ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ទៀ បា.ញ់ ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​កងទ័ពទប់ស្កាត់​ជន​ណា​ចង់​ធ្វើ​បដិវត្តន៍​ពណ៌

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​និ​ជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​មាន​ប្រសាសន៍​ថា ជោគជ័យ​ទាំងឡាយ​ដែល​កងទ័ព​ខិតខំ​សម្រេច​បាន​កន្លង​មកនេះ​បាន​បង្ហាញ​ថា កង​យោធពលខេមរភូមិន្ទ​ពិតជា​កម្លាំង​ស្នូល​ជា​ឆ្អឹងខ្នង​ដ៏​ចាំបាច់​មាន​ឧត្តមគតិ​ស្មោះត្រង់​ចំពោះ​ជាតិ​មាតុភូមិ​គោរព​ស្រលាញ់​ប្រជាជន​មាន​ឆន្ទៈ​ប្រយុទ្ធ​ប្ដូរផ្ដាច់​មាន​សមត្ថភាព​គ្រប់គ្រាន់ និង​ធានា​បាន​នូវ​កិច្ច​ការពារ​សន្តិភាព​បូរណភាព…

រាជធានី​ភ្នំពេញ ៖ សម្ដេច​និ​ជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​មាន​ប្រសាសន៍​ថា ជោគជ័យ​ទាំងឡាយ​ដែល​កងទ័ព​ខិតខំ​សម្រេច​បាន​កន្លង​មកនេះ​បាន​បង្ហាញ​ថា កង​យោធពលខេមរភូមិន្ទ​ពិតជា​កម្លាំង​ស្នូល​ជា​ឆ្អឹងខ្នង​ដ៏​ចាំបាច់​មាន​ឧត្តមគតិ​ស្មោះត្រង់​ចំពោះ​ជាតិ​មាតុភូមិ​គោរព​ស្រលាញ់​ប្រជាជន​មាន​ឆន្ទៈ​ប្រយុទ្ធ​ប្ដូរផ្ដាច់​មាន​សមត្ថភាព​គ្រប់គ្រាន់ និង​ធានា​បាន​នូវ​កិច្ច​ការពារ​សន្តិភាព​បូរណភាព ទឹកដី​និង​អធិបតេយ្យ​ជាតិ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សុវត្ថិភាព​សង្គម​និង​ទប់ស្កាត់​បាន​ទាន់​ពេលវេលា​គ្រប់​ឧបាយកល់​ធ្វើ​បដិវត្ត​ពណ៌​របស់​គណបក្សប្រឆាំង​គ្រប់​កាលៈទេសៈ​និង​ធានា​បាន​ដល់​ដំណើរការ​រីក​ចម្រើន​នៃ​លទ្ធិប្រជាធិបតេយ្យ​សិទ្ធិ​មនុស្ស​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា ។

សម្តេច​ពិជ័យ​សេនា​បាន​ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សិក្ខាសាលា​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៩​របស់​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​នា​រសៀល​ថ្ងៃ​ទី​៣០ ខែមករា​ឆ្នា​២០១៩ ។

សម្តេច​បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​មេបញ្ជាការ​កងទ័ពជើងទឹក​នាយ​នាវិក និង​ថ្នាក់ដឹកនាំ​តាម​ស្ថាប័ន​និង​កងឯកភាព​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​ខិតខំ​យក​អស់កម្លាំង​កាយ​ចិត្ត​ប្រាជ្ញា​និង​ស្មារតី​បំពេញបេសកកម្ម​តាម​តួនាទី​ និង​ភារកិច្ច​របស់​ខ្លួន​សម្រេច​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​សំដៅ​លើកកម្ពស់​សមត្ថភាព​អង្គភាព​កងទ័ពជើងទឹក​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ដើម្បី​ពង្រឹង​កិច្ច​ការពារ​អធិបតេយ្យភាព​បូរណភាព​ទឹកដី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​សំដៅ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត ។

សម្តេច​ពិជ័យ​សេនា​បាន​ថ្លែង​ថា ៖«​កងទ័ព​ត្រូវ​ចូលរួម​ដើម្បី​ទប់ស្កាត់​បដិវត្តន៍​ពណ៌​ដោយ​សម្ដេច​បាន​ចាត់​ទុក​បញ្ហា​បដិវត្តន៍​ពណ៌​ជា​រឿង​ដ៏​ស្មុគស្មាញ​បំផុត​ព្រោះ​មានការ​ប្រែប្រួល​ស្ថានភាព​ជា​បន្តបន្ទាប់​ទៅ​តាម​បំណង​របស់​ក្រុម​ដែល​ចង់​បំភ្លេច​បំផ្លាញ​នូវ​ការ​រីក​ចម្រើន​របស់​សង្គម​ជាតិ​» ។

សម្តេច​បាន​លើក​ឡើង​ថា​«​បដិវត្តន៍​ពណ៌​នេះ​កន្លង​មក​បាន​កើតឡើង​នៅ​ជុំវិញ​ពិភពលោក​បាន​បង្ក​ភាព​អុកឡុក​បង្ក​ភាព​មហន្តរាយ ​និង​ភាព​វឹកវរ​ដែល​បណ្តា​ប្រទេស​មួយ​ចំនួន​មិន​ទាន់​រួច​ចាក​ផុត​ពី​ភាព​អន្តរាយ​នៅឡើយ ។ ដោយឡែក​កម្ពុជា​យើង​ក៏​ធ្លាប់​បាន​ជួប​បញ្ហា​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​នេះ​ដែរ​តាំងពី​ឆ្នាំ ២០១៣​ដែល​ក្រុមប្រឆាំង​បាន​នាំ​យក​មក​ប្រើប្រាស់​នៅ​កម្ពុជា​យើង ដោយ​គេ​បាន​កៀងគរ​ប្រើ​កម្លាំង​ប្រជាជន​មក​ធ្វើការ​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​ស្របច្បាប់​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ​ ហ៊ុន ​សែន​» ។

សម្តេច​ពិជ័យ​សេនាប្រមុខ​ការពារ​ជាតិ​បញ្ជាក់​ដោយ​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឹង​ម៉ាត់​ដល់​កងទ័ព​ទាំងអស់​ត្រូវ​តែ​ស្មោះត្រង់ និង​មាន​ឆន្ទៈ​ប្ដូរផ្ដាច់​ក្នុង​ការ​ការពារ​រាជរដ្ឋាភិបាល​ការពារ​សម្ដេច​តេ​ជោ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ណា​ឬ​ជន​ណា​មក​ផ្តួលរំលំ រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ​ហ៊ុន​សែន​បាន​ឡើយ ។

សម្ដេច​ថ្លែង​ថា «​ការ​ចូលរួម​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​លូកដៃ​ក្នុង​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ផង​ដែរ​» ៕

កែសម្រួលដោយ