ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពែ​ក​មី ត្រូវ​ជន​ម្នាក់ប្រមាថ​«​ពូជ​ថោកទាប​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​កំប្លែង​នាយ​ពែ​ក​មី ត្រូវ​បុរស​ម្នាក់​ប្រមាថ​ដោយ​ដៀល​ដល់​ពូជ និង​ជា​សត្វ​ក្រពើ​ភ្លេច​កំណើត ។ ពែ​ក​មី​បាន​លាតត្រដាង​ការ​ប្រមាថ​នេះ​ជា​សាធារណៈ​តាម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ ។ មិន​ទាន់​ដឹង​ថា…

រាជធានី​ភ្នំពេញ​៖ តារា​កំប្លែង​នាយ​ពែ​ក​មី ត្រូវ​បុរស​ម្នាក់​ប្រមាថ​ដោយ​ដៀល​ដល់​ពូជ និង​ជា​សត្វ​ក្រពើ​ភ្លេច​កំណើត ។ ពែ​ក​មី​បាន​លាតត្រដាង​ការ​ប្រមាថ​នេះ​ជា​សាធារណៈ​តាម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ ។

មិន​ទាន់​ដឹង​ថា បុរស​ដែល​ជេរ​ប្រមាថ​តារា​កំប្លែង​ពែ​ក​មី​មាន​ទំនាស់ គំនុំគុំកួន ច្រណែន ឬ​ស្អប់​រឿង​អ្វី​ឡើយ ។ តារា​កំប្លែង​ប្រចាំ​ស្ថានីយទូរទស្សន៍​CTN រូប​នេះ​បាន​សម្តែង​ការ​ងឿងឆ្ងល់​ពី​ការ​តិះ​តៀល​បែប​នេះ និង​បាន​ប្រកាស​រកមុខ​អ្នក​ណា​ដែល​ស្គាល់​បុរស​នោះ​ផង​ដែរ ។

បើ​យោង​តាម​សារ​អេ​ឡិច​ត្រូ​និក​ដែល​បាន​ឆ្លើយឆ្លង​គ្នា​រវាង​នាយ​ពែ​ក​មី និង​បុរស​នោះ គឺ​ជន​បុរស​នោះ​បាន​ប្រើប្រាស់​ភាសា​ជេរ​ដៀល​តារា​កំប្លែង​នាយ​ពែ​ក​មី ថា​ពូជ​ថោកទាប និង​សត្វ​ក្រពើ​ភ្លេច​កំណើត ។ ជា​ការ​ឆ្លើយ​តប​លោក​ពែ​ក​មី សួរ​ថា ហេតុ​អ្វី​ចោទ​លោក​ជា​សត្វ​ក្រពើ ?​បុរស​រូប​នោះ​បាន​លើ​ហេតុផល​ជា​រួម​មក​វិញ​ថា តារា​កំប្លែង​រូប​នេះ​បាន​ឆក់​យក​អាជីព​សិល្បៈ​សម្តែង និង​ពិធីករ ស្ទើរតែ​ទាំងអស់ ក្នុង​នោះ​ក៏​មានកូន​ប្រុស ស្រី​របស់​លោក​ក៏​មាន​វត្តមាន​សម្តែង​ផង​ដែរ ។ ជា​ការ​ឆ្លើយ​តប​នាយ​ពែ​ក​មី បាន​បញ្ជាក់​ថា «​សម្តែង​ឲ្យ​បងប្អូន​បាន​ស្តាប់ មុខរបរ​ស្របច្បាប់ តើ​ពូជ​របស់ខ្ញុំ​ខុស​អី​!»​។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​កោះសន្តិភាព​មិន​អាច​សុំ​ការ​បកស្រាយ​ណាមួយ​ពី​តារា​កំប្លែង​នាយ ពែ​ក​មី បាន​ទេ​នៅ​ថ្ងៃ​ទី​១ ខែកុម្ភៈ ក្នុង​ពេល​ដែល​ការ​សាកសួរ​តាម​សារ​អេ​ឡិច​ត្រូ​និក​ក៏​មិន​មានការ​ឆ្លើយ​តប​ពី​តារា​កំប្លែង​រូប​នេះ​ឡើយ ។

ជា​ការ​កតសម្គាល់​បើ​ពិនិត្យ​លើ​ការ​ឆ្លើយ​តប​រាល់​ការ​Command ពី​អ្នកសិល្បៈ​ដូច​គ្នា និង​ប្រិ​យ​មិត្ត​គាំទ្រ​នោះ គេ​ឃើញ​ហ្វេ​ស​ប៊ុ​កមួយ​ដែល​ប្រើប្រាស់​ឈ្មោះ​ពាក់​មី បាន​សរសេរ​ថា «​ពូជ​ខ្ញុំ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​បងប្អូន​បាន​សើច​រាល់ថ្ងៃ ធ្វើ​ឆ្កួត​ធ្វើ​ឡប់ ក៏​ព្រោះតែ​ចង់​ឲ្យ​បងប្អូន​បាន​សើច​សប្បាយ រឿង​ខ្លះ​បាន​ចូលរួម​អប់រំ​ក្នុង​សង្គម ថវិកា​ពួក​ខ្ញុំ​ខ្លះ​ក៏​បាន​ចូលរួម​ការងារ​មនុស្សធម៌​ជា​ច្រើន​លើក​ផង​ដែរ ហើយ​ក៏​អរគុណ​បងប្អូន​ដែល​គាំទ្រ​ស្រលាញ់​ចូល​ចិត្ត ហើយ​ក៏​មិន​ខឹង​អ្នក​ដែល​ស្អប់​ពួក​ខ្ញុំ​ដែរ ព្រោះ​ខ្ញុំ​មិន​អាច​តម្រូវ​ចិត្ត​មនុស្ស​បាន​គ្រប់​គ្នា​ទេ »​។

មួយ​រយៈ​ចុង​ក្រោយ​នេះ​តារា​កំប្លែង​នាយ ពែ​ក​មី ត្រូវ​គេ​មើលឃើញ​ថា ឡើង​កូដ​ខ្លាំង​នៅ​ក្នុង​អាជីព​សិល្បៈ​របស់​ខ្លួន បន្ទាប់​លោក​បាន​វិ​វ​ឌ្ឋ​ខ្លួន​មក​ជា​តារា​សម្តែង​ផង និង​ជា​អ្នកដឹកនាំ​រឿង​ផង ។ ខ្សែភាពយន្ត​ដែល​លោក​បាន​ដឹកនាំ​នោះ​ភាគច្រើន​ជា​រឿង​បែប​កំប្លែង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ