ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​ចិន​ប្រៀប​បានជា​ការ​សាកល្បង​សេដ្ឋកិច្ច​របស់​ចិន

5 ឆ្នាំ មុន
  • ភ្នំពេញ

ទីក្រុង​ហុងកុង ៖ អតិថិជន​ចិន​បាន​កាត់​បន្ថយ​ការ​ចំណាយ​លើ​ផលិតផល​ផ្សេង​ៗ​មិន​ថា លើ iPhone ឬ​នាឡិកា​ឡើយ ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ចាប់ផ្តើម​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច។ យោង​តាម​សារព័ត៌មាន​បាងកក ប៉ុស្ដិ៍ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២…

ទីក្រុង​ហុងកុង ៖ អតិថិជន​ចិន​បាន​កាត់​បន្ថយ​ការ​ចំណាយ​លើ​ផលិតផល​ផ្សេង​ៗ​មិន​ថា លើ iPhone ឬ​នាឡិកា​ឡើយ ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ចាប់ផ្តើម​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច។

យោង​តាម​សារព័ត៌មាន​បាងកក ប៉ុស្ដិ៍ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២ មក​រា កន្លង​មក បាន​ឲ្យ​ដឹង​ថា បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​រយៈពេល​មួ​យស​ប្តា​ហ៍​នេះ​ប្រៀប​បានជា​ការ​សាកល្បង​សម្រាប់​អតិថិជន​ក្នុង​ប្រទេស​ចិន​។ ការ​ធ្វើ​ដំណើរ​កម្សាន្ត​បាន​ចាប់ផ្តើម​ទៅ​ហើយ ដោយ​មាន​ប្រជាជន​អាច​ធ្វើ​ដំណើរ​ដល់​ទៅ​៣​ប៊ី​លាន​ដង​ក្នុងអំឡុងពេល​នេះ ប៉ុន្តែ​ភាគច្រើន​តាម​ផ្លូវ​រថភ្លើង ។

បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ ដែល​ធ្វើ​ឲ្យ​ប្រជាជន​រាប់​សិប​លាន​នាក់​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ញាតិ​មិត្ត ទៅ​បរទេស​ដើម្បី​កម្សាន្ត ឬ​ចំណាយ​លើ​ការ​ទិញ​អំណោយ​ផ្សេង​ៗ​ជាដើម​។

កាលពី​ឆ្នាំ​២០១៨ ប្រជាជន​ចិន​ចំណាយ​ប្រមាណ​១៣៧​ប៊ី​លាន​ដុល្លារ​នៅ​ភោជនីយដ្ឋាន និង​ហាង​ទំនិញ​ផ្សេង​ៗ​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​។

ការ​អបអរ​ឆ្នាំ​ថ្មី​សម្រាប់​ឆ្នាំ​នេះ​កើត​មាន​ឡើង​ខណៈ​ដែល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយនឹង​សហ​រដ្ឋអាមេរិក​។ សង្គ្រាម​នេះ​បាន​ប៉ះពាល់​ដល់ទី​ផ្សារភាគហ៊ុន​និង​អចលនទ្រព្យ​ចិន ព្រមទាំង​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ត្រីមាស​ចុង​ក្រោយ​នា​ឆ្នាំ​២០១៨ ផង​ដែរ ។

លោក Adam Xu អ្នកជំនាញ​មក​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ប្រឹក្សា​យោ​បាល់ OC&C បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដែល​មាន​អតិថិជន​ភាគច្រើន​ជា​ប្រជាជន​ថ្នាក់​កណ្តាល​នឹង​ទទួល​រង​ការ​ប៉ះពាល់​ច្រើន​ជាងគេ​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ចិន​នេះ ។

តម្រូវការ​គ្រឿងអលង្ការ​ភាគច្រើន​តែងតែ​កើនឡើង​ក្នុងអំឡុងពេល​បុណ្យប្រពៃណី​នេះ​ព្រោះ​មាស​បាន​ចាត់ទុកជា​អំណោយ​ដ៏​ល្អ​ពី​អ្នក​ជំនាន់​មុន​ដល់​អ្នក​ជំនាន់​ថ្មី​។ ប៉ុន្តែ​លោក Nikos Kavalis ដែល​ជា​ប្រធាន​ម្នាក់​មក​ពី​សហគ្រាស​ស្រាវជ្រាវ Metals Focus បាន​និយាយ​ថា ការ​ទិញ​នឹង​មិន​ដូច​គ្នា​នឹង​១០​ឆ្នាំ​មុន​ទេ ព្រោះ​អតិថិជន​ចិន​កាន់តែ​ច្រើន​នា​បច្ចុប្បន្ន​នេះ​ជ្រើស​ការ​ធ្វើ​ដំណើរ​កម្សាន្ត​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ