ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ចឹ​ង​នោះ​! ស្ត្រី​ជនជាតិ​សាំង​ហ្គា​ពួរ​ចំនួន​៣​នាក់​…​ធ្លាក់​ផ្លូវ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ដោយសារ​តែ​ការ​បើកបរ​ដោយ​មិន​គោរព​ច្បាប់​ចរាចរណ៍​បើក​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​បាន​ធ្វើ​អោយ​រថយន្ត​សាំ​យ៉ុ​ង​ដឹក​ភ្ញៀវ​ទេសចរណ៍​១​គ្រឿង​បាន​ជ្រុល​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ​ទៅ​ដល់​ជើងទេ​ខាងក្រោម​ផ្លូវ និង​បាន​បណ្តាល​អោយ​ស្ត្រី​ចំនួន​៣​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៣ កុម្ភៈ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​អា…

ខេត្តព្រៃវែង ៖ ដោយសារ​តែ​ការ​បើកបរ​ដោយ​មិន​គោរព​ច្បាប់​ចរាចរណ៍​បើក​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​បាន​ធ្វើ​អោយ​រថយន្ត​សាំ​យ៉ុ​ង​ដឹក​ភ្ញៀវ​ទេសចរណ៍​១​គ្រឿង​បាន​ជ្រុល​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ​ទៅ​ដល់​ជើងទេ​ខាងក្រោម​ផ្លូវ និង​បាន​បណ្តាល​អោយ​ស្ត្រី​ចំនួន​៣​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៣ កុម្ភៈ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​អា ស្ថិត​ក្នុងភូមិ​វាល ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង ។ រថយន្ត​ដែល​បើក​ធ្លាក់​ផ្លូវ​ដោយ​ខ្លួនឯង​នេះ​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២AE ៣៧១៥ ជា​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរ និង​បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ម៉ៅ វិសុទ្ធ អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ចំណែក​ស្ត្រី​រង​គ្រោះ​ទាំង​៣​នាក់ គឺជា​ជនជាតិ​សាំ​ហ្គា​ពួរ ប៉ុន្តែ​មិន​ត្រូវ​បាន​គេ​ប្រាប់​អត្ថ​សញ្ញាណ​នោះ​ទេ ។ ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ខាងលើ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ពេល​មក​ដល់​កន្លែង​កើតហេតុ​មាន​រថយន្ត​ធំ​មួយ​នៅ​ពីមុខ ហើយ​រថយន្ត​សាំ​យ៉ុ​ង​បាន​ព្យាយាម​វ៉ា​អោយ​ផុត ប៉ុន្តែ​គាប់​ជួន​ពេល​នោះ​មាន​រថយន្ត​ផ្សេង​ទៀត បើក​មក​ដល់​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ធ្វើ​អោយ​រថយន្ត​សាំ​យ៉ុ​ង​ដឹក​ជនជាតិ​សាំ​ហ្គា​ពួរ​នេះ​អក​ស៊ើ ហើយ​កាច់ចង្កូត​គេច​ទៅ​ស្តាំ​ដៃ​វិញ ​ធ្វើ​អោយ​ជ្រុល​ចង្កូត​ផុត​ផ្លូវ​ធ្លាក់​ចុះ​ទៅ​ក្រោម​ក្រឡាប់​បះជើង​មួយ​ចំហៀង​ខ្លួន និង​ធ្វើ​អោយ​អ្នក​ជិះ​នៅ​ក្នុង​រថយន្ត​ចំនួន​៣​នាក់ ​បោក​ទង្គិច​ក្នុង​រថយន្ត​ រង​របួស​ទាំងអស់​គ្នា ។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ​ភ្លាម​សមត្ថកិច្ច​ក៏​បាន​ទៅ​ដល់​ភ្លាម ហើយ​ក៏​បាន​ហៅ​កម្លាំង​អ្នកស្រុក​ជួយ​គាស់​រថយន្ត​បញ្ឈរ​ឡើង​វិញ ដើម្បី​គាស់​យក​ស្ត្រី​រង​គ្រោះ​ទាំង​៣​នាក់ នៅ​ក្នុង​រថយន្ត​ចេញ​មក​ក្រៅ ហើយ​ក៏​បាន​ទាក់ទង​ហៅ​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​រាជធានី​ភ្នំពេញ​ភ្លាម​ៗ​តែ​ម្តង ។ ចំណែក​អ្នកបើកបរ​រថយន្ត និង​រថយន្ត​ត្រូវ​បាន​កម្លាំង​នគរបាល​នាំ​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង​ធ្វើ​កំណត់ហេតុ​ចាក់​ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ