ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស David Beckham បង្ហាញ​ភាព​ល្អូកល្អិន​ជាមួយ​គូស្នេហ៍​ផ្អើល​ញូ​វ​យ៉​ក

5 ឆ្នាំ មុន

លោក ​ប្រ៊ូ​ក​លី​ន (Brooklyn) កូនប្រុស​ច្បង​របស់​ ដេ​វី​ដ ប៊េ​ក​ខាំ និង​នាង ​វិច​តូ​រី​យ៉ា បាន​បង្ហាញ​ភាព​ល្អូកល្អិន​ជាមួយ​នាង​ Hana…

លោក ​ប្រ៊ូ​ក​លី​ន (Brooklyn) កូនប្រុស​ច្បង​របស់​ ដេ​វី​ដ ប៊េ​ក​ខាំ និង​នាង ​វិច​តូ​រី​យ៉ា បាន​បង្ហាញ​ភាព​ល្អូកល្អិន​ជាមួយ​នាង​ Hana Cross ជាតា​រា​ម៉ូ​ដ​ដោយ​ដឹក​ដៃ និង​អោប​ថើប​នៅ​លើ​ផ្លូវ​ក្នុង​ក្រុង​ញូ​វ​យ៉​ក​ពេល​ពួក​គេ​ដើរ​កម្សាន្ត ។

កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​លោក​ ប្រ៊ូ​ក​លី​ន លេចឮ​ដំណឹង​ថា​ បាន​ស្និទ្ធស្នាល​ជាមួយ​នាង ​Rita Ora ជា​តារាចម្រៀង រួម​ទាំង​មាន​ដំណឹង​ថា​អ្នក​ទាំង​២​កំពុង​ដំណើរការ​យ៉ាង​រលូន ប៉ុន្តែ​ក្រោយ​មក​ខាង​ភាគី​នារី​គូសបញ្ជាក់​ថា​ខ្លួន​មិន​ចាប់អារម្មណ៍​លើ​កូនច្បង​របស់​ត្រកូល​«​ប៊េ​ក​ខាំ​» ទេ​គេ​ជា​អ្នក​តាម​ចែចង់​នាង​មុន ។

បញ្ហា​នេះ​លោក ​ប្រ៊ូ​ក​លី​ន​ ក៏​មិន​ចង់​ចំណាយពេល​ក្នុង​ការ​បដិសេធ គេ​បាន​បង្ហាញ​ឲ្យ​ឃើញ​ដោយ​បណ្ដើរ​នាង ​Hana Cross ក្រោម​អាកាសធាតុ​ត្រជាក់ ចូល​ទទួលទាន​អាហារ​ជប៉ុន និង​បង្ហាញ​ឲ្យ​មហាជន​ឃើញ​ថា បាន​ស្រឡាញ់​គ្នា​យ៉ាង​ល្អូកល្អិន​នៅ​ចំពោះ​មុខ​មហាជន ។

ក្រៅពី​នេះ​នាង​ Cross ក៏​បាន​កៀកក​គូស្នេហ៍ ខណៈ​ពេល​ប្រ៊ូ​ក​លី​ន​ក៏​បាន​អោប​នាង និង​លើកដៃ​ជា​សញ្ញា​រាង​ជា​អក្សរ​«V»​មាន​ន័យ​ថា​ជោគជ័យ និង​ដៃ​ម្ខាង​ទៀត​បាន​កៀក​ស្មា​ប្រកបដោយ​សេចក្ដីសុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ