ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ិន​ សំនៀង​ គ្រោង​បន្ថែម​មុខ​របរ​ថ្មី​បន្ទាប់​ពី​ក្តាប់​តំណែង​ថៅ​កែ​ហាង​ពីរ​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ តារា​សម្តែង​លោក​ស៊ិន​ សំនៀង​ ដែល​បាន​បោះ​ជំហាន​ចូល​ពិភព​សិល្បៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ គេ​សង្កេត​ឃើញ​ថា​ ឆ្នាំ​ថ្មី​នេះ​ការ​ងារ​ហាក់​ស្ទុះ​ឡើង​គ្រាន់​បើ​ ។​ ពិសេស​លោក​សំនៀង​ ទើប​បាន​ក្លាយ​ជា​ថៅ​កែ​ហាង​លក់​វត្ថុ​អនុស្សាវ​រីយ៍​ និង​ហាង​កាត់​ដេរ​ ស្ទើរ​តែ​មិន​នឹក​ស្មាន​ដល់​រហូត​អ្នក​សិល្បៈ​មួយ​ចំនួន​លាន់​មាត់​ថា​ លោក​សល់​លុយ​ច្រើន​ហើយ​មើល​ទៅ​ ។​ ដើម្បី​

រាជធានីភ្នំពេញ​ ៖ តារា​សម្តែង​លោក​ស៊ិន​ សំនៀង​ ដែល​បាន​បោះ​ជំហាន​ចូល​ពិភព​សិល្បៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ គេ​សង្កេត​ឃើញ​ថា​ ឆ្នាំ​ថ្មី​នេះ​ការ​ងារ​ហាក់​ស្ទុះ​ឡើង​គ្រាន់​បើ​ ។​ ពិសេស​លោក​សំនៀង​ ទើប​បាន​ក្លាយ​ជា​ថៅ​កែ​ហាង​លក់​វត្ថុ​អនុស្សាវ​រីយ៍​ និង​ហាង​កាត់​ដេរ​ ស្ទើរ​តែ​មិន​នឹក​ស្មាន​ដល់​រហូត​អ្នក​សិល្បៈ​មួយ​ចំនួន​លាន់​មាត់​ថា​ លោក​សល់​លុយ​ច្រើន​ហើយ​មើល​ទៅ​ ។​ ដើម្បី​បំពេញ​គោល​ដៅ​របស់​ខ្លួន​ លោក​ស៊ិន សំនៀង​ បាន​បង្ហើប​ ខ្លះៗ​ថា​ លោក​គ្រោង​បន្ថែម​ការ​ងារ​រក​សុី​មួយ​ថ្មី​ទៀត​ គឺ​បើក​ផ្ទះ​សំណាក់​​នៅ​ទី​ប្រជុំ​ជន​ក្នុង​ទឹក​ដី​ខេត្ត​សៀម​រាប​ តាម​គម្រោង​ដែល​លោក​គិត​ពី​មុន​មក​ម៉្លេះ​ ។​

គ្រាន់​តែ​ក្លាយ​ជា​ថៅកែ​ហាង​ កាល​ពី​ពេល​ ថ្មីៗ​នេះ​ អ្នក​ណា​ក៏​ថា​ លោកស៊ិន​ សំនៀង​ តារា​សម្តែង​ដែល​ក្តាប់​បាន​តំណែង​តួ​ឯក​ជា​ច្រើន​រឿង​តាម​កញ្ចក់​ទូរ​ទស្សន៍​នេះ​មាន​លុយ​ក្នុង​ដៃ​ច្រើន​គ្រាន់​បើ​ និង​ពូកែ​សន្សំ​មែន​ ព្រោះ​លោក​មិន​ដែល​ហ៊ាន​ប្រើ​ប្រាស់​របស់​ផ្ទាល់​ខ្លួន​ដូច​ជា​ រថយន្ត​ ថ្លៃៗ​ ឬ​របស់​ណា​មាន​តម្លៃ​លើស​ពី​លទ្ធ​ភាព​របស់​ខ្លួន​ឡើយ​ គឺ​ប្រើ​របស់​ ល្មមៗ​ប៉ុណ្ណោះ ។​

ប្រឡូក​ក្នុង​ពិភព​សិល្បៈ​តាំង​ពី​ក្មេង​រហូត​ពេល​នេះ​ លោក​សុិន​ សំនៀង​ គេ​ឃើញ​ប្រើ​តែ​ម៉ូតូ​១​គ្រឿង​ និង​រថយន្ត​កាមរី​គូទ​ជ្រុង​ចាស់​ សម្រាប់​ទៅ​ណា​មក​ណា​ ។​ ពេល​ខ្លះ​បើក​តាម​ផ្លូវ​ហុយ​ផ្សែង​ទ្រលោម​ ឡើង​ចង់​ពុល​អ្នក​នៅ​តាម​ផ្លូវ​ ។​ ទោះ​ជា​យ៉ាង​ណា​ក្តី​ រូប​ភាព​ដែល​លោក​សំនៀង​ ធ្វើ​ដាក់​គេ​ឯង​អស់​រាប់​ឆ្នាំ​កន្លង​ទៅ​នេះ​ មិន​បាន​ធ្វើ​ឱ្យ​លោក​ខ្មាស​អៀន​ទេ​ ទី​បំផុត​លោក​បាន​ក្លាយ​ខ្លួន​ជា​ម្ចាស់​ហាង​២​ក្នុង​ដៃ​មាន​លំនឹង​ប្រចាំ​ខ្លួន​ បន្ទាប់​ពី​ព្យាយាម​សន្សំ​សំចៃ​ទុក​បង្កើត​មុខ​របរ​ទី​២​ ។​

អ្វី​ដែល​ពិសេស​អាច​ជា​គម្រូ​ថ្មី​មួយ​បន្ថែម​ទៀត​សម្រាប់​តារា​ប្រុស​ដែល​ពេល​កំពុង​មាន​យី​អ៊ុន​គួរ​តែ​ក្តាប់​ឱកាស​ណា​មួយ​ដូច​ លោក​ស៊ិន សំនៀង​ សម្រាប់​ពង្រីក​អាជីព​ខ្លួន​ ។​ ដើម្បី​បន្ត​រូប​ភាព​ជោគ​ជ័យ​ ស៊ិន​ សំនៀង​ ដែល​កំពុង​តែ​ជក់​ចិត្ត​ជក់​អារម្មណ៍​ធ្វើ​ជា​ថៅ​កែ​ហាង​រហូត​​ភ្លេច​គិត​រឿង​រក​ប្រពន្ធ​កូន​នោះ​ កំពុង​តែ​រៀប​ផែន​ការ​មួយ​ទៀត​ ដែល​លោក​តែង​តែ​ស្រមៃ​តាំង​ពី​មិន​ទាន់​ប្រឡូក​សិល្បៈ​ម៉្លេះ​ នោះ​គឺ​ចង់​ក្លាយ​ជា​ម្ចាស់​ផ្ទះ​សំណាក់​ ។​ ផែន​ការ​មួយ​នេះ​ លោក​កំពុង​តែ​ផ្ចិត​ផ្ចង់​ជា​ បណ្តើរៗ​ហើយ​ ព្រោះ​តែ​លោក​បាន​ទៅ​មើល​ដល់​ទីតាំង​រក​សុី​នោះ​ ដើម្បី​ឱ្យ​ដឹង​ថា​ ត្រូវ​រៀប​ចំ​សាង​សង់​ផ្ទះ​សំណាក់​បែប​ណា​ត្រូវ​ចិត្ត​អតិថិ​ជន​ ។​

លោក​ស៊ិន​ សំនៀង​ ដែល​គ្រោង​បញ្ចេញ​កញ្ចប់​ប្រាក់​បង្កើត​មុខ​របរ​ទី​បី​ជា​ផ្ទះ​សំណាក់​នៅ​ខេត្ត​សៀម​រាប​នេះ​អះ​អាង​ថា​ លោក​ពិត​ជា​មាន​បំណង​បើក​ផ្ទះ​សំណាក់​នោះ​មែន​ ព្រោះ​លោក​ចង់​បង្កើត​មុខ​របរ​នេះ​យូរ​មក​ហើយ​ និង​ស្រឡាញ់​ផ្នែក​នេះ​ទៀត​ផង​ ។​ លោក​បាន​ខិត​ខំ​រៀប​ចំ​ទុក​ដាក់​លុយ​កាក់​សន្សំ​តាំង​ពី​ឡើង​កូដ​សិល្បៈ​ ទាំង​ត្រដាប​ត្រដួស​ ពេល​ខ្លះ​អត់​ហ៊ាន​ចាយ​វាយ​ផ្តេស​ផ្តាស​ទេ​ ដើម្បី​បំពេញ​មហិច្ឆតា​របស់​ខ្លួន​ ព្រោះ​លោក​បាន​ព្យាករ​ថា​នឹង​ត្រូវ​ធ្វើ​ផែន​ការ​ដែល​ចិត្ត​ស្រឡាញ់​ឱ្យ​បាន​នៅ​ពេល​ណា​មួយ​ ។​ នៅ​ទីបំផុត​ លោក​បាន​ទិញ​ដី​មួយ​កន្លែង​នៅ​តំបន់​ជាយ​ក្រុង​សៀម​រាប​ ទុក​ចោល​តាំង​ពី​ដី​នៅ​តំបន់​នោះ​មិន​ទាន់​ត្រូវ​ប៉ាន់​ឯ​ណោះ​ ។​

ទើប​តែ​ពេល​នេះ​ឮ​ថា​ គេ​ជិត​បង្កើត​កន្លែង​កម្សាន្ត​ជិត​ដី​របស់​លោក​ បាន​ជា​លោក​មាន​គំនិត​រៀប​ចំ​ផ្ទះ​សំណាក់​ ដើម្បី​ទាញ​ភ្ញៀវ​ស្នាក់​នៅ​ ។ ដី​នោះ​មាន​ទំហំ​ធំ​ល្មម​ ហើយ​លោក​បាន​ទិញ​ឈើ​ទុក​ក្នុង​បរិវេណ​ដី​របស់​លោក​ ដើម្បី​ច្នៃ​ធ្វើ​ជា​ផ្ទះ​សំណាក់​រចនា​បែប​ខ្មែរ​ ដោយ​រៀប​ចំ​ឱ្យ​ស្អាត​ទាំង​ភ្លើង​ពណ៌​ ហើយ​បន្ទប់​គេង​មើល​ទៅ​បែប​មនោ​សញ្ចេត​នា​ ។ បើ​សិន​ជា​ធ្វើ​បាន​ លោក​នឹង​ដាក់​របស់​របរ​លក់​វត្ថុ​អនុស្សាវ​រីយ៍​នៅ​ទីនោះ​បន្ថែម​ទៀត​ ។​

តារា​សម្តែង​ ដែល​ទោះ​ក្លាយ​ជា​ម្ចាស់​ហាង​នៅ​តែ​ប្រើ​រថយន្ត​ចាស់​ដដែល​នេះ​ បាន​អះ​អាង​ទៀត​ថា​ លោក​មិន​ចង់​ទិញ​របស់​ណា​មក​ប្រើ​ខុស​ខ្ទង់​ទេ​ ទើប​បាន​ជា​ចេះ​តែ​ប្រើ​របស់​ ដដែលៗ​ ដើម្បី​ទុក​លុយ​យក​ប្រើ​ប្រាស់​តាម​តម្រូវ​ការ​នៅ​ចំពោះ​មុខ​ឱ្យ​ផុត​សិន​ចាំ​គិត​ទៀត​ ព្រោះ​បើ​រក​សុី​ចំណេញ​វា​មិន​ខ្វះ​របស់​ទាំង​នោះ​ប្រើ​ឡើយ​ ហើយ​មិន​ហួស​ពេល​ដែរ​ ។​ មហា​ជន​សង្ឃឹម​ថា​ ផែន​ការ​របស់​លោក​ស៊ិន​ សំនៀង​ នឹង​ជោគ​ជ័យ​ ហើយ​លេច​ចេញ​ជា​រូប​រាង​នា​ពេល​ ឆាប់ៗ​នេះ​ ៕​