ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផា​រ៉ា​ហ្គ​ន​ពាំនាំ​មក​នូវ​បច្ចេកវិទ្យា នឹង​ភាព​ជា​ដៃគូ​ជាមួយ​វិទ្យាស្ថាន​ពហុបច្ចេកទេស​កា​ណា​ដា

5 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុមហ៊ុន​ផា​រ៉ា​ហ្គ​ន អេ​ឌ្យូ​ខេ​សិន ឯ​.​ក (Paragon Education Company Limited) បាន​ធ្វើ​ជា​ម្ចាស់​នៃ​ការ​រៀបចំ​ពិធីជប់លៀង ដើម្បី​អបអរសាទរ​ការ​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​វិទ្យា​សា្ថ​ន​ពហុបច្ចេកទេស (…

ក្រុមហ៊ុន​ផា​រ៉ា​ហ្គ​ន អេ​ឌ្យូ​ខេ​សិន ឯ​.​ក (Paragon Education Company Limited) បាន​ធ្វើ​ជា​ម្ចាស់​នៃ​ការ​រៀបចំ​ពិធីជប់លៀង ដើម្បី​អបអរសាទរ​ការ​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​វិទ្យា​សា្ថ​ន​ពហុបច្ចេកទេស ( Southern Alberta Institute of Technology) នៃ​ប្រទេស​កា​ណា​ដា​។

គ្រឹះស្ថាន​អប់រំ ផា​រ៉ា​ហ្គ​ន ប្ដេជ្ញា​ធ្វើ​ឱ្យ​យុវជន​កម្ពុជា​បន្ត​ការ​រីក​ចម្រើន​ឆ្ពោះទៅ​មុខ​ក្នុង​ផ្នែក​បច្ចេកវិទ្យា តាម​រយៈ​ភាព​ជា​ដៃគូ​ជាមួយ វិទ្យាស្ថាន​ពហុបច្ចេកទេស ដែល​ឈានមុខ​គេ​របស់​ប្រទេស​កា​ណា​ដា​។

SAIT ជា​វិទ្យាស្ថាន​ពហុបច្ចេកទេស នៃ​ប្រទេស​កា​ណា​ដា ដែល​បណ្ដុះបណ្ដាល​និស្សិត​របស់​ខ្លួន​ឱ្យ​ទទួល​បាន​ចំណេះ ជំនាញ និង​សមត្ថភាព ស្រប​តាម​តម្រូវការ​នៃ​ពិភព​បច្ចេកវិទ្យា​បច្ចុប្បន្ន​។

វិទ្យាស្ថាន​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩១៦ ហើយ​បាន​ផ្ដល់​នូវ​កម្មវិធី​សិក្សា​ជាង​១០០​កម្មវិធី ដែល​ផ្ដល់​សញ្ញាបត្រ និង​វិញ្ញាបនបត្រ​មាន​តម្លៃ​ខ្ពស់​។

វិទ្យា​សា្ថ​ន​នេះ បាន​ជួយ​ឱ្យ​និស្សិត​ត្រៀមខ្លួន​សម្រាប់​ការងារ​ផ្សេង​ៗ​នៅ​ក្នុង​វិស័យ​ពាក់ព័ន្ធ ជា​ពិសេស​ការងារ​បច្ចេកទេស ខណៈ​ដែល​ប្រទេស​កា​ណា​ដា​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​ប្រទេស​ដែល​ឈានមុខ​គេ​មួយ​នៅ​ក្នុង​ពិភពលោក​លើ​ផ្នែក​នវានុវត្តន៍​បច្ចេកវិទ្យា​។

ពិធីជប់លៀង​ខូ​ក​ធែ​ល ដើម្បី​អបអរ​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ស្ថាប័ន​អប់រំ​ទាំង​ពីរ បាន​ប្រព្រឹត្ត​ទៅ​នៅ​សាកលវិទ្យាល័យ​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ​កន្លង​ទៅ​នេះ​។

លោក​ជំទាវ ជា សុ​ផាក​ន្នី ប្រធាន​ក្រុមប្រឹក្សាភិបាល បាន​ចុះហត្ថលេខា​ជា​តំណាង ក្រុមហ៊ុន​ផា​រ៉ា​ហ្គ​ន​អេ​ឌ្យូ​ខេ​សិន ឯ​.​ក ដោយឡែក លោកស្រី យូ​ឌី ផេ​ដឺ​សិន (Judy Pedersen) ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អតិថិជន​អន្តរជាតិ បាន​ធ្វើ​ជា​តំណាង Southern Alberta Institute of Technology អំឡុង​អង្គពិធី​នេះ​ផង​ដែរ​។

បន្ថែម​ពី​នេះ ក៏​មាន​ផង​ដែរ​នូវ​វត្តមាន និង​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម អ៊ា​ង សុ​ផល្លែ​ត ប្រធានកិត្តិយស​ក្រុម​ប្រឹក្សា​ភិបាល​ផា​រ៉ា​ហ្គ​ន និង​លោក​ជំទាវ​ដូ​នី​កា ផត់​ធី (Donica Pottie) ឯកអគ្គរាជទូត​កា​ណា​ដា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

មុខ​វិជ្ជា​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​ព័ត៌មានវិទ្យា រួម​នឹង​ជំនាញ​វិស្វកម្ម និង​គ្រប់គ្រង​ពាណិជ្ជកម្ម គឺជា​មុខ​ជំនាញ​ស្នូល​នៃ​ការ​អប់រំ​នៅ​សាកលវិទ្យាល័យ​ផា​រ៉ា​ហ្គ​ន ខណៈ​ដែល​សិស្សានុសិស្ស​ពីសា​លា​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន គ្រប់​សាខា​ក៏​ត្រូវ​បាន​ណែនាំ​ឱ្យ​រៀន​ស្គាល់​មុខ​វិជ្ជា​ទាំងនេះ​ចាប់ពី​កម្រិត​ដំបូង​មក​។

កិច្ច​សហប្រតិបត្តិការ​ថ្មី​ជាមួយ​ស្ថាប័ន​នៃ​ប្រទេស​កា​ណា​ដា​នេះ នឹង​ពង្រីក​នូវ​វិសាលភាព និង​បង្កើន​ឱកាស​​ដល់​សិស្ស​-​និស្សិត ព្រមទាំង​ផ្ដល់​ជូន​ពួក​គាត់​នូវ​ចំណេះដឹង​កាន់តែ​ប្រសើរ​ឡើង ជុំវិញ​វិស័យ​នានា​ដែល​កំពុង​សម្រួច​អនាគត​ពិភពលោក​។ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ