ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​កើត​ចេញពី​មនុស្ស​ស្រី​ម្នាក់​…​​តែ​បែរ​ជះ​ដល់​ស្រី​ៗ​ក្នុង​៦៨​នាក់​សន្លប់​បន្ត​គ្នា​ដែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ កម្មការិនី​ផ្នែក​ម៉ា​សុ​ី​ន​វាយ​ឡេវអាវ​ម្នាក់ ខណៈ​កំពុង​ជូត​ម៉ា​សុ​ី​ន ​ក៏ភ្លាត់ស្នៀត​ចូល​ដៃ​ទៅ​ក្នុងម៉ា​សុ​ី​ន​វាយ​ឡេវអាវ បណ្ដាល​ឲ្យ​មាន​របួស​ចេញ​ឈាម ។ បន្ទាប់​ពី​ឃើញ​បែប​នេះ បាន​ធ្វើ​ឲ្យ​កម្មការិនី​ផ្សេង​​​ទៀតប្រមាណ​៦៨​នាក់ ​ដែល​ធ្វើការ​ជិត​គ្នា​មានការ​តក់ស្លុត…

ខេត្តកណ្ដាល ៖ កម្មការិនី​ផ្នែក​ម៉ា​សុ​ី​ន​វាយ​ឡេវអាវ​ម្នាក់ ខណៈ​កំពុង​ជូត​ម៉ា​សុ​ី​ន ​ក៏ភ្លាត់ស្នៀត​ចូល​ដៃ​ទៅ​
ក្នុងម៉ា​សុ​ី​ន​វាយ​ឡេវអាវ បណ្ដាល​ឲ្យ​មាន​របួស​ចេញ​ឈាម ។ បន្ទាប់​ពី​ឃើញ​បែប​នេះ បាន​ធ្វើ​ឲ្យ​កម្មការិនី​ផ្សេង​​​ទៀតប្រមាណ​៦៨​នាក់ ​ដែល​ធ្វើការ​ជិត​គ្នា​មានការ​តក់ស្លុត ។ ពេល​នោះ ​មួយ​ចំនួន​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ និង​មួយ​ចំនួន​ទៀត​ ក៏​ស្រាប់តែ​មាន​អាកា​រៈ​ទន់ដៃ​ទន់​ជើង ក្រៅពី​នេះ ​បាន​សម្រុក​រត់​ចេញពី​ក្នុង​រោងចក្រ​ទាំង​ស្ថានភាព​ភ័យ​ស្លន់ស្លោរ ។ ហេតុការណ៍​នោះ​បាន​កើត​ឡើង ​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹកថ្ងៃ​ទី​៣០ មក​រា ឆ្នាំ​២០១៩ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​​បំពាក់​យីហោ ​«QMI» ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រ​យឹ​ង ឃុំ​ពើក​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

តាម​ប្រ​ភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រោងចក្រ​នោះ ​មាន​កម្មករ​សរុប​ចំនួន​៤,២០០​នាក់ ក្នុង​នោះ ​ស្រី​ចំនួន​៤,០៣០​នាក់ ហើយ​នៅ​មុន​ពេល​កើតហេតុ​ មានកម្ម​ការិនី​ផ្នែក​ម៉ាសុ​ី​ន​វាយ​ឡេវ​ម្នាក់ ឈ្មោះ ទឿ​ន ស្វិត បាន​ចូល​ទៅ​ជូត​ម៉ា​សុ​ី​ន​វាយ​ឡេវអាវ​ ដែល​នាង​កាន់​ប្រើ​រាល់ថ្ងៃ ។ ខណៈនោះ​ ភ្លាត់ស្នៀត​បាន​មុត​ចង្អុលដៃ​ខាងឆ្វេង​ បណ្ដាល​ឲ្យ​រង​របួស​ចេញ​ឈាម​ស្រែក​ចាច​ឡើង​ផ្អើល​គេឯង ។ ចំណែក​កម្មការិនី​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​ជិត​គ្នា​ឃើញ​បែប​នេះ មានការ​ភិតភ័យ​តក់ស្លុត​ខ្លាំង រហូត​ដួល​សន្លប់​ជា​បន្តបន្ទាប់​ត​ៗ​គ្នា និង​មួយ​ចំនួន​ទៀត​មាន​អាកា​រៈ​ទន់ដៃទន់ជើង សរុប​៦៨​នាក់​ទៀត ។

បន្ទាប់​មក​ កម្មការិនី​ទាំងនោះ​ត្រូវ​បាន​តំណាង​រោងចក្រ ដឹក​តាម​រថយន្ត​ទៅ​សង្គ្រោះ​នៅ​តាម​គ្លីនិក​ឯកជន និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គស្នួល​ផង​ដែរ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយឡែក​ កម្មករ​កម្មការិនី​ដែល​មិន​សន្លប់​បាន​នាំ​គ្នា​សម្រុក​រត់​ចេញ​មក​ក្រៅ​យ៉ាង​ប្រសេចប្រសាច ក្នុង​ស្ថានភាព​ភ័យ​ស្លន់ស្លោរ ។ ប៉ុន្តែ​​ក្រោយ​ពេល​អ្នក​សន្លប់ ​និង​មាន​អាកា​រៈ​ទន់ដៃទន់ជើង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​អស់ កម្មករ​កម្ម​ការិនី​ទាំងនោះ​ក៏​បាន​នាំ​គ្នា​ចូល​ទៅ​ធ្វើ​ការងារ​បន្ត​ទៀត​ជា​ធម្មតា ៕

អត្ថបទសរសេរ ដោយ