ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​! ខ្ទឹមស​មួយ​កុងតឺន័រ​ត្រូវ​បាន​…​ខ្ទេច

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ខ្ទឹមស​មួយ​កុងតឺន័រ​ទម្ងន់​២៥​តោន​ដែល​មន្ត្រី​កាំកុងត្រូល​រក​ឃើញ​ថា មាន សារធាតុ​ថ្នាំ​គីមីកសិកម្ម​លើស​កម្រិត​ត្រូវ​បាន​នាំ​យក​ទៅ​កម្ទេច​ចោល​នៅ​ទីលាន​ចាក់សំរាម ក្នុងភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ នា​ព្រឹក​ថ្ងៃ​ទី​៣១ មក​រា…

ខេត្ត​ព្រះ​សីហ​នុ ៖ ខ្ទឹមស​មួយ​កុងតឺន័រ​ទម្ងន់​២៥​តោន​ដែល​មន្ត្រី​កាំកុងត្រូល​រក​ឃើញ​ថា មាន សារធាតុ​ថ្នាំ​គីមីកសិកម្ម​លើស​កម្រិត​ត្រូវ​បាន​នាំ​យក​ទៅ​កម្ទេច​ចោល​នៅ​ទីលាន​ចាក់សំរាម ក្នុងភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ នា​ព្រឹក​ថ្ងៃ​ទី​៣១ មក​រា ២០១៩ ក្រោម​វត្ត មាន ឯកឧត្តម​ប៉ាន​សូរ​ស័​ក្ត រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ឯកឧត្តម​យន្ត​មីន អភិបាលខេត្ត ព្រះ​សីហ​នុ ។

លោក ជា ប៉ិច អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះ​សីហ​នុ​បាន​គូសបញ្ជាក់​ថា ដោយ​អនុវត្តន៍​តាម​តួនាទី និង​ភារកិច្ច​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម ក្នុង​ឆ្នាំ​២០១៨ សាខា​កាំកុងត្រូល​ខេត្ត​ព្រះ​សីហ​នុ​បាន​ធ្វើការ​ត្រួតពិនិត្យ និង​ឃាត់​ទុក​ទំនិញ​មិន​មាន​អនុលោម​ភាព​ដូច​ខាងក្រោម​ទី​០១ ថ្នាំពេទ្យ​ហួសការ​បរិច្ឆេទ​ប្រើប្រាស់ (​បាន​ដុត​កម្ទេច​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​) ចំនួន​១១៨០​គីឡូក្រាម ។ ទី​០២​ខ្ទឹមស​នាំ​ចូល​មក​ពី​ប្រទេស​ចិន ចំនួន​០១​កុង​តៃ​នឺ​៤០​ហ្វិ​ត (​បញ្ជូន​ត្រឡប់​វិញ​) ចំនួន​២៧៣៣៧​គីឡូក្រាម និង​ទី​០៣​ខ្ទឹមស​នាំ​ចូល​មក​ពី​ប្រទេស​ចិន​ចំនួន​០១​កុង​តៃ​នឺ​៤០​ហ្វិ​ត (​ដុត​កម្ទេច​ចោល​នៅ​ថ្ងៃនេះ​) ចំនួន​២៥០០០​គីឡូក្រាម ក្នុង​កំឡុង​ខែមេសា ឆ្នាំ​២០១៨ រួម​ជាមួយ​ម្ហូបអាហារ​ចំរុះ​ចំនួន​២៦៥​គីឡូក្រាម គ្រឿង​សមុទ្រ បន្លែ ជ្រក់ ប្រហិត ត្រីប្រឡាក់ ងៀត បបែល ចំនួន​៦៨​គីឡូក្រាម ។

ប្រភព​ដដែល​បាន​បន្ត​ថា ចំពោះ​មូលហេតុ​ឃាត់​ទុក​ទំនិញ​ខ្ទឹមស​ខាងលើ​ក្រោយ​ពី​លទ្ធផល​មន្ទីរពិសោធន៍​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​រក​ឃើញ​វត្តមាន​សារធាតុ​គីមី​ប្រភេទ​ថ្នាំពុល​កសិកម្ម Disulfoton ដែល​គេ​ប្រើ​សម្រាប់​ការពារ​សត្វល្អិត​បំផ្លាញ​ដំណាំ និង​គ្រាប់​ធញ្ញជាតិ ហួស​កម្រិត​កំណត់ ។

បើ​តាម​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា ខ្ទឹមស​ខូចគុណភាព​ទាំង​អស់នេះ​នាំ​មក​ពី​ប្រទេស​ចិន​តាម​ច្រក​កំពង់​ផែ​ស្វយ័ត ក្រុង ព្រះ​សីហ​នុ ហើយ​ត្រូវ​បាន​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះ​សីហ​នុ​រក​ឃើញ និង​ឃាត់​ទុក​នាំ យក​កម្ទេច​ចោល​ដោយសារ​ថា មាន​សារធាតុ​ថ្នាំពុល​កសិកម្ម Disulfoton ដែល​ជា​ថ្នាំ​គីមី​បាញ់ សម្លាប់​សត្វល្អិត កុំអោយ​បំផ្លាញ​ដំណាំ​លើស​កម្រិត​កំណត់​ក្នុង​នោះ​អ្នក​បរិភោគ​អាច​នឹង ជួប​បញ្ហា​ប៉ះពាល់​ប្រព័ន្ធ​សរសៃប្រសាទ និង​កើតជា​ជម្ងឺ​មួយ​ចំនួន​ដូច​ជា ក្អួត រាក ញ័រ​ប្រកាច់ ប្រ​ស្រី​ភ្នែក​រួម​តូច ពិបាក​ដកដង្ហើម ហើយ​ក្នុង​ករណី​ធ្ងន់ធ្ងរ​អាច​ឈាន​ដល់​ស្លាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ