ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមកុំប្រព្រឹត្ត…ព្រោះ​អាច​ធ្វើ​ឱ្យ​កូន១ខែ​ស្លា.ប់​​បាន

5 ឆ្នាំ មុន

តាម​​ប្រភព​ពី​ Shanghaiist បានឱ្យ​ដឹង​​ថា បុរស​ម្នាក់​បាន​យក​ម្ជុលចាក់​ទម្លុះ​ស្បែក​ពោះ​របស់​កូន ដែល​មាន​អាយុ​ទើបតែ​១​ខែ ដោយសារ​តែឃើញ​​ហើម ។ ជា​លទ្ធផលនោះ ​​គឺ​ត្រូវបាន​បញ្ជូន​កូន​ទៅ​មន្ទីរ​​ពេទ្យ​ដើម្បី​​ធ្វើការ​​បន្ទាន់​ ​។…

តាម​​ប្រភព​ពី​ Shanghaiist បានឱ្យ​ដឹង​​ថា បុរស​ម្នាក់​បាន​យក​ម្ជុលចាក់​ទម្លុះ​ស្បែក​ពោះ​របស់​កូន ដែល​មាន​អាយុ​ទើបតែ​១​ខែ ដោយសារ​តែឃើញ​​ហើម ។ ជា​លទ្ធផលនោះ ​​គឺ​ត្រូវបាន​បញ្ជូន​កូន​ទៅ​មន្ទីរ​​ពេទ្យ​ដើម្បី​​ធ្វើការ​​បន្ទាន់​ ​។

គ្រាន់តែ​ចាក់​រន្ធ​តូច​​បន្តិច ក៏ធ្វើ​ពោះវៀន​របស់​ទារក​ម្នាក់​លៀន​ចេញ​មកខាង​​ក្រៅ​ ។ វា​ខុស​ពី​អ្វី​ដែល​បុរស​ជា​ឪពុក​គិត​ចង់បាន ​។ លោក​គិត​ថា ការ​ចាក់​រន្ធ​តូច​បែប​នេះ អាច​នឹង​ជួយ​ឱ្យ​ខ្យល់​នៅ​ក្នុង​ពោះ​របស់​កូន​ចេញ​មក​ក្រៅ ហើយ​ធូរ​ពោះ​ឱ្យ​ស្រួលខ្លួន​ ។ ដោយ​មិន​បង្អង់​យូរ លោក​ក៏​យក​កូន​មក​មន្ទីរពេទ្យ​ស្ត្រី​ និង​កុមារ Ningbo ដើម្បី​វះកាត់​យក​ពោះវៀន​ដែល​ចេញ​មក​ខ្ទង់​៤០ ​ទៅ​៥០​សង់ទីម៉ែត្រដាក់​​ចូល​ក្នុង​ពោះ​វិញ​ ។

ក្រោយ​ពី​ការ​វះកាត់​មួយ​ម៉ោង គ្រូពេទ្យ​បាន​យក​វា​ចូល​ក្នុង​ពោះ​វិញ​អស់ និង​ទុក​ឱ្យ​ទារក​នោះ​សម្រាក​ព្យា​បាល​ឱ្យ​បាន​សោះ​ស្បើយ​ ។ ប្រធាន​ផ្នែក​វះកាត់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា នេះ​គឺជា​ករណី​ទី​មួយ​ហើយ​ដែល​លោក​​​បានជួប ។ វា​គឺ​ដោយសារ​តែ​ការ​ខ្វះខាត​ចំណេះដឹង​របស់​ម្តាយ​ឪពុក​ទារក ​។ តែ​វា​ល្អ​ហើយ ដោយ​សារ​តែ​បាន​យក​មក​មន្ទីរពេទ្យ​ទាន់​ពេលនោះ ។

អត្ថបទសរសេរ ដោយ