ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! បុរស​ម្នាក់​ត្រូវ​…​ចំ​ដើមទ្រូង និង​កញ្ចឹងក​ស្លា.ប់​ភ្លាម​តែ​ម្តង

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជាង​ផ្សារ​ម្នាក់​បាន​យក​ស័ង្កសី​មិន​បាន​ប្រយ័ត្ន​មើល​ខ្សែភ្លើង​នៅ​ខាងក្រោម​ស​ង្ក័​សី​ក៏​កាត់​ប៉ះ​ខ្សែភ្លើង​ឆក់​ចំ​ដើមទ្រូង​ខាងស្តាំ និង​កញ្ចង់​.​ក​ខាងស្តាំ បណ្តាល​អោយ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០១​និង​៤០​នាទី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩…

ខេត្តកណ្តាល ៖ ជាង​ផ្សារ​ម្នាក់​បាន​យក​ស័ង្កសី​មិន​បាន​ប្រយ័ត្ន​មើល​ខ្សែភ្លើង​នៅ​ខាងក្រោម​ស​ង្ក័​សី​ក៏​កាត់​ប៉ះ​ខ្សែភ្លើង​ឆក់​ចំ​ដើមទ្រូង​ខាងស្តាំ និង​កញ្ចង់​.​ក​ខាងស្តាំ បណ្តាល​អោយ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០១​និង​៤០​នាទី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩ ចំណុច​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ប្រភព​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ធ្វើ​ផ្ទះ​អោយ​គេ​នៅ​មុខ​វត្ត​កោះ​ជាមួយ​ជាងសំណង់​ពីរ​នាក់​ទៀត​ដែល​ធ្វើ​នៅ​ក្រោយ​ផ្ទះ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ យស សុវណ្ណ ហៅ​យក្ស បាន​អង្គុយ​កាត់​ស​ង្ក័​សី​នៅ​មុខ​ផ្ទះ​ពេល​កំពុង​កាត់​ស​ង្ក័​សី​មិន​បាន​ប្រយ័ត្ន​មើល​ខ្សែភ្លើង​នៅ​ខាងក្រោម​ស​ង្ក័​សី​ក៏​កាត់​ប៉ះ​ខ្សែភ្លើង​ឆក់​ចំ​ដើមទ្រូង​ខាងស្តាំ និង​កញ្ចឹងក​ខាងស្តាំ បណ្តាល​អោយ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ហើយ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​កម្លាំង​ជំនាញ​កោសល្យ​វិ​ច្ច័​យ​ស្រុក អាជ្ញាធរ​មូលដ្ឋាន និង​គ្រូពេទ្យ​ចុះ​ពិនិត្យ​សាកសព និង​បាន​បញ្ជាក់​ថា សាកសព​មាន​ស្លាកស្នាម​រលាក​ដោយ​ខ្សែភ្លើង​ចំនួន​០២​កន្លែង គឺ​ដើមទ្រូង​ខាងស្តាំ និង​កញ្ចឹងក​ខាងស្តាំ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ឈ្មោះ យស សុវណ្ណ ហៅ​យក្ស ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខ​របប​ជា​ជាង​ផ្សារ មាន​ទីលំនៅ​ភូមិ​ស្វាយ​តា​អុក​១ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​កម្លាំង​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​បាន​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ