្ញា​បាន​នាំ​មក​ជូន​ដល់​ជាតិ​មាតុភូមិ​។

បន្ទាប់​ពី​កម្មវិធី​នេះ បញ្ចប់​ជា​ផ្លូវការ​បេក្ខភាព​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​កំពូល​ទាំង​៥ គឺ​បាន​ទៅ​លើ​បវរកញ្ញា ហុងកុង ជា​អ្នក​ទទួល​បាន​ជ័យ​លា​ភី ខណៈ​ឯ បវរកញ្ញា កា​ណា​ដា ទទួល​បាន​លេខ​២ បវរកញ្ញា Uzbekistan ទទួល​បាន​លេខ​៣ បវរកញ្ញា Haiti ទទួល​បាន​លេខ​៤ និង​លេខ​៥ បាន​ទៅ​លើ​បវរកញ្ញា​តំណាង​សហរដ្ឋអាមេរិក​។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​ការ​ប្រកួត​ត្រូវ​បាន​បញ្ចប់​នោះ កញ្ញា ហង្ស សុរិយាន់ បាន​ស​សេរ​សារ​បង្ហោះ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា សូម​អរគុណ​ជា​ខ្លាំង​ដល់​ប្រជាជន​កម្ពុជា និង​អ្នកគាំទ្រ​កម្ពុជា រាល់​ការ​គាំទ្រ​ដែល​ជា​កំលាំងចិត្ត​មិន​អាច​កាត់ថ្លៃ​បាន និង​អរគុណ​បន្ទាប់​ក្រុមការងារ​ដែល​បាន​ជួយ​ជ្រោមជ្រែង​ជា​ខ្លាំង​។

កញ្ញា​បញ្ជាក់​ថា ការ​ប្រលង​ជា​អន្តរជាតិ ពិតជា​មាន​អត្ថន័យ​ចំពោះ​នាង​ខ្ញុំ និង​ជនរួមជាតិ ដែល​យើង​បាន​ឈរ​លើក​ជុំ​ទី​១១ នៃ​បេ​ក្ខ​នារី​ដទៃ​ទៀត នេះ​ជា​មោទនភាព និង​ជា​លើក​ទី​១ សម្រាប់​ស្ត្រី​កម្ពុជា​។ ចុង​ក្រោយ នាង​សូម​អរគុណ​ក្រុម​គ្រួសារ​ជាទី​ស្រឡាញ់​ដែល​បាន​ផ្តល់​កម្លាំងចិត្ត​ដល់​រូ​មនាង​។

សូម​បញ្ជាក់​ថា កញ្ញា ហង្ស សុរិយាន់ មាន​អាយុ​២៣​ឆ្នាំ កើត​និង​ធំធាត់​នៅ​រាជធានី​ភ្នំពេញ កញ្ញា​បាន​បញ្ចប់​ការ​សិក្សា​បរិញ្ញាប័ត្រ​ផ្នែក​ច្បាប់​នៅ​ឯ​សកល​វិទ្យាល័យ​ន័​រ​តុ​ន​ក្នុង​ឆ្នាំ​២០១៥​។ ក្រៅពី​ការ​សិក្សា ហង្ស សុរិយាន់ តែងតែ​មានការ​ចាប់អារម្មណ៍​លើ​ការ​បង្ហាញ​ម៉ូត ដោយ​ទទួល​បានការ​គាំទ្រ​ពី​ក្រុម​គ្រួសារ ហង្ស សុរិយាន់ ក៏​បាន​ដាក់​ពាក្យ​ប្រកួត​បង្ហាញ​ម៉ូ​ដ​លំដាប់ថ្នាក់​ពិភពលោក Cambodia Next Top Model កាលពី​ឆ្នាំ​២០១៤​។

ហើយ​បច្ចុប្បន្ន​នាង​មាន​គម្រោង​ជា​ច្រើន​ដែល​ជា​តារា​បង្ហាញ​ម៉ូត​មួយ​រូប ហើយ​ក៏​បាន​ចូល​ប្រឡូក​ក្នុង​ការ​ថត​រឿង​ផង​ដែរ​។ កញ្ញា សូ​រី​យាន់ មាន​កិត្តិយស​ក៏​ដូច​ជា​សេចក្តី​ត្រេកអរ​យ៉ាង​ខ្លាំង​ដែរ​ត្រូវ​បាន​ជ្រើសរើស​តំណាង​ឲ្យ​កម្ពុជា ចូលរួម​ការ​ប្រកួតប្រជែង​ដណ្តើម​មកុដ MISS GLOBAL 2018 នៅ​ប្រទេស​ហ្វី​លី​ពី​ន​នា​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ