ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសា​​កាហ្វេ​​ច្រើន​​ជាង​4​ពែង​​ក្នុង​មួយ​ថ្ងៃ​​ប្រឈម​​ការ​​ស្លា.ប់​មុន​​​អាយុ​50​​ភាគ​រយ​

10 ឆ្នាំ មុន

អ្នក​វិទ្យា​សាស្ដ្រ​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ថា​ បុរស​-​ស្រ្ដី​វ័យ​ក្រោម​៥៥​ឆ្នាំ​ដែល​ពិសា​កាហ្វេ​ច្រើន​ជាង​៤​ពែង​ក្នុង​មួយ​ថ្ងៃ​អាច​ប្រឈម​នឹង​ការ​ស្លា.ប់​មុន​អាយុ​ដល់​ទៅ​៥០​ភាគរយ​ ។​ ក្រុម​អ្នក​វិទ្យា​សាស្រ្ដ​ដែល​បានពិសោធ​លើមនុស្ស​វ័យ​ពី​២៨​ឆ្នាំ​ទៅ​៨៧​ឆ្នាំ​ប្រមាណ​៣៣.៧២៤​នាក់​បាន​ដាក់​ការ​សង្ស័យ​ថា​ អ្នក​ដែល​ពិសា​កាហ្វេ​ច្រើន​លើស​លប់​រហូត​ដល់​ទៅ​២៨​ពែង​ក្នុង​មួយ​សប្ដាហ៍​

អ្នក​វិទ្យា​សាស្ដ្រ​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ថា​ បុរស​-​ស្រ្ដី​វ័យ​ក្រោម​៥៥​ឆ្នាំ​ដែល​ពិសា​កាហ្វេ​ច្រើន​ជាង​៤​ពែង​ក្នុង​មួយ​ថ្ងៃ​អាច​ប្រឈម​នឹង​ការ​ស្លាប់​មុន​អាយុ​ដល់​ទៅ​៥០​ភាគរយ​ ។​ ក្រុម​អ្នក​វិទ្យា​សាស្រ្ដ​ដែល​បានពិសោធ​លើមនុស្ស​វ័យ​ពី​២៨​ឆ្នាំ​ទៅ​៨៧​ឆ្នាំ​ប្រមាណ​៣៣.៧២៤​នាក់​បាន​ដាក់​ការ​សង្ស័យ​ថា​ អ្នក​ដែល​ពិសា​កាហ្វេ​ច្រើន​លើស​លប់​រហូត​ដល់​ទៅ​២៨​ពែង​ក្នុង​មួយ​សប្ដាហ៍​ ទំនង​ជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ​របស់​រាង​កាយ​ ដែល​ការ​ប៉ះ​ពាល់នេះ​បាន​លុប​លើ​អត្ថប្រយោជន៍​សុខភាព​មួយ​ចំនួន​របស់​កាហ្វេ​ ។​

បន្ថែម​ពី​លើ​នេះ​ទៀត​ អ្នក​ដែល​ញៀន​កាហ្វេ​ខ្លាំង​ទាំង​នេះ​ ក៏ទំនង​ជា​អ្នក​ដែល​រង​ផល​ប៉ះពាល់​ខាង​ដើម​នេះ​ផង​ដែរ​​។​ Steven Blair ជា​អ្នក​ស្រាវជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​ University of South Carolina បាន​ថ្លែង​ថា​ «​ច្បាស់​ណាស់​ លទ្ធផល​នៃ​ការ​រក​ឃើញ​លើក​នេះ​មិន​បាន​បង្ហាញ​នូវ​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​រវាង​ការ​ពិសា​កាហ្វេ​ និង​សេចក្ដី​ស្លាប់​ចំពោះ​បុរស​ និង​ស្រ្ដី​វ័យ​ចាស់​នោះ​ទេ​»​ ។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ក្រុមស្រាវជ្រាវ​របស់​លោក​មិន​បាន​ពន្យល់​ពី​មូលហេតុ​ដែល​កាហ្វេ​មិន​ផ្ដល់​ផល​ប៉ះពាល់​ដូច​គ្នា​នេះ​លើ​មនុស្ស​វ័យ​ចាស់​នោះ​ទេ​ ។​

កាហ្វេ​ត្រូវ​គេ​ដឹង​ថា​ ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី​ផ្សេងៗ​គ្នា​រាប់​រយ​មុខ​ ដូច្នេះ​វា​ផ្ដល់​ទាំង​ផល​អាក្រក់​ និង​ផល​ល្អ​ដល់​សុខភាព​អាស្រ័យ​លើ​អ្នក​ទទួល​ទាន​​ ។​ យោង​តាម​ការ​សិក្សា​ពី​មុន​មក​បាន​បង្ហាញ​ថា​ កាហ្វេ​ពិត​ជា​ផ្ដល់​ផល​ល្អ​ដល់​សុខភាព​ ប្រសិន​ជា​ប្រើប្រាស់​ក្នុង​កម្រិត​មធ្យម​ ៕