ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ​បូម​ខ្សាច់​នៅ​តែ​អត់​ច្បាប់​ដដែល តើ​ស្ថាប័ន​ណា​ដែល​គ្មាន​តម្លាភាព?

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ការដ្ឋាន​បូម​ខ្សាច់​នៅ​ទំនប់​កុមារ ស្ថិត​នៅ​ក្នុងភូមិ​អ្នកតា​ហាង ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច នៅ​តែ​បន្ត​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​មិន​ទាន់​មានច្បាប់​នៅ​ក្នុង​ដៃ​នៅឡើយ គិត​ត្រឹម​ថ្ងៃនេះ ។ អ្នក​សារព័ត៌មាន​ក្រុម​បាន​ចុះ​ទៅ​ថតរូប​ភាព​ដល់​ការដ្ឋាន​មួយ​នេះ​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ…

ខេត្តកំពង់ឆ្នាំង ៖ ការដ្ឋាន​បូម​ខ្សាច់​នៅ​ទំនប់​កុមារ ស្ថិត​នៅ​ក្នុងភូមិ​អ្នកតា​ហាង ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច នៅ​តែ​បន្ត​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​មិន​ទាន់​មានច្បាប់​នៅ​ក្នុង​ដៃ​នៅឡើយ គិត​ត្រឹម​ថ្ងៃនេះ ។ អ្នក​សារព័ត៌មាន​ក្រុម​បាន​ចុះ​ទៅ​ថតរូប​ភាព​ដល់​ការដ្ឋាន​មួយ​នេះ​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ និង​បាន​សួរ​មេការ​ម្នាក់​នៅ​ទីនោះ គេ​ឆ្លើយ​ថា​មានច្បាប់ ហើយ​តែ​ច្បាប់​ស្ថិត នៅ​ដៃ​មេ ។​ប៉ុន្តែ​មន្ត្រី​ជំនាញ​ខាង​មន្ទីរ​រ៉ែ​បាន​ឆ្លើយ​ថា​៖ ច្បាប់​មាន​ហើយ​គឺ​មាន​ត្រឹម​ថ្នាក់​ខេត្ត តែ​មិន​ទាន់​ប្រគល់​អោយ​ក្រុមហ៊ុន​នៅឡើយ​ទេ នេះ​មាន​ន័យ​ថា គឺ​ស្មើ​និង​អត់​ច្បាប់​ដដែល ។

កន្លង​ទៅ លោក រឿ​ន ថា​វរិ​ទ្ធ ជា​ម្ចាស់​ការដ្ឋាន​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​លក់​នៅ​ក្នុង​បឹង​ទំនប់​កុមារ បានអោយ​អ្នកកាសែត​ដឹង​ថា​៖ លោក​បាន​សុំ​ច្បាប់​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ទៅ​មន្ទីរ​រ៉ែ​ឋា​ម​ពល ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម និង​លោក​អភិបាលខេត្ត​រួច​ហើយ តែ​មិន​ទាន់​ឃើញ​ច្បាប់​នេះ​ធ្លាក់​មក​ទេ ខណៈ​ដែល​ក្រុមហ៊ុន​នេះ​បាន​បូម​ខ្សាច់​លក់​ជា​ច្រើន​ខែ​ណាស់​មក​ហើយ ។

ដោយឡែក​នៅ​ថ្ងៃ​ដែល​អ្នក​សារព័ត៌​មានបាន​ចុះ​ដល់ទី​តាំង​ខាងលើ​ជា​ថ្មី​ទៀត​នោះ មេការ​ការដ្ឋាន​បូម​ខ្សាច់​ខាងលើ​បាន​ឆ្លើយ​ថា ក្រុមហ៊ុន​លោក​មានច្បាប់​ហើយ តែ​ច្បាប់​ទុក​នៅ​ក្នុង​ដៃ​មេ ហើយ​មេ​ទៅ​ក្រៅប្រទេស​ចូល​ឆ្នាំ​ចិន​រួច​ទើប​មក​វិញ ។

បន្ទាប់​មក ក្រុម​អ្នកកាសែត​យើង​បាន​ទូរ​សព្ទ័​សួរ​លោក អ៊ុ​ក រស់ ប្រធាន​មន្ទីរ​រ៉ែ និង​ឋា​ម​ពល​ខេត្ត បាន​ឆ្លើយ​ថា ច្បាប់​មាន​ហើយ​គឺ​ស៊ី​ញ៉េ​ត្រឹម​ថ្នាក់​ខេត្ត គឺ​នៅ​ក្នុង​ដៃ​លោក​ដោយ​លោក​មិន​ទាន់​បាន​ប្រគល់​អោយ​ក្រុមហ៊ុន​នៅឡើយ ។ ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ