ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​សម្ភាសន៍​​ម្តង​ៗ​មាន​អារម្មណ៍​ថា ភ័យ​ញ័រ​ជើង​មែន​ទេ ម៉ោះ​សាក​វិធី​ទាំងនេះ​ម្តង​មើល៍

5 ឆ្នាំ មុន

ការ​ភ័យ​ខ្លាច​ពេល​សម្ភាសន៍​ការងារ​អាច​ជា​ឧបសគ្គ​ដ៏​ធំ​មួយ​សម្រាប់​អ្នក​ដែល​កំពុង​ស្វែងរក​ការ​ងារ ។ វា​មិនមែន​ជា​រឿង​ងាយ​ឡើយ​ក្នុង​ការ​ជួប​ជាមួយនឹង​មនុស្ស​ដែល​អ្នក​មិន​ស្គាល់​តែ​មាន​តំណែង​និង​ឋានៈ​ខ្ពស់​ជាង​អ្នក ហើយ​ពួក​គេ​នឹង​ឲ្យ​ពិន្ទុ​ទៅ​លើ​រូបរាង ឥរិយា​បទ និង​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​បញ្ចុះបញ្ចូល​ពួក​គេ ។ ប៉ុន្តែ​ខាងក្រោម​នេះ​គឺជា​វិធី​ងាយ​ៗ​ដែល​អាច​ជួយ​ឲ្យ​អ្នក​កាត់​បន្ថយ​ភាព​ភ័យ​ខ្លាច​ក្នុង​កំឡុង​ពេល​សម្ភាសន៍​ការងារ ៖ ១….

ការ​ភ័យ​ខ្លាច​ពេល​សម្ភាសន៍​ការងារ​អាច​ជា​ឧបសគ្គ​ដ៏​ធំ​មួយ​សម្រាប់​អ្នក​ដែល​កំពុង​ស្វែងរក​ការ​ងារ ។ វា​មិនមែន​ជា​រឿង​ងាយ​ឡើយ​ក្នុង​ការ​ជួប​ជាមួយនឹង​មនុស្ស​ដែល​អ្នក​មិន​ស្គាល់​តែ​មាន​តំណែង​និង​ឋានៈ​ខ្ពស់​ជាង​អ្នក ហើយ​ពួក​គេ​នឹង​ឲ្យ​ពិន្ទុ​ទៅ​លើ​រូបរាង ឥរិយា​បទ និង​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​បញ្ចុះបញ្ចូល​ពួក​គេ ។ ប៉ុន្តែ​ខាងក្រោម​នេះ​គឺជា​វិធី​ងាយ​ៗ​ដែល​អាច​ជួយ​ឲ្យ​អ្នក​កាត់​បន្ថយ​ភាព​ភ័យ​ខ្លាច​ក្នុង​កំឡុង​ពេល​សម្ភាសន៍​ការងារ ៖

១. មើលថែ​ខ្លួន​ឲ្យ​បាន​ល្អ
ព្យាយាម​ជៀសវាង​ការ​ទទួលទាន​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន ចូល​ដំណេក​ឲ្យ​បាន​គ្រប់គ្រាន់ និង​ហាត់ប្រាណ​ជា​ប្រចាំ ។ ការ​រក្សា​សុខភាព​គឺ​ពិតជា​សំខាន់​ណាស់​សម្រាប់​ពេល​ដែល​អ្នក​ធ្លាក់​ក្នុង​ស្ថាន​ការ​ស្ត្រេ​ស ។

២. ព្យាយាម​ស្រ​ម៉ៃ​ឃើញ​ភាព​ជោគជ័យ
រក​កន្លែង​ដែល​ស្ងាត់​រួច​បិទ​ភ្នែក​និង​ព្យាយាម​ស្រ​ម៉ៃ​មើល​ខ្លួនឯង​ឆ្លងកាត់​ការ​សម្ភាសន៍​ដោយ​ជោគជ័យ ។ ការ​ធ្វើ​ដូច្នេះ​អាច​ត្រៀម​ខួរក្បាល​របស់​អ្នកដំណើរ​ការ​បាន​ល្អ​ជាង​មុន ។ វិធីសាស្ត្រ​នេះ​ក៏​ត្រូវ​បាន​ប្រើប្រាស់​ដោយ​កីឡាករ​ល្បី​ៗ​មុន​ពេល​ការ​ប្រកួត​ផង​ដែរ ។

៣. កាត់​បន្ថយ​កត្តា​ដែល​បង្ក​ឲ្យ​អ្នក​ស្ត្រេ​ស
កត្តា​ដែល​អាច​បង្ក​ឲ្យ​អ្នក​ស្ត្រេ​ស​នៅ​ថ្ងៃ​សម្ភាសន៍​មាន​ដូច​ជា​សម្លៀក​បំពាក់​មិន​ស្រួលខ្លួន ការ​វង្វេងផ្លូវ ឬ​ការ​ទៅ​សម្ភាសន៍​យឺត​ជាដើម ។ ដូច្នេះ​អ្នក​គួរតែ​ជ្រើសរើស​សម្លៀក​បំពាក់​មុន​ដែល​សមរម្យ និង​ព្យាយាម​ស្វែងរក​កន្លែង​សម្ភាសន៍​រួច​សាកល្បង​ធ្វើ​ដំណើរ​ទៅ​កន្លែង​នោះ​មុន​មួយ​ថ្ងៃ​ឬ​ពី​ថ្ងៃ​ដើម្បី​ជៀសវាង​ការ​វង្វេងផ្លូវ ឬ​ការ​ទៅ​យឺត ។

៤. ស្រាវជ្រាវ
អ្នក​អាច​កាត់​បន្ថយ​ភាព​ភ័យ​ខ្លាច​បាន​ដោយ​ត្រៀមខ្លួន​ឲ្យ​បាន​ល្អ ។ សាកល្បង​ស្រាវជ្រាវ​ពី​ក្រុមហ៊ុន​ដែល​អ្នក​កំពុង​សម្ភាសន៍​ជាមួយ ឬ​ស្រាវជ្រាវ​ពី​សំណួរ​ដែល​តែងតែ​ត្រូវ​បាន​សូរ ។

៥. កុំ​ចុះចាញ់​ក្រោម​សម្ពាធ
អ្នក​អាច​ជួប​ជាមួយនឹង​អ្នក​សម្ភាសន៍​ដែល​ព្យាយាម​ដាក់​សម្ពាធ​លើ​អ្នក​ដើម្បី​ដឹង​ពី​ការ​ឆ្លើយ​តប​របស់​អ្នក​ក្នុង​ស្ថាន​ការ​ដូច្នេះ ។ ប្រសិនបើ​អ្នក​ជួបនឹង​អ្នក​សម្ភាសន៍​ដូចនេះ ត្រូវ​យល់​ដឹង​ពី​គោល​ដៅ​របស់​អ្ម​ក​សម្ភាសន៍ ហើយ​កុំ​យក​ដាក់​ក្នុង​ចិត្ត ។ អ្នក​ត្រូវ​ដឹង​ថា​បេក្ខជន​ដទៃ​ក៏​ប្រហែលជា​ជួបនឹង​ស្ថាន​ការ​ដូច​គ្នា​ដែរ​ទេ ហើយ​វា​ក៏​មិន​បង្ហាញ​ពី​សមត្ថភាព​របស់​អ្នក​ទាំងស្រុង​ដែរ ។

៦. សម្ភាសន៍ អ្នក​សម្ភាសន៍
ព្យាយាម​គិត​ថា​ការ​សម្ភាសន៍​នេះ​ក៏​ជា​ឱកាស​មួយ​សម្រាប់​ឲ្យ​អ្នក​វាយតម្លៃ​ក្រុមហ៊ុន​របស់​អ្នក​ដែរ​។ អ្នក​ក៏​កំពុង​តែ​សម្រេចចិត្ត​ថា​អ្នក​ចង់​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​នេះ​ឬទេ​ដែរ ដូច្នេះ​ព្យាយាម​អង្កេត​មើល និង​សូរ​សំណួរ​ដើម្បី​បង្ហាញ​ថា​អ្នក​ចង់​ដឹង​បន្ថែម​ថា​តើ​ក្រុមហ៊ុន​ឬ​អង្គការ​នេះ​នឹង​ស្របគ្នា​ជាមួយ​នឹង​គោលដៅ និង​ម​ហិ​ច្ច​តា​របស់​អ្នក​ឬទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ