ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​បញ្ជូន​ទៅ​តុលាការ

Sponsored

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ករណី​ទំនាស់​ពាក្យ​សម្តី​បង្ក​ជា​អំពើ​ហិង្សា​ដោយ​ចេតនា ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បា​ស្រែ ស្រុក​អង្គរបុរី ចាប់​ឃាត់ខ្លួន​បាន​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ បន្ទាប់​ពី​ជនសង្ស័យ​បាន​យក​ថ្នោល​ទូក​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ស្ទឹង​ស​ន្តោ​ក ចំណុច​ព្រែក​វាំង​កែវ ស្ថិត​ក្នុងភូមិ​ពួន​ក​កា ឃុំ​បា​ស្រែ ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ​។

ប៉ូលិស​ស្រុក​អង្គរ​បូ​រី​បានអោយ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឆឹង ណា​ក់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​តា​អី ឃុំ​បា​ស្រែ ស្រុក​អង្គរ​បូ​រី​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ យ៉ាំ ហុង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​ជាមួយ​គ្នា ត្រូវ​របួស​ត្រង់​ក្បាល​ចំហៀង​ខាងស្តាំ​យ៉ាងធ្ងន់ធ្ងរ​។

នៅ​ចំពោះ​មុខ​ប៉ូលិស ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ថ្នោល​ទូក​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​អោយរ​បួស​ពិតប្រាកដ​មែន មូលហេតុ​គឺ​មក​ពី​ទំនាស់​ពាក្យ​សម្តី​រួច​ក៏​បង្ក​ជា​អំពើ​ហិង្សា​តែ​ម្តង​។

លោក​វរសេនីយ៍ឯក​យ៉ុ​ង ញី​វ នាយការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​ខេត្ត​បានអោយ​ដឹង​ថា​បច្ចុប្បន្ន សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់​នា​រសៀល​ថ្ងៃ​ទី​៩ កុម្ភៈ ២០១៩​នេះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ