ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ស្រី​ស្អាត​ពេល​ចេញពី​រៀន​…​បើ​ជួប​នាង សូម​ជួយ​ផ្តល់​ដំណឹង​ផង

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ដោយ​មាន​ភ្ជាប់​រូបថត​មក​ជាមួយ​ផង បុរស​ម្នាក់​ដែល​អះអាង​ថា​ រូប​គាត់​ជា​ឪពុក កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី ២ ខែកុម្ភៈ បាន​មក​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​រកកូនស្រី​ដែល​បាត់​ខ្លួន​អស់​រយៈពេល​ច្រើន​ថ្ងៃ​មក​ហើយ ខណៈ​នាង​ចេញពីផ្ទះ​ទៅ​រៀន…

ខេត្តកំពង់ស្ពឺ ៖ ដោយ​មាន​ភ្ជាប់​រូបថត​មក​ជាមួយ​ផង បុរស​ម្នាក់​ដែល​អះអាង​ថា​ រូប​គាត់​ជា​ឪពុក កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី ២ ខែកុម្ភៈ បាន​មក​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​រកកូនស្រី​ដែល​បាត់​ខ្លួន​អស់​រយៈពេល​ច្រើន​ថ្ងៃ​មក​ហើយ ខណៈ​នាង​ចេញពីផ្ទះ​ទៅ​រៀន ​កាលពី​ថ្ងៃ​២៨ ខែមករា កន្លង​មក ។

បុរស​ជា​ឪពុក​រូប​នេះ​ឈ្មោះ ប៉ាច ប៉ា​ង អាយុ​៥២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំង​ព្រុស ឃុំ​សំរោងទង ស្រុក​សំរោង​ទង ។ គាត់​រៀបរាប់​ថា កូនស្រី​របស់​គាត់​បាន​បាត់​ខ្លួន​នៅ​ពេល​នាង​ចេញពីផ្ទះ​ទៅ​រៀន​ដូច​សព្វដង​តាំង​តែ​ពី​ថ្ងៃ​ទី​២៨ ខែមករា​មក ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ព្រោះ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ឃើញ​នាង​ត្រឡប់​មក​ផ្ទះ​វិញ​នៅឡើយ ។

ក្រុម​គ្រួសារ​មានការ​បារម្ភ​ពី​សុវត្ថិភាព​របស់​នាង​ជា​ខ្លាំង មិនដឹង​ថា​នាង​ទៅ​នៅ​ស្នាក់​អាស្រ័យ​កន្លែង​ណា និង​ជាមួយ​អ្នក​ណា​ឡើយ ហើយ​ព្រោះតែ​បារម្ភ​ទើប​ឪពុក​ម្តាយ​យក​រូបថត​នាង​មក​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ស្វែងរក ។

បុរស​ជា​ឪពុក​ប្រាប់​ថា កូនស្រី​គាត់​ដែល​បាត់​ខ្លួន​នេះ​ឈ្មោះ យី សុខ​ហេង អាយុ​១៨​ឆ្នាំ បាន​ចេញពីផ្ទះ​ទៅ​រៀន​នៅ​វិទ្យាល័យ ឌី ប៉ុក កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា ហើយ​ក៏​បាត់​ខ្លួន​រហូត​មក ។ គាត់​សំណូមពរ​ដល់​មហាជន ក៏​ដូច​ជា​សមត្ថកិច្ច​គ្រប់​ទីកន្លែង បើ​ឃើញ​កូនស្រី​គាត់​ដូច​ភិនភាគ​ក្នុង​រូបថត សូម​មេត្តា​ខ​ឃាត់​ទុក​ហើយ​រាយការណ៍​មក​សមត្ថ​កិ​ច​ខេត្តកំពង់ស្ពឺ​ផង ៕

អត្ថបទសរសេរ ដោយ