ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម​កក្រើក​ពិភព​លោកទីបំផុត អា​មេ​រិ​ក​-​ចិន ចាប់ផ្តើម​…

5 ឆ្នាំ មុន

ភ្នាក់ងារ​សារព័ត៌មាន Rueters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ កន្លង​មក​ថា សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​បាន​ចាប់ផ្តើម​ការ​ចរចា​ថ្នាក់ខ្ពស់​មួយ​ដើម្បី​ដោះស្រាយ​ភាព​ខុស​គ្នា​ទាក់ទិន​នឹង​កម្មសិទ្ធិបញ្ញា និង​សកម្មភាព​ផ្ទេរ​បច្ចេកវិទ្យា ព្រមទាំង​កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ផង​ដែរ ។ គណៈរដ្ឋមន្ត្រី​ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក…

ភ្នាក់ងារ​សារព័ត៌មាន Rueters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ កន្លង​មក​ថា សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​បាន​ចាប់ផ្តើម​ការ​ចរចា​ថ្នាក់ខ្ពស់​មួយ​ដើម្បី​ដោះស្រាយ​ភាព​ខុស​គ្នា​ទាក់ទិន​នឹង​កម្មសិទ្ធិបញ្ញា និង​សកម្មភាព​ផ្ទេរ​បច្ចេកវិទ្យា ព្រមទាំង​កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ផង​ដែរ ។

គណៈរដ្ឋមន្ត្រី​ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក Liu He ដែល​ជា​ឧប្បនាយករដ្ឋមន្ត្រី​របស់​ប្រទេស​​ចិន និង​លោក Robert Lighthizer ដែល​ជា​អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក បាន​ជួប​គ្នា​នៅ​សហរដ្ឋអាមេរិក​ខណៈ​ដែល​នៅ​សល់​មួយ​ខែ​ទៀត​មុន​នឹង​ផុត​កាលបរិច្ឆេទ​ក្នុង​ការ​ផ្អាក​ពន្ធ ។

អ្នក​ដែល​ចូលរួម​លោក Liu រួម​មាន​ប្រធាន​ធ​គារ​ជាតិ​គឺ​លោក Yi Gang ដែល​ជា​អ្នកគាំទ្រ​ឲ្យ​ប្រទេស​ចិន​បើក​ទូលាយ​ទីផ្សារ​សេវាកម្ម​ហិរញ្ញវត្ថុ ព្រមទាំង​មាន​មន្ត្រី​ដែល​មក​ពី​ក្រសួង​ហិរញ្ញវត្ថុ​និង​ពាណិជ្ជកម្ម​ផង​ដែរ ។

មន្ត្រី​ថ្នាក់ខ្ពស់​ដែល​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​របស់​លោក​ត្រាំ​រួម​មាន​រដ្ឋមន្ត្រី​រតនាគារ ASteven Mnuchin រដ្ឋមន្ត្រី​ពាណិជ្ជកម្ម Wilbur Ross និង​ទីប្រឹក្សា​របស់ White House ដែល​មាន​ដូច​ជា Larry Kudlow និង Peter Navarro ជាដើម ។

ការ​ចរចា​បាន​ចាប់ផ្តើម​ក្នុង​កំឡុង​ពេល​២​ថ្ងៃ​បន្ទាប់​ពី​សហរដ្ឋអាមេរិក​ប្តឹង​ក្រុមហ៊ុន Huawei Technologies Co Ltd និង​នាយក​ទទួល​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួក​គេ​គឺ​អ្នកស្រី Meng Wanzhou ពី​បទ​រួម​ផ្សំ​គំនិត​ដើម្បី​ល្មើស​ការ​ដាក់​ទណ្ឌកម្ម​អា​មេ​រិ​កលើ​អ៊ី​រ៉​ង់​ដោយ​ប្រកប​អាជីវកម្ម​តាម​រយៈ​ក្រុមហ៊ុន​មួយទៀត ។

យ៉ាងណា​ក្តី លោក Mnuchun និង Ross បាន​និយាយ​ថា​មិន​មាន​ទំនាក់ទំនង​អ្វី​រវាង​ការ​ចរចា​ពាណិជ្ជកម្ម​និង​ករណី​របស់ Huawei នេះ​ឡើយ ។

ការ​ចរចា​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​គិត​ថា​នឹង​មាន​ភាព​តានតឹង ដោយ​មន្ត្រី​ចិន​ប្រហែលជា​មិន​មានការ​ប្តេជ្ញា​ក្នុង​ការ​ដោះស្រាយ ឬ​ស្រប​តាម​តម្រូវការ​ធំ​ៗ​របស់​ងា​មេ​រិ​ក​ក្នុង​ការ​ការពារ​សិទ្ធិ​កម្មសិទ្ធិបញ្ញា​អា​មេ​រិ​ក និង​បញ្ឈប់​គោលនយោបាយ​ដែល​សហរដ្ឋអាមេរិក​និយាយ​ថា​បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​អា​មេ​រិ​ក​ផ្ទេរ​បច្ចេកវិទ្យា​ទៅ​សហគ្រាស​ចិន​ឡើយ ។

មន្ត្រី​ថ្នាក់ខ្ពស់​ម្នាក់​មក​ពី​រដ្ឋាភិបាល​អា​មេ​រិ​កបាន​ប្រាប់​ដល់ Reuters ថា ចំណុច​សំខាន់​ដែល​អាច​ជំរុញ​ឲ្យ​ការ​ចរចា​ទៅ​មុខ​គឺ​ការ​ព្រមព្រៀង​គ្នា​លើ​វិធី​បញ្ជាក់​ថា​ប្រទេស​ចិន​ពិតជា​បាន​ធ្វើ​តាម​ការ​សន្យា​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ពិតមែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ